Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Sunday, May 19, 2013

ស្មាន​តែ​ស្លាក់​ឆ្អឹង​មាន់​តាម​ពិត​ក្អែប​នៅ​បំពង់ក

0 Comments

130517_21c
សត្វ​ក្អែប​ដ៏​គួរ​ឲ្យ​ខ្លាច​ប្រវែង​៥​សង់ទីម៉ែត្រ​ត្រូវ​បាន​គេ​ទាញ​ចេញ ​ពី​បំពង់​ក​ស្រ្តី​ម្នាក់ ខណៈ​នាង​តែង​រអ៊ូ​ថា​ដូច​ជា​មាន​ឆ្អឹង​មាន់​មួយ​ដុំ​នៅ​ស្ទះ​ក្នុង​បំពង់​ក​ នាង​អស់​៧​ថ្ងៃ​មក​ហើយ​នោះ។
ស្ត្រី​នោះ​មាន​វ័យ​៥៥​ឆ្នាំ​រស់​នៅ​ក្នុង​តំបន់​កាតាផាន់ណា ស្រុក​អ៊ីដូគី​នៃ​ប្រទេស​ឥណ្ឌា។ គាត់​ត្រូវ​បាន​គេ​បញ្ចូន​ទៅ​ធ្វើ​ការ​វះ​កាត់​នៅ​មន្ទីរពេទ្យ Devamatha បន្ទាប់​ពី​គាត់​រអ៊ូ​ថា​មាន​អ្វី​ជាប់​ស្ទះ​នៅ​ក្នុង​បំពង់​ក របស់​គាត់​ជា​ហេតុ​ធ្វើ​ឲ្យ​ពិបាក​ដក​ដង្ហើម។
ដំបូង​ឡើយ​គាត់​សង្ស័យ​ខ្លួន​ឯង​ថា​ទំនង​ជា​មាន​ឆ្អឹង​មាន់​នៅ​ជាប់​ ក្នុង​បំពង់​ក​របស់​គាត់​ដោយ​វា​មាន​រយៈ​ពេល​៧​ថ្ងៃ​មក​ហើយ។ លុះ​គេ​យក​ទៅ​ពិនិត្យ​នឹង​ម៉ាស៊ីន​ថត​អេកូសាស្រ្ត​នោះ​ស្រាប់​តែ​លេច​ចេញ​ រូប​រាង​សត្វ​ក្អែប​ប្រវែង​ណា​ណី។ ក្រោយ​មក​វេជ្ជបណ្ឌិត​បាន​ប្រើ​បច្ចេកទេស​ចាប់​និង​យក​វា​ចេញ​មក​ក្រៅ។
ក្រុម​វេជ្ជបណ្ឌិត​មាន​ការ​ភ្ញាក់​ផ្អើល​មែន​ទែន​ដែល​បាន​ឃើញ​សត្វ​ក្អែប ​មួយ​ក្បាល​ដ៏​វែង​នៅ​មាន​ជីវិត​ក្នុង​បំពង់​ក​ស្រ្តី​ចំណាស់​ម្នាក់​នេះ​នៅ ​ឡើយ​រហូត​ដល់​ពេល​មួយ​អាទិត្យ​បាន៕ ប្រភពពី ភ្នំពេញប៉ុស្តិ៍

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com