Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Monday, May 27, 2013

ដំណោះស្រាយ​បី​ប្រភេទ​សម្រាប់​ភាពជោគជ័យ​ក្នុង​វិស័យ​ជំនួញ​នា​ឆ្នាំ​២០១៣

0 Comments

     

មនុស្ស​ស្ទើរតែ​គ្រប់​គ្នា​យ៉ាងហោចណាស់​ក៏​បង្កើតបាន ​ជា​ដំណោះស្រាយ​ចំនួន​ពីរ​ដែរ​សម្រាប់​ការងារ​ផ្ទាល់ខ្លួន​របស់​ពួកគេ​ក្នុង ​ពេល​ចាប់ផ្តើម​ចូលឆ្នាំថ្មី ហើយ​ជំនួញ​របស់​អ្នក​អាច​នឹង​មាន​ប្រយោជន៍​ពី​ដំណោះស្រាយ​ទាំងនោះ​ដែរ​។ ខាងក្រោម​នេះ​គឺជា​ដំណោះស្រាយ​ចំនួន​បី​ប្រភេទ​ដែល​អាច​ជួយ​អោយ​ជំនួញ​របស់​ អ្នក​ទទួលបាន​ជោគជ័យ​ក្នុង​ឆ្នាំ ២០១៣​។

​បើសិន​ជា​អ្នក​មាន​មនុស្ស ​ដូច​ពួក​យើង​នោះ អ្នក​ទំនង​ជា​បង្កើតបាន​ដំណោះស្រាយ​ពីរ​បី​របៀប​សម្រាប់​ឆ្នាំ​ថ្មី​នេះ​ហើយ ​។ ខណៈពេល​ដែល​អ្នក​បង្កើត​វា​អោយ​មាន​បច្ចេកទេស និង​ប្រើ​ដោយ​កម្រោល​ទៅកាន់​មនុស្ស​ជុំវិញខ្លួន ហើយ​សុំ​អោយ​មិត្តភក្តិ និង​គ្រួសារ​ដើម្បី​អះអាងថា​វា​ល្អ​ចំពោះ​អ្នក ឬ​ខណៈ​ពេល​អ្នក​គ្រាន់តែ​បង្កើត​ជា​កំណត់សម្គាល់​នៃ​ដំណោះស្រាយ​ទាំងនេះ​អោយ ​ដូចជា​គម្រោង​ទាំងឡាយ​សម្រាប់​ឆ្នាំ​ថ្មី គឺ​វា​អាស្រ័យ​ទៅតាម​ចំណង់​ចំណូលចិត្ត​របស់​អ្នក​ទេ ប៉ុន្តែ​ពួកយើង​ភាគច្រើន​យ៉ាងហោចណាស់​ក៏​មាន​ដំណោះស្រាយ​ចំនួន​ពីរ​សម្រាប់​ ការឈាន​ជើង​ចូលឆ្នាំថ្មី​នីមួយៗ​។

​អ្វី​ដែល​ខ្ញុំ​ចង់​ប្រជែង​ ជាមួយនឹង​គឺ​ការបង្កើត​ដំណោះស្រាយ​អោយ​បាន​បី​សម្រាប់​ជំនួញ​របស់​អ្នក​ ក្នុង​ឆ្នាំ ២០១៣​នេះ​។ វា​ប្រហែលជា​មិន​មាន​ឥទ្ធិពល​អ្វី​ធំដុំ​ទេ ប៉ុន្តែ​បើសិនជា​អ្នក​យក​វា​ទៅ​ធ្វើ​អ្វីមួយ ខ្ញុំ​ជឿជាក់​ថា​យើង​អាច​ធ្វើ​វា​បាន​ដោយ​មិន​ខ្វល់​ថា​ការងារ​នោះ​ល្អ ឬ​មិន​ល្អ​សម្រាប់​ការខិតខំ​ប្រឹងប្រែង​ដើម្បី​មុខ​ជំនួញ​នោះឡើយ​។

