Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Tuesday, May 21, 2013

ក្រុមអ្នកវិទ្យាសាស្ត្រអង់គ្លេស រកឃើញវិធីព្យាបាលជំងឺមហារីក ដោយប្រើផ្កា

0 Comments



ថ្មី​ៗ​នេះ ក្រុម​អ្នក​វិ​ទ្យា​សា​ស្ត្រ​អង់​គ្លេស បាន​រក​ឃើញ​វិ​ធី​ព្យា​បាល​ជំ​ងឺ​ម​ហា​រីក​បែប​ថ្មី​មួយ គឺ​ប្រើ​ផ្កា​ Autumn Crocus (អូ​ថ៉ូ​ម​ន៍ ក្រូ​ខា​ស់) ដែល​គេ​ស្គាល់​ថា ជា​ឱ​សថ​បុ​រាណ​ប្រ​ឆាំង​នឹង​ការ​រលា​ក​។
ការ​ព្យា​បាល​​ប្រ​ភេទ​​​នេះ ត្រូវគេឱ្យឈ្មោះថា ខុលឈីស៊ីន (Colchicine)។
យោងតាមការសិក្សាលើសត្វកណ្តុរ អ្នកស្រាវជ្រាវ​រកឃើញថា ការព្យាបាលនេះ អាចជួយបង្អាក់ការលូតលាស់ និង​កម្ចាត់​រាល់ជំងឺមហារីកទាំងអស់ រួមទាំងផល ប៉ះពាល់នៃជំងឺមហារីកផងដែរ ព្រោះវាបានបញ្ចោញសារធាតុគីមី ដើម្បី​បំបែកឈាម ដែលហូរទៅចិញ្ចឹមសាច់ដុះ បានយ៉ាងប្រសើរ។
ទោះបីវាមានប្រសិទ្ធភាពបែបនេះក្តី ក្រុមអ្នកស្រាវជ្រាវពីវិទ្យាស្ថានព្យាបាលជំងឺ មហារីក (Institute for Cancer Therapeutics / ICT) នៅសាកលវិទ្យាល័យ ប្រេដហ្វដ (University Of Bradford) បានឱ្យដឹងថា “ការព្យាបាលនេះ អាច​ធ្វើឱ្យមានការប៉ះពាល់ដល់ជាលិកាផ្សេងៗទៀត នៅក្នុងរាងកាយ ដូចនេះ ការប្រើប្រាស់ ចាំបាច់ត្រូវតែមានការកំណត់​ឱ្យបានច្បាស់”។
ក្រុមអ្នកស្រាវជ្រាវរំពឹងថា នាពេលខាងមុខ ការពិសោធន៍នឹងទទួលជោគជ័យ ដើម្បីផលិតជាថ្នាំគ្រាប់ព្យាបាលជំងឺសាច់​ដុំបាន យ៉ាងមានប្រសិទ្ធភាព៕ប្រភពពី អង្គរធំ

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com