ការស្រាវជ្រាវមួយនៅអូស្ត្រាលីរកឃើញថា
ស្ត្រីមានគភ៌ទទួលទានចំណីកំប៉ិកកំប៉ុកច្រើន
នោះកូនកើតមកងាយកើតជំងឺញៀនអាហារកំប៉ិកកំប៉ុក
ហើយដូច្នេះងាយត្រូវធាត់ណាស់ តាមសារព័ត៌មាន The Australian ។
នោះជាលទ្ធផលស្រាវជ្រាវរបស់បណ្ឌិត Rev Muhlhausler និងសហសេវិកនៅសាកលវិទ្យាល័យ Adelaide (អូស្ត្រាលី) ។

ចំណីអាហាររបស់ស្ត្រី មានគភ៌ឥទ្ធិពលច្រើនទៅដល់ទារក ។
ការស្រាវជ្រាវបង្ហាញថា
ប្រសិនស្ត្រីមានគភ៌ទទួលទានចំណីកំប៉ិកកំប៉ុកច្រើន កុមារនឹងត្រូវបាន
"បង្កើតកម្មវិធី" ញៀនចំណីដូចគ្នាតាំងពីពេលនៅក្នុងផ្ទៃម្តាយ ។
កុមារនឹងមាននិន្នាការទទួលទានច្រើនជាតិផ្អែម
និងជាតិខ្លាញ់ជាងដើម្បីមានអារម្មណ៍ "ស្រួលទ្រាំ"
ដូចពេលនៅក្នុងផ្ទៃម្តាយ ។
កុមារទាំងនេះនឹងជួបការលំបាកច្រើនជាងដើម្បីមានទម្ងន់ខ្លួនសមស្រប
បណ្ឌិត Muhlhausler ឲ្យដឹង ។
ការស្រាវជ្រាវត្រូវបានប្រកាសលើទស្សនាវដ្តី FASEB ៕ប្រភពពី ខ្មែរស្ថាបនា
0 Comments:
Post a Comment