
យោងតាមការសិក្សាថ្មីមួយ របស់ក្រុមអ្នកវិទ្យាសាស្ត្រ បានឱ្យដឹងថា នៅលើផែនដី មានសត្វរស់នៅប្រមាណជាង ៨,៧លានប្រភេទ ប៉ុន្តែ គេត្រូវចំណាយ ពេលដល់ទៅ ១.២០០ឆ្នាំ ដើម្បីរកសត្វទាំងនោះ។
តាមការការសិក្សាបានឱ្យដឹងថា ក្នុងចំណោមសត្វទាំងនោះ សត្វប្រមាណ ៦,៥លានប្រភេទ រស់នៅលើដីប្រហែល ២,២លានប្រភេទ រស់នៅក្នុងទឹក និង សមុទ្រ ៣០០.០០០ប្រភេទទៀត រស់នៅនឹងរុក្ខជាតិ រីឯនៅសល់ជាប្រភេទផ្សិត។ ប៉ុន្តែ ៨៦% នៃសត្វនៅលើគោក និង ៩១% នៃសត្វនៅក្នុងទឹក នៅមិនទាន់ត្រូវ បានគេរកឃើញអស់នៅឡើយទេ។
លោកខាមីឡូ ម៉ូរ៉ា (Camilo Mora) ជាអ្នកដឹកនាំការស្រាវជ្រាវមកពី សាកលវិទ្យាល័យហាវ៉ៃ (University of Hawaii) សហរដ្ឋអាមេរិក និង សាកលវិទ្យាល័យដាល់ហ៊ូស៊ី (Dalhousie University) ប្រទេសកាណាដា បានឱ្យដឹងថា “ការសិក្សានេះ មានសារសំខាន់យ៉ាងខ្លាំង ព្រោះវាអាចធ្វើឱ្យយើង ដឹងពីសកម្មភាពមនុស្សមានឥទ្ធិពលប៉ុនណាទៅលើការផុតពូជរបស់សត្វទាំងនោះ។
រីឯលោកចេសស៍ អូស៊ូប៊េល (jesse Ausubel) អ្នកជំនាញផ្នែកសត្វក្នុង ទឹក បានឱ្យដឹងដែរថា “វាប្រៀបដូចជាយើងបានដឹងថា ពិភពលោកមានប៉ុន្មាន ប្រទេស ឬប៉ុន្មានទីក្រុង ក្នុងប្រទេសមួយ ប៉ុន្តែ យើងមិនអាចដឹងថា ប្រទេស មួយ មានប្រជាជនសរុបប៉ុន្មានឡើយ។ ប៉ុន្តែ នេះអាចចាត់ទុកថា ជាជោគជ័យ ដ៏ធំធេងមួយ សម្រាប់ពួកយើង៕ប្រភពពី អង្គធំ
0 Comments:
Post a Comment