ផ្តល់​កម្លាំង​ថ្មី​ដល់​គេហទំព័រ​របស់​អ្នក​
​បើសិនជា​អ្នក​មាន​ការងារ​ដែលរ​វ​ល់ ហើយ​គេហទំព័រ​ប្រហែល​ជា​ការងារ​មុខ​ជំនួញ​របស់​អ្នក ប៉ុន្តែ​វា​មិន​មាន​ជា​ជំនួញ​របស់​អ្នក​ទេ បន្ទាប់​មក​វ​ទៀត​ចូ​រក្សា​អោយបាន​នូវ​ការផ្តល់​កម្លាំង​ថ្មី​គឺជា​ការងារ​ មួយ​ដែល​ងាយ​នឹង​មើលរំលង​ណាស់​។ ចំពោះ​ខ្ញុំ​ផ្ទាល់​ខ្ញុំ​តែងតែ​ធ្វើ​វា​គ្រប់ពេល​។ ខ្ញុំ​ចុះ​ផ្សាយ​ព័ត៌មាន​ជា​ទៀងទាត់​ក្នុង​គេហទំព័រ​របស់ខ្ញុំ ប៉ុន្តែ​ការ​មើល​ទៅលើ​ពាក្យ​ពេជ្រ និង​អារម្មណ៍​នៃ​ទីកន្លែង ព្រមទាំង​ព័ត៌មាន​ទីផ្សា​ដែល​និយាយ​អំពី​ខ្ញុំ​, ផលិតផល​និង​សេវាកម្ម​របស់​ខ្ញុំ ដូចជា​មិន​មាន​អ្វី​ផ្លាស់ប្តូរ​ទាល់តែសោះ​។ នោះ​ហើយ​គឺជា​មូលហេតុ​ដែល​វា​ពិតជា​អតិ​ភាព​ដ៏​ធំ​មួយ​របស់​ខ្ញុំ​សម្រាប់​ ឆ្នាំ​ថ្មី​នេះ​។ បើសិន​ជា​អ្នក​ត្រូវ​បាន​កំពុងតែ​សាកល្បង​ទាក់ទាញ​អតិថិជន​ថ្មីៗ​ដែល​ជិត​ នឹង​ចូលរួម​ជាមួយ​អ្នក​ទៅ​ហើយ​កាលពី​ឆ្នាំមុន ឬ​ឆ្នាំមុនៗ
អ្នក​គួរតែ​ព្យាយាម​វា​ម្តង​ទៀត​ទៅ ហើយ​រឿង​ចុងក្រោយ​ដែល​អ្នក​ចង់​អោយ​ពួក​គេ​មើលឃើញ​គឺថា អ្នក​មិន​បាន​ផ្លាស់ប្តូរ​អ្វី​ច្រើន​ទេ​គេហទំព័រ​របស់​អ្នក​ក្នុង​រយៈពេល ២​ឆ្នាំ​មកនេះ​។ នៅ​ពេល​ខ្ញុំ​មើលឃើញ​រឿង​បែបនេះ គំនិត​ដំបូង​របស់​ខ្ញុំ​នឹង​ថា ពួកគេ​មិន​មែន​និយាយ​អំពី​ជំនួញ​ទេ ហើយ​ក៏​ភ្លេច​គិត​អំពី​ការដាំ​ក្បាល​ចុះ​របស់​គេហទំព័រ​នោះដែរ​។ ចូរ​ធ្វើយ៉ាងណា​អោយមាន​ភាព​ស្រស់ស្រាយ​ដល់​វា​ជា​និច្ច អតិថិជន​របស់​អ្នក​ត្រូវ​ការមើលឃើញ​អ្វី​ដែល​ជា​ការផ្លាស់ប្តូ​រកំ​ពុង​តែ​ កើត​ឡើង ហើយ​អតិថិជន​ដ៏​សំខាន់​របស់​អ្នក​ត្រូវ​ការមើលឃើញ​អ្វី​ដែល​ជា​ការទាក់ទាញ​ ជាមួយនឹង​ការមើលឃើញ​អ្វីៗ​ដែល​ល្អ និង​មាតិកា​ដ៏​គួរអោយ​ចាប់អារម្មណ៍​។

