

ការមានជំនឿទៅលើប្រភេទត្រីនាគរាជនេះ មិនមែនទើបតែមានជំនឿថ្មីៗនេះទេ តែត្រូវបានគេជឿ រាប់រយឆ្នាំមកហើយ ។ រហូតមកដល់ពេលបច្ចុប្បន្ននេះ វាកាន់តែធ្វើឲមនុស្សមានជំនឿថា វាជាត្រីហុង ស៊ុយ ពីព្រោះមានលំដាប់អ្នកមានជាច្រើនដែលគេបានអះអាងថា ត្រីនាគទាំងនេះពិតជានាំឲគេក្លាយជា អ្នកមានពិតមែន ហើយវាថែមទាំងបង្កើតថាមពលពិសេស ប្រឆាំងនឹងភាពចង្រៃនានាទៀតផង ។ មាន មនុស្សជាច្រើនដែលគេបានបួងសួងសុំសេចក្តីសុខ សុំឲពួគេទទួលបាននូវជោគវាសនាល្អ ហើយអ្នកខ្លះ ថែមទាំងចិញ្ចឹមត្រីនាគរាជនេះ នៅក្នុងបន្ទប់ការិយាល័យឬនៅផ្ទះរបស់គេទៀតផង ។ ម្យ៉ាងទៀតមិនថា ជាត្រីនាគរាជចិញ្ចឹមទាំងរស់ ឬក៏ជារូបចម្លាក់ទេ វាសុទ្ធតែជាត្រីដែលនាំមកនូវរឿងល្អទាំងអស់ ។ បើជារូប ចម្លាក់វិញ ក៏គួរតែរករូបចម្លាក់ដែលមានពាំកាក់ ឬក៏អង្គុយនៅពីលើលុយកាក់ជាច្រើននោះ ។ រូបចម្លាក់ ត្រីនាគរាជដែលគេឆ្លាក់ឡើងភ្ជាប់ជាមួយនឹងទ្រព្យសម្បត្តិ ដូចជាដុំមាសកាក់ ឬក៏គ្រឿងអលង្ការនានា សម្រាប់ជាយានជំនិះនោះ វាគឺត្រូវបានគេជឿយ៉ាងមុតមាំថា ជាត្រីដែលនាំមកនូវទ្រព្យសម្បត្តិ ។ វាគឺត្រូវ បានគេកំណត់ថា ជាវត្ថុតាំងដែលនាំមកនូវថាមពលទ្រព្យសម្បត្តិហើយព្រមទាំងល្បីថា ជារូបចម្លាក់ត្រី ដែលចាំយាមទ្រព្យសំណាងផងដែរ ។
នៅក្នុងប្រទេសចិន គេមានជំនឿទៅលើត្រី និងរូបចម្លាក់ត្រីនោះបំផុត ត្រីនេះគេហៅថា យ៉ូ ដែលមានន័យថា ភាពសម្បូរសប្បាយ និងភាពសុខដុមរម្យនានៅក្នុងជីវិតគូស្រករ ជាពិសេសវាជានិមិត្ត សញ្ញានាំមកនូវទ្រព្យសម្បត្តិ និងសំណាងល្អជានិច្ច ។ ហេតុនេះហើយទើបធ្វើឲត្រីនាគរាជ ឬក៏រូបចម្លាក់ ត្រីនាគរាជនេះ ត្រូវបានគេមានជំនឿថា មានហុងស៊ុយខ្លាំងណាស់ ទាក់ទងទៅនឹងទ្រព្យសម្បត្តិការនាំ លាភសំណាង ភាពខ្លាំងក្លា និងភាពថ្កុំថ្កើននៅក្នុងក្រុមគ្រួសារ ។ត្រីប្រភេទនេះគឺសម្រាប់ជនល្បីៗ និង កំពូលអ្នកមាននានាដែលរកស៊ីជំនួញនោះ គឺពួកគេមានឆន្ទៈ និងជឿយ៉ាងមុតមាំ ហើយពួកគេតែងតែ រៀនចំបន្ទប់ការងាររបស់ពួកគេឲមានរូបចម្លាក់ ឬក៏ចិញ្ចឹមត្រីនាគរាជនេះតែម្តង ដើម្បីជួយដល់កិច្ចការរក ស៊ីរបស់គេឲកាន់តែជោគជ័យ និងប្រាក់ចំណូលចូលដល់ក្តីប្រាថ្នា ។ ត្រីនាគរាជនេះ គឺវាមានថាមពល ហុងស៊ុយខ្លាំងណាស់ ហេតុនេះការរៀបចំទុកដាក់វា ក៏ត្រូវតែរៀបចំ និងដាក់ឲចំកន្លែងផងដែរ ដើម្បីឲ ហុងស៊ុយនៃជីវិតដំណើរការកាន់តែល្អប្រសើរឡើង ។
កន្លែងដែលគួររៀបចំដាក់រូបចម្លាក់ ឬចិញ្ចឹមត្រីនាគរាជនេះ គួររៀបចំនៅផ្នែកខាងជើងនៃគេហ ដ្ឋាននៃបន្ទប់ដេក ឬតុធ្វើការជាដើម ។ ការរៀបចំដាក់នៅទិសខាងជើងនេះ ត្រីនេះនឹងនាំមកនូវសំណាង ល្អដល់ការងារ អាជីពរកស៊ី ហើយព្រមទាំងជួយបណ្តេញភាពចង្រៃទាំងឡាយណាដែលនាំឲលោកអ្នក ធ្លាក់រាសី ឬជួបនូវសំណាងអាក្រក់នោះ ៕
រៀបចំដោយ : លីលី
By : khmeronlinenews
0 Comments:
Post a Comment