សុខភាពស្បែក ពិតជាសំខាន់ណាស់ចំពោះសុភាពបុរស និងនារី ជាពិសេស សុខភាពស្បែកផ្ទៃមុខ តែ
ម្ដង។ មុខឡើងមុន ខ្មៅមានស្នាមគ្រើម
អ្នកប្រាកដជាមិនចង់ទៅណាមកណានោះឡើយ
ព្រោះអ្នកមានអារម្មណ៍ខ្មាសគេ។ ដូច្នេះ ថ្ងៃនេះ Sabay
សូមបង្ហាញវិធីងាយៗ ៥ យ៉ាង ដែល អ្នកអាចធ្វើបាននៅផ្ទះ
ដើម្បីបំប៉នសុខភាពស្បែកផ្ទៃមុខអ្នកឲ្យតឹងរលោងស្អាត៖

១. ទឹកក្រូចឆ្មារ
ទឹក
ក្រូចឆ្មារជាឱសថដ៏សាមញ្ញបំផុត
ដែលអាចធ្វើឲ្យស្បែកអ្នកភ្លឺរលោងគ្មានខ្លាញ់ជាប់ស្បែកមុខ។
វាអាចបង្រួម រន្ធញើសធំៗលើផ្ទៃមុខអ្នក (ធ្វើឲ្យតឹងស្អាត)។
វិធីងាយៗ
ដោយគ្រាន់តែអ្នកយកទឹកក្រូចឆ្មារមកលុបលាងផ្ទៃមុខអ្នកប៉ុណ្ណោះ
ហើយត្រូវលាងជម្រះវិញក្នុងរយៈពេល ២ ឬ ៣ នាទី។
២. ស៊ុត
សារធាតុ
សនៃស៊ុត ជួយផ្ដល់សំណើម និងធ្វើឲ្យផ្ទៃមុខតឹងណែន។
អ្នកគ្រាន់តែយកសារធាតុសនោះមកលាបត្រដុសថ្នមៗលើផ្ទៃមុខ
និងទុករយៈពេល ២ ឬ៣ នាទី ចាំលុបលាងមុខសម្អាត។
៣. ទឹកឃ្មុំ

អ្នក
អាចប្រើប្រាស់ទឹកឃ្មុំរាល់ថ្ងៃមកសម្អាតផ្ទៃមុខអ្នក។ ទឹកឃ្មុំ
ផ្ដល់សំណើមស្បែកផ្ទៃមុខទន់រលោង
និងជួយកម្ចាត់មេរោគផ្សេងៗលើផ្ទៃមុខ ឆ្លងតាមដៃ និងធូលី។
អ្នកគ្រាន់តែយកទឹកឃ្មុំមកលាបថ្នមលើផ្ទៃមុខ និងទុកចោលរយៈពេល
៥ នាទី រួចចាំលុបលាងសម្អាត។ កាន់តែប្រសើរ
បើសិនអ្នកលាយទឹកឃ្មុំនឹងទឹកក្រូចឆ្មារបន្តិច។
៤. ស្ត្រូបឺរី
ផ្លែ
ឈើប្រភេទនេះ មានប្រសិទ្ធភាពក្នុងការសម្អាតជាតិខ្លាញ់
និងធូលីលើផ្ទៃមុខ ដូចជាម៉ាស់អីចឹង។ ស្ត្រូបឺរី មានវីតាមីន C
ដែលការពារមេរោគផ្សេងៗ។ វិធីងាយៗ
ដោយអ្នកគ្រាន់តែបុកស្ត្រូបឺរីល្អិត រួចដាក់លើម៉ាស់បិទមុខ
និងយកមកគ្របលើផ្ទៃមុខទុករយៈពេល ៥ នាទី ជាការស្រេច។
៥. ចេក
ចេក
ផ្ដល់សំណើមយ៉ាងច្រើនដល់ស្បែក និងធ្វើឲ្យស្បែកស្រស់ថ្លាឡើងវិញ។
អ្នកគ្រាន់តែកិនចេកលាយជាមួយនឹងទឹកឃ្មុំបន្តិច
ហើយយកមកលាបថ្នមៗលើផ្ទៃមុខ។ ទុកចោលរយៈពេល ១០ នាទី
ទើបលាងសម្អាតវិញ។
ការអនុវត្តវិធីទាំងអម្បាលម៉ានខាងលើ គឺអាស្រ័យថាតើអ្នកមានពេលវេលាច្រើនប៉ុណ្ណា។ អ្នកអាចអនុវត្តប្រចាំថ្ងៃ ឬ ៤ ឬ ៥ ថ្ងៃក្នុងសប្ដាហ៍ក៏បាន៕
ការអនុវត្តវិធីទាំងអម្បាលម៉ានខាងលើ គឺអាស្រ័យថាតើអ្នកមានពេលវេលាច្រើនប៉ុណ្ណា។ អ្នកអាចអនុវត្តប្រចាំថ្ងៃ ឬ ៤ ឬ ៥ ថ្ងៃក្នុងសប្ដាហ៍ក៏បាន៕
ប្រែសម្រួល៖ សុផាត
ប្រភព៖ Times of India សប្បាយ
ប្រភព៖ Times of India សប្បាយ
0 Comments:
Post a Comment