ម្ទេស
មាន រសជាតិហឹរក្រហាយពិបាកទំពារពិបាកលេបតែនៅខាងក្នុងរសជាតិ
ក្រហល់ក្រហាយនោះមានបង្កប់នូវសារធាតុអាហារមានប្រយោជន៍វាអាចជួយប
ន្យារភាពចាស់ធ្វើឱ្យមនុស្សស្ថិតនៅក្នុងវ័យក្មេងបានយូរ។ម្ទេសមាន
សារធាតុ ប្រឆាំងរ៉ាឌីកាល់ សេរីមានបេតាការ៉ូតែន
និងវីតាមីនស៊ីច្រើនជាងបន្លែទូទៅលើសពីនេះម្ទេសមានសារធាតុដ៏ពិសេស
ម្យ៉ាងដែលហៅថា ខែតសែស៊ិន ដែលមានតួនាទី
ជួយពន្យារជរាភាពធ្វើឱ្យក្មេងជាងវ័យ រារាំងអាការៈរលាក
និងជួយរំញោចដល់ចរន្តឈាមរត់។
បច្ចុប្បន្នម្ទេសត្រូវបានគេចម្រាញ់
ធ្វើជាប្រេងសម្រាប់
លាបរឹតមានឈ្មោះថាខែតសែស៊ិនជាថ្នាំក្តៅសម្រាប់បំបាត់ការឈឺ
សន្លាក់ឈឺចាប់សាច់ដុំបានផងដែរ។ហើយជាពិសេសទៀតនោះ
ម្ទេសក៏ជាអាហារមួយប្រភេទដែលធ្វើឱ្យមុខម្ហូបដែលយើងទទួលទាន
មានឱជារសឈ្ងុយឆ្ងាញ់ដោយសារសជាតិហឹររបស់វា៕ Health.com.kh
0 Comments:
Post a Comment