សត្វឆ្កែរបស់លោកមាន ឈ្មោះ Ace បានធ្វើដំណើរដោយ ជិះម៉ូតូជាមួយលោក ដោយពាក់មួកសុវត្ថិភាព និងវ៉ែនតាការពារកម្តៅថ្ងៃ ដើរលេងកម្សាន្តតាមបណ្តា វិថីជាច្រើនជុំវិញទីក្រុង Surabaya ស្ថិតក្នុងកោះ Java ខាងកើតនៃប្រទេសឥណ្ឌូនេស៊ី។
លោក Handoko តែងតែជិះម៉ូតូដឹកឆ្កែជា ទីស្រឡាញ់របស់គាត់ ដើរលេងរៀងរាល់ចុងសប្តាហ៍ ជុំវិញទីក្រុង ហើយមូលហេតុ ដែលធ្វើឲ្យគាត់ ស្រឡាញ់វាយ៉ាងនេះ និងចាត់ទុកវាមាន តម្លៃថ្លៃដូចមាសនោះ ក៏ព្រោះតែវាបាន ជួយសង្គ្រោះជីវិត និងរកឃើញកូនរបស់គាត់ ដែលមានអាយុ ៣ ឆ្នាំ បន្ទាប់ពីក្មេងតូចរូបនោះ វង្វេងផ្លូវអស់រយៈ ពេល១យប់៕ប្រែសម្រូល៖Looking TODAY




0 Comments:
Post a Comment