Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Wednesday, May 15, 2013

ការ​រលំ​អគារ​រោងចក្រ​នៅ​ ខេត្តកំពង់ស្ពឺ​មាន​កម្មករ​ស្លាប់​​២​​នាក់​របួស​​ធ្ងន់​៦​នាក់​ស្រាល​​ជា​ ច្រើន​នាក់​

0 Comments

ព័ត៌មាន​បឋម​នៅ​ម៉ោង​៩​ព្រឹក​ស្ដីពី​ការ​រលំ​អគារ​រោងចក្រ​នៅ​ ខេត្តកំពង់ស្ពឺ​មាន​កម្មករ​ស្លាប់​​២​​នាក់​របួស​​ធ្ងន់​៦​នាក់​ស្រាល​​ជា​ ច្រើន​នាក់​កំពុង​​ជួយ​សង្គ្រោះ​ 

 

កំពង់ស្ពឺ ៖ នៅ​ម៉ោង​៩​ព្រឹក ថ្ងៃទី​១៦ ខែឧសភា​នេះ សេចក្ដីរាយការណ៍​ព័ត៌មាន​បឋម​ស្ដីពី​ការ​រលំ​រោងចក្រ​កាត់ដេរ​វីន​ស្ដារ​នៅ​ ខេត្តកំពង់ស្ពឺ មាន​កម្មករ​-​ការិនី​ដែល​ត្រូវ​បាន​រំដោះ​ចេញ​មក​ខាងក្រៅ​មាន​របួសធ្ងន់​​ស្រាល​ជាង​១០​នាក់ និង​ស្លាប់​​បាត់​បង់​ជីវិត​ជាក់​ស្ដែង​មាន​២​នាក់​។
សេចក្ដីរាយការណ៍ ​ឲ្យ​ដឹង​ទៀត​ថា ក្រុម​សមត្ថកិច្ច អាជ្ញាធរ​មូលដ្ឋាន រថយន្ត​សង្គ្រោះ​បន្ទាន់ រថយន្ត​អន្តរាគមន៍​ង​៧០ រថយន្ត​ពន្លត់​អគ្គិភ័យ​រាប់​សិប​គ្រឿង​កំពុង​ធ្វើដំណើរ​ឆ្ពោះ​ទៅ​កាន់​ ទីតាំង​កើតហេតុ​ដើម្បី​ជួយសង្គ្រោះ​មនុស្ស​ដែល​នៅ​ក្រោម​អគារ​រោងចក្រ​បាក់​ រលំ​សង្កត់​លើ​កម្មករ​រាប់​រយ​នាក់​នោះ។ ប្រភព​បន្ត​ថា ស្ថានការណ៍​នៅ​ក្បែរ​កន្លែង​កើតហេតុ​មាន​សភាព​ណែនណាន់តាន់តាប់ ហើយ​រថយន្ត​ស្ទូច​ក៏បាន​បន្តសកម្មភាព​លើក​ដំបូល​អគារ និង​ក្រុម​ជាងដែក​កំពុង​កាត់​ដើម្បី​ជួយសង្គ្រោះ​អ្នក​ដែល​នៅ​ខាងក្រោម​គំនរ ​ថ្ម និង​ដំបូល​អគារ​ទាំងមូល។
សេចក្ដីរាយការណ៍ ​បន្ត​ថា មូលហេតុ​បឋម​ដែល​បណ្ដាល​ឲ្យ​បាក់​អគារ​រោងចក្រ​នោះ​ដោយសារតែ​ក្នុង​ទីតាំង​ អគារ​នៃ​ជាន់​ទី​២ មាន​ផ្ទុកទំនិញ​លើស​ចំណុះ ហើយ​នៅ​ព្រឹក​កើតហេតុ​នោះ​ក្រុមកម្មករ​ក៏បាន​ធ្វើការ​ជុំគ្នា​រាប់​រយ​នេះ ស្រាប់តែ​បាក់​ធ្លាក់​សង្កត់​លើ​មនុស្ស​តែម្ដង៕ ប្រភពពី kpt-news
នាគព័ន្ធ​+​ច្បារមន​+​រដ្ឋ​ឋានៈ​

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com