កំពង់ចាម៖ ក្នុងព្រះរាជពិធីច្រត់ ព្រះនង្គ័ល
នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៣នេះ ដែលប្រារព្ធធ្វើឡើង នៅ ពហុកីឡដ្ឋាន
ខេត្តកំពង់ចាម គោឧសភរាជ បាន សោយពោតច្រើនជាងគេ ក្នុងចំណោមអាហារ៧មុខ។
បន្ទាប់ពីការភ្ជួររាស់ និងសាបព្រោះស្រូវ ពោត សណ្តែក ល្ង ជានិមិត្តរូប ចំនួន ៣ជុំ នៅវាលព្រះស្រែ ក្នុងទីលានបាល់ទាត់ ទីរួមខេត្តកំពង់ចាម ក្រុម អ្នករៀបចំពិធី បានដឹកគោឧសភរាជ ( គោបារបស់ព្រះមហាក្សត្រ ) ចំនួន ២ ក្បាល ដើម្បីឲ្យបរិភោគវត្ថុ ៧ យ៉ាង រួមមាន៖ ស្រូវ ពោត សណ្តែក ល្ង ស្មៅ ទឹក និងស្រា។
លទ្ធផលនៃការផ្សងប្រផ្នូល ត្រូវបានអាចារ្យព្រាហ្មបរោហិត ទូលថ្វាយ និងជម្រាបជូនអង្គពិធីថា គោឧសភរាជ បានបរិភោគតែពោតមួយមុខប៉ុណ្ណោះ នាំឲ្យទំនាយទាយថា ក្នុងឆ្នាំនេះ ពោត នឹងទទួលបានទិន្នផលល្អប្រសើរ។ នេះគឺជាការផ្សងប្រផ្នូល ទៅតាមទំនៀមទម្លាប់ព្រះរាជវេណី នៃព្រះរាជ ពិធីច្រត់ព្រះនង្គ័ល ដែលមានតាំងពីបុរាណកាលមកប៉ុណ្ណោះ ក៏ដូចជា ការប្រកាសថា រដូវវប្បមង្គល ចូលមកដល់ហើយ។ ដូច្នេះសូមប្រជាកសិករ ត្រៀមលក្ខណៈសម្បត្តិប្រុងប្រៀប រៀបចំការងារបង្កបង្កើនផល ឲ្យបានទទួលនូវទិន្នផលខ្ពស់ ដើម្បីលើកស្ទួយកម្រិតជីវភាពបានល្អប្រពៃ។
តាមការប្រកាស របស់លោកតា អាចារ្យបានឲ្យដឹងថា គោឧសភរាជសោយពោត ច្រើនជាងគេសបញ្ជាក់ ឲ្យឃើញ ថា ការដាំដំណាំពោត របស់ប្រជា កសិករ នៅទូទាំងប្រទេស នឹងទទួលបានលទ្ធផលល្អ ប្រសើរទៅតាមលក្ខណៈ ប្រពៃណីទំនៀមទំលាប់ ហើយប្រទេសជាតិនឹងមាន សេចក្តីសុខ ត្រជាក់ត្រជុំ។
ព្រះរាជពិធីនេះ ត្រូវបានធ្វើឡើង ក្រោមព្រះរាជាធិបតីភាពដ៏ ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងមន្ត្រី ជាន់ខ្ពស់រាជរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា ព្រមទាំងអ្នកមុខអ្នកការ និងប្រជាពលរដ្ឋជាច្រើនផ្សេងទៀត។ អភិបាលខេត្តកំពង់ចាម ឯកឧត្តម លន់ លឹមថៃ ជាស្តេចមាឃ និងភរិយាគឺលោកជំទាវ ស្រ៊ុន ណាង ជា ព្រះមេហួ៕ប្រភពដោយ៖ដើមអម្ពិល(DAP)

0 Comments:
Post a Comment