Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Saturday, May 25, 2013

កាយវិការដៃដែលត្រូវជៀសវាង​នៅពេល​វប្បធម៌​ផ្សេងៗ​ប្រសព្ធ​គ្នា

0 Comments
ភាគច្រើននៅពេលយើងនិយាយយើងសំដែងចេញជាមួយកាយវិការដែលយើងមិនបានចាប់អារម្មណ៍ឬមិនដឹងខ្លួន។ ករណីភាគច្រើន កាយវិការទាំងនោះមិនមែនក្នុងបំណងអាក្រក់នោះទេ ដូចជាយើងគ្រវីដៃគំនាប់ទៅអ្នកណាម្នាក់ដែលនៅបន្ទប់ម្ខាងទៀត។
យើងលើកសញ្ញាមេដៃឡើងទៅកាន់មនុស្សដទៃនៅពេលយើងពេញចិត្ត។ ហើយពេលខ្លះពេលយើងកំពុងដកស្រង់សំដីអ្នកណាម្នាក់យើងធ្វើសញ្ញាដោយម្រាមដៃរបស់យើងក្នុងខ្យល់។
ប៉ុន្តែចំពោះវប្បធម៌ដទៃវិញ កាយវិការដែលយើងប្រើជារៀងរាល់ថ្ងៃបែរជាមានអត្ថន័យមិនល្អ ឬប្រមាថទៅវិញ។ ប្រសិនបើអ្នកមានទំនាក់ទំនងជាមួយអ្នកណាម្នាក់មកពីកន្លែងផ្សេង យកល្អអ្នកគួរតែដឹងថាកាយវិការរបស់អ្នកនិយាយទៅកាន់ម្នាក់នោះថាម៉េច។ បើអ្នកដឹងកាន់តែច្រើន ការប្រហែសកាន់តែតិចក្នុងការបញ្ចេញកាយវិកាយដែលប្រមាថ ឬ ក៏ចៃដន្យដែលអោយអ្នកម្ខាងទៀតគិតច្រលំ។
នៅពេលដែលអ្នកងក់ក្បាល, អ្នកចង់និយាយថា បាទ/ចាសឬ យល់ស្របជាមួយភាគីម្ខាងទៀត។ ប៉ុន្តែនៅផ្នែកខ្លះនៃពិភពលោក(ដូចជាក្រិច និង ប៊ុលហ្គារី) ការងក់ក្បាលមានន័យថា “ទេ” ឬ បញ្ជាក់ពីការមិនយល់ស្រប។
វប្បធម៌របស់ប្រទេសមួយចំនួននៅបញ្ឈឹមបូព៌ា គេមិនប្រើដៃឆ្វេងញឹកញាប់ទេព្រោះវាសំរាប់”លាងសំអាត” ដូចច្នេះហុចដៃនេះដើម្បីស្វាគមន៍ ឬ ហុចរបស់អ្វីមួយនោះ ជារឿងឈ្លើយណាស់។
បង្ហាញសញ្ញា “OK” ទៅកាន់អ្នកណាម្នាក់ជាទូទៅមានន័យថា ស្តាប់ទៅល្អសំរាប់ខ្ញុំ” ឬ “ខ្ញុំចូលចិត្ត។ ប្រយត្ន័, ព្រោះកាយវិការនេះមានអត្ថន័យខុសៗគ្នាទៅតាមប្រទេស។ នៅជប៉ុន កាយវិការនេះមានន័យថា លុយ ។ នៅអាល្លឺម៉ង់និងប្រ៊េស៊ីល សញ្ញា “OK” ជាកាយវិការមិនល្អទេ។ ហើយនៅប្រទេសបារាំងវាមានន័យថា សូន្យ” គ្មានតំលៃ”។
(កាយវិការសញ្ញា OK )
កាយវិការ “មកនេះ” ដែលអ្នកកំរើកម្រាមដៃចង្អុលអ្នកខ្វើកៗមានន័យឈ្លើយណាស់នៅប្រទេសមួយចំនួន។ រួមបញ្ចូលទាំងអាមេរិក, ជនជាតិអាមេរិកមួយចំនួនម៉ួម៉ៅនិងកាយវិការនេះណាស់។ អ្នកគួរតែជៀងវាងប្រើប្រាស់វាគ្រប់ពេល។
(កាយវិការសញ្ញា "មកនេះ")
មានបញ្ហាមួយទៀតដែលដែរទាក់ទងនិងចង្អុលដៃ។ ម្តាយរបស់អ្នកប្រហែលធ្លាប់ប្រាប់អ្នកថាការចង្អុលទៅកាន់អ្នកណាម្នាក់មិនល្អទៀត។ វាជាការពិត, វប្បធម៌នៅប្រទេសមួយចំនួននៅភាគឆ្ងាយនៃមញ្ឈឹមបូព៌ាចាត់ទុកការចង្អុលដោយចង្អុលដៃជាការមិនល្អ។ មនុស្សនៅទីនោះជំនួសចង្អុលដៃដោយប្រើដៃទាំងមូល។
ហុចរបស់តូចៗដូចជាលុយ, ឧទាហរណ៍ទៅកាន់អ្នកណាជាទូទៅទាមទាអោយប្រើប្រាស់ដៃតែម្ខាងទេ។ សំរាប់ប្រទេសជប៉ុនគេប្រើដៃទាំងពីរ, សូម្បីតែនៅពេលដែលពេលមិនសូវចាំបាច់ក៏ដោយ។ ប្រើដៃតែម្ខាងនោះហាក់ឈ្លើយណាស់។
មានតែកាយវិការពីរបីប៉ុណ្ណោះដែលអាចបណ្តាលអោយច្រលំធ្វើខុស។មុនពេលដែលអ្នកធ្វើដំណើរទៅកាន់ប្រទេសផ្សេងទៀតនោះ, សូមមើលសៀវភៅសុជីវធម៌និងទំនៀមទំលាប់របស់ប្រទេសនោះ។ អ្នកនឹងបានទទួលនូវពត៌មានល្អៗជាច្រើន ហើយមួយចំនួននោះអាចជួយអោយអ្នកជៀសផុតពីការសម្លក់មើលពីមនុស្សជុំវិញខ្លួនអ្នក។

វិធីល្អមួយទៀតដើម្បីអោយដឹងថាមានរឿងអ្វីកើតឡើង គឺដោយមើលមនុស្សដែលមកពីវប្បធម៌នោះសំដែងឬធ្វើចេញ។ កុំខ្លាចនិងសួរគេថាតើកាយវិការនោះមានន័យថាម៉េច។ ក្នុងករណីភាគច្រើនអ្នកដទៃទៀតនិងរីករាយពន្យល់អ្នក។ វានិងផ្តល់អោយអ្នកនូវឧកាសដើម្បីប្រាប់ទៅអ្នកម្ខាងទៀតនោះថាកាយវិការនោះមានអត្ថន័យយ៉ាងម៉េចក្នុងវប្បធម៍។
ប្រភពពី evithy

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com