​បង្កើន​វត្ត​មាន​ការផ្សព្វផ្សាយ​សង្គម​របស់​អ្នក​អោយបាន​ច្រើន​
​តើ​អ្នក​មាន​ប្រើប្រាស់​សេវាកម្ម​លើ​បណ្តាញ Twitter, LinkedIn និង Facebook ដើម្បី​ជួយ​ទាញ​ប្រយោជន៍​ដល់​ខ្លួន​អ្នក​ដែរ​ទេ​? នេះ​គឺជា​សំនួរ​ដ៏​ល្អ​មួយ​។ ខ្ញុំ​ទទួលបាន​ចំនូល​តាមរយៈ​ការជួយ​បង្កើត Software ដល់​អតិថិជន​នៅ​ទូទាំង​ពិភពលោក​ជាមួយនឹង​មាតិការ និង​ការផ្សព្វផ្សាយ​តាម​អ៊ី​ន​ធើ​ណេ​តរបស់​ពួកគេ ប៉ុន្តែ​អត្ថប្រយោជន៍​ជា​សរុប​ពេលខ្លះ​ក៏​ស៊ី​មិន​ឆ្ងាញ់​ដែរ​។ រឿ​មួយ​ដែល​ច្បាស់​នោះ​គឺថា គូរ​ប្រជែង​របស់​អ្នក​ទាំងអស់​កំពុងតែ​ប្រើប្រាស់​វា ដូច្នេះ​បើ​សិន​ជា​អ្នក​ប្រើ​វា​ទេ មានន័យ​ថា​អ្នក​កំពុងតែ​ដាក់ខ្លួន​ក្នុង​គំនិត​ហួស​សម័យ​ហើយ​។

​ បើសិន​ជា​អ្នក​មិន​មាន​វត្តមាន​ការផ្សព្វផ្សាយ​សង្គម​មួយ​នៅឡើយ​ទេ ចូរ​បង្កើត​វា​មួយ​ទៅ​។ ចូរ​ចុះឈ្មោះ​ដើម្បី​បង្កើត​ទិន្នន័យ​ផ្ទាល់ខ្លួន​ក្នុង Twitter និង​បង្កើត​ជា​គេហទំព័រ​ក្នុង Facebook សម្រាប់​ការងារ​មុខ​ជំនួញ​របស់​អ្នក​ទៅ​។ ចូរ​ធ្វើការ​ផ្សព្វផ្សាយ​ទាំង​ក្នុង Twitter ព្រមទាំង​ទាមទារ​អោយ​មាន​ការ​អ្នកតាមដាន និង​អ្នក​ចូល​ចិត្ត​មួយ​ចំនួន​ផង​។ ប្រយោជន៍​នៃ​សម្លេង​សត្វ​យំ​, វិធីសាស្ត្រ​ក្នុង​ការ​កំប្លែង និង​បណ្តុំ​ព័ត៌មាន​វា​នឹង​ធ្វើការ​ច្របល់​ចូល​គ្នា​ជាមួយនឹង​ព័ត៌មាន​អំពី​ ការផ្តល់​អោយ​របស់​អ្នក​, សហគ្រាស​របស់​អ្នក ព្រមទាំង​ជា​បទពិសោធន៍​ផ្ទាល់ខ្លួន​របស់​អ្នកផង​។ ពេល​ខ្លះ​វា​ក៏​ប្រហែល​ជា​ដល់​ពេលវេលា​មួយ​ដែល​អ្នក​ត្រូវ​បង្កើត​អ្វី​ជា​ លើ​ទី​បី ឬ​វត្ត​មាន​ការផ្សព្វផ្សាយ​សង្គម​អ្នក​មួយ​ទៀត​ដែរ​។ អ្វី​ដែល​សំខាន់​គឺ​អោយ​វត្តមាន​នៃ​របស់​អស់ទាំងនោះ​មាន​ដំណើរការ ព្រមទាំង​អាច​ប្រើ​វា​បាន​។ លើសពីនេះទៅទៀត អតិថិជន​ភាគច្រើន​តែ​ង​តែ​រក​មើល​អ្នក​លក់​ទាំងឡាយណា​ដែល​ពួកគេ​ចាប់​ អារម្មណ៍​ដំបូង​គេ ហើយ​នោះ​គឺជា​គេហទំព័រ​តែម្តង ព្រោះ​ពួកគេ​អាច​ចាប់ផ្តើម​ស្រាវជ្រាវ​ទៅ​តាម​វត្តមាន​នៃ​ការផ្សព្វផ្សាយ​ សង្គម​របស់​ពួកគេ​។

