

* ស្រ្តីកើតថ្ងៃអាទិត្យ
សុភាពស្រ្តីកើតថ្ងៃនេះនាងមានបំណងប្រាថ្នានៅក្នុងអារម្មណ៍ និងចិត្តគំនិតហួសពីអារម្មណ៍របស់ បុគ្គលទូទៅ ។ យើងអាចអធិប្បាយឲងាយយល់ជាងនេះទៀតបានថា នាងជាមនុស្សមានចិត្តគំនិតហក់ លោត ហើយឆេវឆាវបំផុត ព្រោះនៅពេលនាងខឹងស្ទើរតែមានអ្វីទើសមុខមិនបានទៀតផង ។
* កើតថ្ងៃច័ន្ទ
ជាសុភាពស្រ្តីដែលគ្មាននរណាម្នាក់អាចវាស់ដឹងពីអារម្មណ៍របស់នាងបាន សូម្បីតែមនុស្សជាគូ ជីវិតក៏ស្មានអារម្មណ៍នាងមិនត្រូវដែរ ។ តែអាចថា ជាសំណាងល្អម្យ៉ាងដែរក៏ថាបាន ព្រោះសុភាពស្រ្តី ម្នាក់នេះខឹង ហើយឆាប់បាត់ និងមិនចេះគំគួនទៀតផង ។ តែសន្ទុះអារម្មណ៍របស់នាងក៏មិនចាញ់ស្រ្តីកើត ថ្ងៃអាទិត្យប៉ុន្មានដែរ ។
* កើតថ្ងៃអង្គារ
ទោះបីថា នាងកើតនៅថ្ងៃអង្គារក្តី ក៏ប៉ុន្តែឥទ្ធិពលនៃផ្កាយពុធបានប៉ះពាល់ជាមួយ និងថ្ងៃកំណើត របស់នាងជាហេតុធ្វើឲទៅជាបុគ្គលម្នាក់ច្រើនមានចិត្តអល់ឯករារែកច្របូកច្របល់ ហើយអ្វីដែលគ្រោះ ថ្នាក់ជាងនេះទៅទៀតនោះ រាល់ការសម្រេចចិត្តទៅក្នុងរឿងរ៉ាវពាក់ព័ន្ធនឹងអនាគតខ្លួនឯងក៏មិនអាច សម្រេចចិត្តបានងាយៗទៀតផង ។
* កើតថ្ងៃពុធ
ផ្កាយពុធ គឺជាផ្កាយប្រចាំរាសីរបស់អ្នកធ្វើឲស្រ្តីកើតក្នុងថ្ងៃនេះក្លាយទៅជាមនុស្សមានប្រាជ្ញា ឈ្លាសវៃមុះមុតរៀនសូត្រឆាប់ចាប់បាន និងជាមនុស្សចូលចិត្តសេពគប់មិត្តភ័ក្តិទៀតផង ។ចំណុច ពិសេសរបស់នាង គឺមានចិត្តសន្តោសប្រណីចេះជួយសង្រ្គោះអ្នកបាត់បង់ឪកាសស្ទើរតែកម្ររកបាន ទៀតផង ។
* កើតថ្ងៃព្រហស្បត្តិ
អាចពោលដោយការជឿជាក់បានថា ឧបនិស្ស័យរបស់សុភាពស្រ្តីកើតក្នុងថ្ងៃនេះ ជាមនុស្សពោរ ពេញទៅដោយភាពអត់ធ្មត់ពេញខ្លួន ។ នាងមានការព្យាយាមឈ្មុសឈ្មុលជាងស្រ្តីកើតក្នុងថ្ងៃដទៃៗ ទៀត តែជាពិសេសពេលជួបទុក្ខលំបាកសុភាពស្រ្តីម្នាក់នេះនាងមិនចេះរាថយជាដាច់ខាត ។ពោលជារួម នាងស៊ូឲលំបាកកាយតែមិនឲលំបាកនៅក្នុងចិត្តជាដាច់ខាត ។
* កើតថ្ងៃសុក្រ
ផ្កាយសុក្រអាចពោលបានថា ជាភពផ្កាយមួយជះឥទ្ធិពលរបស់វាខ្លាំងក្លាជាងភពផ្កាយដទៃៗទៀត ជាពិសេសពាក់ព័ន្ធជាមួយឧបនិស្ស័យរបស់នាងដោយចំៗតែម្តង ។ លក្ខណៈជីវិតដែលជាមូលដ្ឋានរបស់ សុភាពស្រ្តីកើតនៅក្នុងថ្ងៃនេះទទួលបានឥទ្ធិពលពីភពផ្កាយសុក្រទាំងផ្នែកសិល្បៈ និងការស្វែងយល់ជា ហេតុធ្វើឲនាងក្លាយទៅជាបុគ្គលម្នាក់ងាយឈ្វេងយល់ក្នុងរឿងរ៉ាវផ្សេងៗបានយ៉ាងរហ័ស ព្រោះថាមាន ថាមពលពេញកាយ និងមានសមាធិល្អ ។
* កើតថ្ងៃសៅរ៍
ភពផ្កាយដែលជះឥទ្ធិពលដល់ជោគជតារាសីខ្សែជីវិតរបស់ស្រ្តីកើតក្នុងថ្ងៃសៅរ៍គិតចាប់តាំងពីដឹង ក្តីគឺតម្រូវឲនាងដើរនៅលើដងផ្លូវដែលមានន័យថា មានជីវិតត្រូវតែមានការតស៊ូ ពុះពារគ្រប់បែបយ៉ាង ទើបមានសង្ឈឹមថា ឆាកជីវិតរបស់ខ្លួនទទួលបានសេចក្តីសុខ និងភាពជោគជ័យ ។ អាចចាត់ទុកថាជា ភ័ព្វវាសនាធម្មជាតិប្រគល់ឲក៏ថាបាន ព្រោះសុភាពស្រ្តីកើតចុងសប្តាហ៍រូបនេះ ជាមនុស្សមិនស្ពឹកស្រពន់ មានប្រាជ្ញាវៀងវៃ និងមានការចងចាំយ៉ាងពិសេសទៀតផង ៕
រៀបចំដោយ ៖ លីលី
By ៖ khmeronlinenews
0 Comments:
Post a Comment