Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Wednesday, May 1, 2013

មន្រ្តីជាន់ខ្ពស់ កម្ពុជា-ថៃ នឹងបើកកិច្ចប្រជុំ ទប់ស្កាត់ ការបាញ់សម្លាប់ ពលរដ្ឋខ្មែរ ឆ្លងដែន កាប់ឈើគ្រញូង

0 Comments


ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់ កម្ពុជា-ថៃ នឹងបើកកិច្ចប្រជុំរួមគ្នាមួយ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ ២០១៣ ដើម្បីរិះរកវិធី ទប់ស្កាត់ប្រជាពលរដ្ឋកម្ពុជា មិនឲ្យ ឆ្លងដែនខុសច្បាប់ ចូលទៅកាប់ឈើគ្រញូង ក្នុងទឹកដីថៃ ក៏ដូចជៀសវាងការ បាញ់សម្លាប់ ពីសំណាក់ទាហានថៃផងដែរ ។
ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០១៣ បានចេញ សេចក្តីប្រកាសព័ត៌មាន ឲ្យដឹងថា កិច្ច ប្រជុំនេះ នឹងធ្វើឡើង នៅទីក្រុងប៉ោយ ប៉ែត ខេត្តបន្ទាយមានជ័យ ដោយភាគីកម្ពុជា ដឹកនាំដោយលោក ឡុង វីសាឡូ រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ ដោយឡែកភាគីថៃដឹកនាំដោយលោក Jullapong Nonsrichai អនុរដ្ឋមន្រ្តីការបរទេសថៃ ។
សេចក្តីប្រកាសព័ត៌មាន ដដែលនេះ បានបញ្ជាក់ថា កិច្ចពិភាក្សារវាងមន្រ្តីជាន់ខ្ពស់ នៃប្រទេសទាំងពីរ អាចនឹងរៀប ចំឲ្យមានការដើរល្បាត រួមគ្នា តាម បណ្តោយព្រំដែន កម្ពុជា-ថៃ ដើម្បីទប់ស្កាត់នូវសកម្មភាព ឆ្លងដែនដោយខុស ច្បាប់ និងប្រកបដោយគ្រោះថ្នាក់ ដែលកើតមានជារឿយៗ នាពេលកន្លងមក ។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស បានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ឲ្យដឹងថា កិច្ច ប្រជុំពិភាក្សានេះ អាចនឹងជួយទប់ ស្កាត់ ការឆ្លងដែន ដោយខុសច្បាប់ របស់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាជៀសវាង ការបាញ់ប្រហារ ពីសំណាក់ទាហានថៃ ឲ្យបានប្រសើរជាងមុន ។
បើយោងតាមរបាយការណ៍ ពីក្រសួងការបរទេស បានឲ្យដឹងថា រយៈពេល ៤ខែ ដើមឆ្នាំ ២០១៣ ប្រជាពលរដ្ឋ ខ្មែរ ចំនួន៧នាក់ បានរងនូវការ បាញ់សម្លាប់ ពីទាហានថៃ ខណៈដែលពួកគេព្យាយាមឆ្លងដែន ចូលទៅកាប់ឈើ គ្រញូងនៅលើទឹកដីថៃ៕ដើមអំពិល

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com