Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Sunday, May 19, 2013

សត្វ​ឆ្កែ​មួយ​ក្បាល​មក​ទទួល​សញ្ញាបត្រ​បរិញ្ញា​គួរ​ឲ្យ​ផ្អើល​

0 Comments


130517_23a
ថ្មី​ៗ​នេះ​គេ​ឃើញ​មាន​ព័ត៌មាន​ផ្សព្វផ្សាយ​មួយ​ស្តី​ពី​សម្រស់​រូបថត​ដ៏ ​ស្រស់​ស្អាត​និង​ស៊ី​កាមេរ៉ា​ជាង​គេ​របស់​និស្សិត​ស្រី​ពិការ​ម្នាក់​និង​ សត្វ​សុនខ​ក្លាហាន​របស់​នាង​នៅ​ថ្ងៃ​ទទួល​សញ្ញាបត្រ​បញ្ចប់​ការ​សិក្សា​ មហាវិទ្យាល័យ។
នោះ​គឺ​រូបថត​របស់​ក្រុម​និស្សិត​មហាវិទ្យាល័យ​វិទ្យាសាស្រ្ត​សុខាភិបាល​ នៃ​សាកលវិទ្យា​អ៊ីលីណយ​សហរដ្ឋអាមេរិក​ដែល​ថត​ដោយ​ប្លុក​មួយ​ឈ្មោះ​ថា​Reddit by user tcjones54។ តាម​រយៈ​ប្លុក​ខាង​លើ​បាន​ឲ្យ​ដឹង​ថា​៖​«និស្សិត​ពិការ​ស្រី​និង​សត្វ​សុនខ​ មួយ​ក្បាល គឺ​វា​ទទួល​បាន​សំឡេង​អបអរ​សាទរ​ឮ​ជាងគេ​នា​ពេល​ថ្ងៃ​ទទួល​សញ្ញាបត្រ»។ ទោះ​បី​ជា​រូបថត​រវាង​និស្សិត​និង​សត្វ​ឆ្កែ​ទទួល​សញ្ញាបត្រ​នោះ​មិន​ត្រូវ​ បាន​គេ​ស្គាល់​ឈ្មោះ​ក្តី ក៏​គេ​បាន​ដឹង​ថា​នាង​បាន​បង្ហោះ​វា​មួយ​ថ្ងៃ​ក្រោយ​ការ​ទទួល​សញ្ញាបត្រ​។
និស្សិត​ស្រី​ពិការ​បាន​សរសេរ​នៅ​លើ​ប្លុក​មួយ​ឈ្មោះ​this Imgur photo​ថា​៖​«នេះ​ជា​រូបថត​សត្វ​ឆ្កែ​ដ៏​ក្លាហាន​របស់​នាង​ខ្ញុំ​ដែល​វា​ទទួល ​បាន​ងារ​ជា​វីរជន បន្ទាប់​ពី​យើង​ទទួល​បាន​សញ្ញាបត្រ​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ ជាន់​ខ្ពស់​(ម៉ាស្ទ័រ)​នៅ​ឯ​សាកលវិទ្យាល័យ​អ៊ីលីណយ សហរដ្ឋ​អាមេរិក​»។
តាមរយៈ​ប្លុក​Reddit by user tcjones54​ដែល​ចោទ​សួរ​នាង​ពី​មូលហេតុ​សត្វ​ឆ្កែ​នាង​ទទួល​បាន​ងារ​ជា​វីរជន ​នោះ នាង​ពន្យល់​ថា​៖«​វា​ជា​សត្វ​ស្រឡាញ់​ការ​សិក្សា។ ពីព្រោះ​វា​បាន​ចូលរួម​ពេញ​ម៉ោង​នៅ​សាលារៀន។ ពេល​ចេញ​ទៅ​ក្រៅ​យើង​តែង​ទៅ​ជាមួយ​គ្នា​ដូចជា​ក្រុម​គ្រួសារ​អ៊ីចឹង។ យើង​ត្រូវ​បាន​ក្រុម​មនុស្ស​បញ្ឈប់​ដើម្បី​ថតរូប​១០​ប៉ុស្តិ៍​ផង​ដែរ​នា​ពេល ​យើង​ស្លៀក​សំលៀកបំពាក់​ទទួល​សញ្ញាបត្រ​នេះ។ សត្វ​ឆ្កែ​ដ៏​ក្លាហាន​នេះ វា​ចូល​ចិត្ត​នូវ​កម្មវិធី​សប្បាយ​ដូចជា​មនុស្ស​អ៊ីចឹង៕ PR ប្រភពពី ភ្នំពេញប៉ុស្តិ៍

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com