Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Saturday, May 25, 2013

ធ្វើយ៉ាងណា បើនៅពេលអ្នកមានអាការអស់កម្លាំង?

0 Comments
Looking Today
នៅក្នុងពិភពលោកដ៏មមាញឹក មនុស្សភាគច្រើន ត្រូវធ្វើការហត់ពេញមួយថ្ងៃ នាំឲ្យពួកគេមានការអស់កម្លាំងយ៉ាងខ្លាំង។ មិនតែប៉ុណ្ណោះ មានកត្តាជាច្រើនទៀត ដែលនាំឲ្យអ្នកមានអារម្មណ៏ហត់នឿយ ដោយក្នុងនោះរួមមាន ភាពស្មុគស្មាញ និងធ្វើការហួសកំនណត់។ ប៉ុន្តែចូរអ្នកកុំបារម្ភ ពីព្រោះការផ្លាស់ប្តូរជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នក នឹងជួយឲ្យអ្នកមានអារម្មណ៏ល្អប្រសើរ បង្កើនថាមពលក្នុងខ្លួន និងកាត់បន្ថយការអស់កម្លាំងបាន។
១ ទទួលទានរបបអាហារណា ដែលផ្តល់អត្ថប្រយោជន៍ដល់សុខភាព
ដើម្បីជួយផ្ទុកកំរិតថាមពល នៅក្នុងរាងកាយឲ្យបានពេញមួយថ្ងៃ អ្នកគួរតែទទួលទានរបបអាហារណាដែរលសម្បូរទៅដោយ បន្លែ ផ្លែឈើ គ្រាប់ធុញ្ញជាតិ និងអាហារដែលមានជាតិស្ករទាប ពីព្រោះអាហារដែលមានរសជាតិផ្អែមខ្លាំងអាចជួយឲ្យអ្នកមានកម្លាំងបានតែមួយភ្លែតប៉ុណ្ណោះ បន្ទាប់មកនឹងមានអារម្មណ៏អស់កម្លាំងជាងមុន នៅពេលដែលថាមពលត្រូវបានដុតបំផ្លាញអស់។ ជាមួយគ្នានេះ អ្នកគួរតែកាត់បន្ថយការទទួលទានជាតិកាហ្វេអ៊ីន ពីព្រោះកាហ្វេ និងទឹកសូដា ផ្តល់ថាមពលឲ្យរាងកាយរបស់អ្នកបានតែមួយប៉ប្រិចភ្នែកដូចគ្នា។
២ ទទួលទានទឹកឲ្យបានច្រើនជាប្រចាំថ្ងៃ
ពីព្រោះការបាត់បង់ជាតិទឹកវ ក៏ជាមូលហេតុចំបង ធ្វើឲ្យអ្នកមានអារម្មណ៏អស់កម្លាំងដែរ។ ជៀសវាងការទទួលទានទឹកក្រូច ទឹកសូដា និងកាហ្វេ ។ ដូច្នេះហើយអ្នកគួរតែដាក់ទឹកនៅតាមខ្លួនជាប់ជានិច្ច។
៣ គេងឲ្យបាន៧ម៉ោងក្នុងមួយយប់
ព្យាយាមចូលគេងឲ្យបានញឹកញាប់ ជារៀងរាល់យប់ ទើបអ្នកមានអារម្មណ៏ថាគេងបានឆ្អែត។
៤ ហាត់ប្រាណជាប្រចាំ ដើម្បីធ្វើឲ្យរាងកាយមាំមួន
អ្នកអាចទៅក្លឹបហាត់ប្រាណ ដើរនៅតាមសួនច្បារ ឬរត់តិចៗ ឬក៏លេងកីឡាជាមួយមិត្តភក្តិរបស់អ្នក៕ ប្រែសម្រួល៖​ Looking TODAY

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com