Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Monday, May 27, 2013

អ្នកនិយម ​លេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក មាន​ភ្ញាក់ផ្អើល និង​សង្ស័យ​បន្ទាប់ពី​ឃើញ​វី​ដេ​ឃ្លី​ប​ក្មេងស្រី​សិស្សសាលា​សម្រាលកូន​ នៅក្នុង​ថ្នាក់រៀន

0 Comments

ថៃ៖ ​អ្នក​​​និ​​យម​​លេង​​បណ្តាញ​​សង្គម​​ហ្វេ​ស​​ប៊ុ​ក​​ជា​ច្រើន កំ​ពុង​តែ​​មាន​ការ​​ភ្ញាក់​ផ្អើល និង​​សង្ស័យ​​យ៉ាង​ខ្លាំង បន្ទាប់​ពី​​ពួក​គេ​​បាន​ឃើញ​​នូវ​វី​ដេ​អូ​​ឃ្លី​ប​​មួយ ដែល​មាន​​រយៈ​ពេល ៣០​វិនាទី ត្រូវ​បាន​​បង្ហោះ​​នៅ​លើ​​ប្រព័ន្ធ Youtube និង Facebook​។ ដែល​វី​ដេ​អូ​​ឃ្លី​ប​​នេះ​​គឺ​​បាន​បង្ហាញ​ពី​​សកម្មភាព​របស់​សិស្ស​ស្រី​ម្នាក់ បាន​សម្រាលកូន​នៅក្នុង​ថ្នាក់រៀន ដែល​មើលទៅ​គួរ​ឲ្យ​រន្ធត់​បំផុត​។​

​នៅ​មិនទាន់មាន​ប្រភព​ណាមួយ​បញ្ជាក់​អំពី​វីដេអូ​ឃ្លី​ប​នេះ​ឲ្យ​បានច្បាស់លាស់​នៅឡើយ​ទេ​។ ប៉ុន្តែ​តាមរយៈ​វីដេអូ​ឃ្លី​ប​នេះ គឺ​គេ​បាន​ឃើញ​​ក្មេងស្រី​សិស្សសាលា​ម្នាក់ បាន​ឈឺពោះ​យ៉ាងខ្លាំង ហើយ​បន្ទាប់មក​ក៏​សម្រាល​បានកូន​ប្រុស​មួយ ក្រោម​ការជួយ​សង្គ្រោះ​ពី​អ្នក​គ្រូ និង​មិត្ត​រួម​ថ្នាក់​។​

​គេ​មិនដឹងថា វីដេអូ​ឃ្លី​ប​នេះ គឺជា​សកម្មភាព​ពិតប្រាកដ ឬ គ្រាន់តែ​ជាការ​លេងសើច​នោះទេ​។ ប៉ុន្តែ​គួរ​រំលឹក​ផងដែរ បើតាម​ការធ្វើ​ស្ថិតិ​បាន​ឲ្យ​ដឹង ប្រទេស​ដែលមាន​ក្មេងស្រី ជា​សិស្សសាលា​មាន​ផ្ទៃពោះ​ច្រើនជាងគេ​បំផុត​នោះ​គឺ​ប្រទេស​ថៃ​៕
 

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com