Discussion
Photography
Saturday, May 25, 2013
ស្ដ្រីវ័យក្មេងម្នាក់បានចិញ្ចឹមជន្លេមួយ ក្បាលយ៉ាងធំនៅតំបន់អាមេរិកខាង ត្បូង
ស្ដ្រីវ័យក្មេងម្នាក់បានចិញ្ចឹមជន្លេមួយ ក្បាលយ៉ាងធំនៅក្នុងផ្ទះរបស់ខ្លួន ហើយ នាងបានយកចិត្ដទុកដាក់ថ្នាក់ថ្នមវាយ៉ាង ខ្លាំង សូម្បីតែដេក មុជទឹក ហូបចុកក៏ ជាមួយជន្លេគ្រប់ពេលវេលា ។
ស្ដ្រីនៅ រស់នៅតំបន់អាមេរិកខាង ត្បូង (មិនបញ្ចេញឈ្មោះ) ក្រោយពេល នាងត្រូវស្រាវជ្រាវអំពីសត្វព្រៃក៏បាននាំ មកនូវសត្វជន្លេយក្សធ្វើជាសត្វចិញ្ចឹម គួរឱ្យស្រឡាញ់ ហើយសូម្បីតែមុជទឹក ក៏មុជជាមួយសត្វជន្លេននោះដែរ មិន ត្រឹមតែប៉ុណ្ណោះ ដេកលើពូកជាមួយគ្នា ទៀតផង ។
ជន្លេយក្ស ឈ្មោះ Caecilian ជាប្រភេទ សត្វជន្លេនយក្សរស់នៅក្នុងតំបន់ព្រៃភ្នំ ដែលមានសំណើមនៅអាមេរិកខាងត្បូង។ ភាគច្រើនក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់ ថា ប្រភេទសត្វជន្លេននេះមានប្រភព ដើម មកពីប្រទេសប្រេស៊ីល ដោយមាន ប្រវែងរហូតដល់ជាង២ម៉ែត្រ គឺ ធំនិងវែងជាងសត្វអន្ទង់២-៣ដង ។ ប្រសិនបើប្រៀបធៀបជាមួយសត្វ ជន្លេនធម្មតា ដែលមានប្រវែងវែងបំផុត ពី៦០-១២០មីលីម៉ែត្រ ហើយមានទម្ងន់ ប្រមាណ០,៧ដល់ ៤ក្រាមប៉ុណ្ណោះ ។
ថ្មីៗនេះនាងទើបតែបានចែករំលែក រូបភាពនៃសត្វជន្លេនដ៏ធំនេះ ដែលកន្លង មក គេបានមើលឃើញវាតែនៅក្នុង ខ្សែភាពយន្ដតែប៉ុណ្ណោះ ។ ក្រោយពេល នាងបង្ហាញរូបភាពធ្វើឱ្យប្រិយមិត្ដតាម ប្រព័ន្ធអ៊ីនធើណេតជាច្រើន ។ ប្រិយមិត្ដ ជាច្រើនបានចាត់ទុកនាង ថាជាមនុស្ស ក្លាហានដែលមានចិញ្ចឹមសត្វចំឡែក ដ៏ធំបែបនេះ ។ ប៉ុន្ដែប្រិយមិត្ដមួយចំនួន បាននិយាយថា ជន្លេនធម្មតាគេទុក សម្រាប់ធ្វើនុយស្ទូចត្រី ដោយគ្មាន នរណាម្នាក់ចិញ្ចឹមសត្វនោះនៅក្នុងផ្ទះ ឡើយ ។ ប្រិយមិត្ដមួយចំនួនបានព្រួយ បារម្ភពីការចិញ្ចឹមជន្លេយក្សក្នុងផ្ទះអាច ប៉ះពាល់ដល់សុខភាពរបស់នាង ។
សកម្មភាពដែលបង្ហាញតាមរយៈរូប ភាព បញ្ជាក់យ៉ាងច្បាស់ថា សត្វជន្លេ ដែលនាងចិញ្ចឹមនោះពិតជាមានភាព ឆ្លាតវៃ ដោយវាអាចស្ដាប់តាមម្ចាស់ របស់វា ពេលប្រើធ្វើអ្វីមួួយនោះ ។ នាង បានមុជទឹកដុះសម្អាតឱ្យសត្វជន្លេនោះ ជារៀងរាល់ថ្ងៃ និងយកទៅគេងជាមួយ ក្នុងបន្ទប់ទៀតផង ៕www.khmer2world.com
Subscribe to:
Post Comments (Atom)
0 Comments:
Post a Comment