ពិបាកដកដង្ហើម ឈឺទ្រូងជាជំងឺបេះដូង
ពិសេសគឺរោគសញ្ញាឈឺពឺតទ្រូង
តែរឿងនោះក៏មានន័យពុំមែននរណាក៏មានរោគសញ្ញានេះដែរ ។
អាស្រ័យហេតុនេះមិនត្រូវមើលស្រាលរោគសញ្ញាទាំងលាយខាងក្រោមនេះ ៖
-ជ្រុះសក់
យុវជនជ្រុះសក់នៅកណ្តាលក្បាលកើនហានិភ័យជំងឺសរសៃឈាមបេះដូង ។
ការស្រាវជ្រាវបានបញ្ជាក់ថា
អ្នកមានសក់ក្រាស់ ប្រសិនសក់នៅកណ្តាលក្បាលតិចទៅៗ
នោះហានិភ័យកើតជំងឺសរសៃឈាមបេះដូងកើន២៣% ។
ចំណែកបុរសក្បាលទំពែកនោះមានការប្រឈមកើនជំងឺបេះដូងឡើង៣៦% ។
ការស្រាវជ្រាវបង្ហាញថា
ជ្រុះសក់នៅបុរសពាក់ព័ន្ធជាមួយអ័រម៉ូនបុរស
ហើយអ័រម៉ូននេះបែរជាពាក់ព័ន្ធជំងឺក្រិនរឹងសរសៃឈាម ។ ដូច្នេះ
បុរសទំពែកដាច់ខាតត្រូវយកចិត្តទុកដាក់ច្រើនជាងដល់សុខភាពសរសៃឈាម
បេះដូង ។
-ហើមជើង
ប្រើម្រាមដៃចុចខ្លាំងទៅលើភ្នែកគោល ឬកំភួនជើងប្រសិនវាទ្រុត និងមិនអាចត្រឡប់មកដូចដើមភ្លាមៗនោះគឺជើងត្រូវហើម ។
ពេលបេះដូងមិនអាចធ្វើការធម្មតា
ពោលគឺលទ្ធភាពចរាចរឈាមថយចុះរំអិលនៃសរីរាង្គនឹងផ្តុះនៅកំភួនជើង
ក្រោម ពេលនេះច្រើនអមជាមួយរោគសញ្ញាផ្សេងៗដូចជាបត់ជើងតូចច្រើន
បរិមាណទឹកនោមតិច ទម្ងន់ខ្លួនកើនឡើង
យប់ក្អកច្រើន...និងលេចចេញសភាពហើមនៅកំភួនជើងក្រោម
ពិសេសគឺផ្នែកភ្នែកគោល ។
បន្ទាប់មកសន្សឹមៗរីកចម្រើនដល់ខ្លួនប្រាណទាំងមូល ។
ពេលមានបាតុភូតនេះត្រូវប្រញាប់ទៅត្រួតពិនិត្យសុខភាព ។
-ជំងឺមាត់ធ្មេញ

ឈឺហើមនៅគល់ធ្មេញ ហូរឈាមជាសញ្ញាបង្ហាញថាអនាម័យមាត់ បំពង់កមានបញ្ហាដ ទន្ទឹមនោះក៏ជាសញ្ញារបស់ជំងឺបេះដូង ។
ការស្រាវជ្រាវបានបញ្ជាក់ការពិតថា
ជំងឺជុំវិញធ្មេញមានពាក់ព័ន្ធជិតស្និទ្ធដល់ជំងឺបេះដូង ។
ការរក្សាអនាម័យបំពង់ក មាត់ធ្មេញជួយបន្ថយទាបជំងឺសរសៃឈាមបេះដូង ។
-ស្បែកលេចចេញដុំពកខ្លាញ់ពណ៌លឿង
ដុំពកខ្លាញ់ពណ៌លឿងជាជំងឺផ្តុំ
ជាតិខ្លាញ់មួយសំខាន់ធ្វើឲ្យរបួសស្បែក ។ ពេលស្បែក
ជាពិសេសស្បែកនៅជិតជ្រុងភ្នែកមានពណ៌លឿង ចម្រុះពណ៌ទឹកក្រូច
ស្នាមកន្ទួលដុំៗ ឬផ្ទាំងស្នាមជ្រួញ
ពេលនេះត្រូវទៅពិនិត្យមើលតើជាដុំពកខ្លាញ់ពណ៌លឿង ឬមិនមែន ។
អ្នកមានរោគសញ្ញានេះច្រើនច្របូកច្របល់ការបំប្លែងសារជាតិ
ហានិភ័យជំងឺបេះដូងក៏កើនឡើងតាមនោះ
ដូច្នេះត្រូវយកចិត្តទុកដាក់កំរិតខ្លាញ់ក្នុងឈាមរបស់ខ្លួន
និងត្រួតពិនិត្យទាន់ពេល ។
-ភ្នែកឡើងបាយ
ការស្រាវជ្រាវជាច្រើនសុទ្ធតែឲ្យដឹងថា
អ្នកកើតជំងឺភ្នែកឡើងបាយ
នោះហានិភ័យជំងឺសរសៃឈាមបេះដូងកើនឡើងទោះបីអត្រាតែប្រមាណ១០% ៕ប្រភពពី ខ្មែរស្ថាបនា
0 Comments:
Post a Comment