ព្យាយាម​លួងលោម​ចិត្ត​អតិថិជន​ដែល​អ្នក​បាន​បាត់បង់​កាលពី​ឆ្នាំ មុនៗ
​យើង​រក​បាន​អតិថិជន ហើយ​យើង​ក៏​បាត់បង់​អតិថិជន​ដែរ​។ វា​គ្រាន់តែ​ជា​របៀប​នៃ​ការងារ​ជំនួញ​ធ្វើការ​តេប៉ុណ្ណោះ​។ អតិថិជន​ខ្លះ​អោយ​តម្លៃ​ទៅ​លើ​សេវាកម្ម​ដែល​យើង​ផ្តល់អោយ ហើយ​ត្រូវការ​បង់លុយ​ថ្លៃ​សម្រាប់​រឿង​នោះ​។ អ្នកខ្លះ​ទៀត​គ្រាន់តែ​រក​មើល​អ្វី​ដែល​ថោក​បំផុត​ប៉ុណ្ណោះ​។ ទាំងនេះ​គ្រាន់តែ​ជា​ការ​ពិត​នៃ​ជីវិត​ប៉ុណ្ណោះ​។

​ទោះបីជា​យ៉ាងណា​ ក៏ដោយ ស្ថានភាព​របស់​អតិថិជន​មាន​ការផ្លាស់ប្តូរ​ជា​និច្ច​។ អ្វី​ក៏ដោយ​ដែល​ធ្វើអោយ​ពួកគេ​ចាក់ចេញ អ្នក​ប្រហែលជា​ត្រូវ​ផ្លាស់ប្តូរ​វា​ចេញ​ដែរ​។ ប្រហែល​ជា​លុយ​របស់​ពួកគេ​មាន​ច្រើន​វិញ ហើយ​អាច​នឹង​គ្រាប់​គ្រាន់​សម្រាប់​អ្នក​វិញ​ម្តង​ទៀត​ក៏​មាន​ដែរ​។ ឬ​ក៏​ប្រហែលជា​ពួកគេ​មាន​បញ្ហា​ផ្ទៃក្នុង ហើយ​មិន​ខ្វល់​ថា​អ្នក​ផ្តល់​អោយ​គេ​ដូច​ម្តេច​ទើត​ព្រោះ​ពួកគេ​មិន​អាច​ ធ្វើ​ការងារ​ផ្ទៃក្នុង​របស់​ពួកគេ​បាន​តទៅទៀត ដូច្នេះ​ជម្រើស​ដែល​ពួកគេ​អាចធ្វើ​បាន​គឺ​ធ្វើការ​ជាមួយ​អ្នក​ជាថ្មី​ ម្តងទៀត​។ វា​មិន​ត្រូវការ​ចំនាយពេល​យូរ​ដើម្បី​លួងលោម​អតិថិជន​ដែល​បាន​បាត់បង់​ទាំង​ នេះ​ទេ ហើយ​អ្នក​ប្រហែលជា​អាច​យក​ពួកគេ​មួយ​ចំនួន​តូច​ត្រឡប់មកវិញ​បាន​។ ចំនុច​សំខាន់​គឺថា ត្រូវ​ផ្តល់​អ្វីមួយ​ដែល​ថ្មី​សម្រាប់​ពួកគេ​ដើម្បី​អោយ​ពួកគេ​ចាប់​ អារម្មណ៍​ជាថ្មី​ម្តងទៀត​។ ហើយ​បើ​អត់​អី​សោះ​អ្នក អ្នក​ប្រហែលជា​អាច​សួរ​អំពី​មូលហេតុ​ដែល​ពួកគេ​ចាកចេញ​ពី​អ្នក ដើម្បី​អាច​ទទួលបាន​ព័ត៌មាន​ដ៏​មានតម្លៃ​បំផុត​ក្នុង​ការសាងសង់​ មូលដ្ឋានគ្រិះ​លើ​អតិថិជន​ថ្មី ព្រមទាំង​អតិថិជន​ជាច្រើន​ទៀត​របស់​អ្នក​៕
អត្ថបទស្រាវជ្រាវ និង ប្រែសម្រួលដោយ ម៉េង​ សុខសៀន
ប្រភពពី health.com.kh 

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com