Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Wednesday, May 8, 2013

រូបភាពពី​ការ​ផ្ទុះ​រោងចក្រ​ផលិត​ជី នៅ​តិចសាស សហរដ្ឋអាមេរិក

0 Comments


ការផ្ទុះដ៏ខ្លាំងមួយ បានកើតឡើងនៅយប់ថ្ងៃពុធទី១៧ខែមេសា វេលាម៉ោងប្រមាណជា ៨យប់ ចេញពីរោងចក្រមួយ​ដែល​ផលិតជី ស្ថិតនៅក្នុងសង្កាត់វ៉េស្ដ៍ ក្នុងរដ្ឋតិចសាស សហរដ្ឋអាមេរិក។ របាយការណ៍ជាបណ្ដោះអាសន្ន បានអោយ​ដឹងថា មានជនរងគ្រោះដល់ជីវិត រវាងពីប្រាំទៅដប់ប្រាំនាក់  និងរងរបួសច្រើនជាង១៥០នាក់ នៅក្នុងហេតុការណ៍នេះ។
សូមអញ្ជើញទស្សនារូបភាពខាងក្រោមនេះ​ដូចតទៅ ស្ដីអំពីការខូតខាត និងសភាពនៅនឹងកន្លែង ក្រោយការផ្ទុះនោះ។

ទិដ្ឋភាពនៅក្រោយការផ្ទុះ ដែលមើលទៅដូចទើបនឹងងើបចេញ សង្គ្រាម។

ក្រុមអ្នកលត់អគ្គិភ័យ បានមកដល់កន្លែងភ្លាម តែការផ្ទុះមានទំហំធំជាងការគិតដល់។

ការផ្ទុះ ដែលធ្វើអោយមានភាពរំជួយ រហូតដល់កម្រិត ២.១ រីស្ទ័រ។

លំនៅដ្ឋានជាច្រើន ត្រូវបានកម្ទេចម៉ត់ មើលលែងស្គាល់។

អ្នកលត់អគ្គិភ័យម្នាក់ បានស្វែងរកជនរងគ្រោះ ដែលអាចនៅមានជីវិត និងជាប់នៅក្នុងលំនៅដ្ឋានរបស់ពួកគេ។

បុរសរូបនេះ ដើរក្រឡឹងមើលផ្ទះរបស់គាត់ កំពុងត្រូវឆាបឆេះដោយព្រះអគ្គិ។

អ្នកនាំពាក្យនគរបាលប្រចាំតំបន់ បានផ្ដល់ព័ត៌មានចុងក្រោយទៅក្រុមអ្នកសារព័ត៌មាន។

រូបនេះ ត្រូវបានថតដោយ អ្នករស់នៅក្នុងសង្កាត់នោះ។

រូបនេះបានមកពីទូរទស្សន៍ WFAA-TV ដែលបង្ហាញពីការជួយសង្គ្រោះ នៅបន្ទាប់ពីការផ្ទុះ។

ជនរងគ្រោះម្នាក់ត្រូវបាននាំមកកាន់ទីកន្លែងសង្គ្រោះ។

អ្នករស់នៅក្នុងសង្កាត់នោះភាគច្រើន រងគ្រោះនឹងការផ្ទុះនេះ។

រាត្រីនៃតិចសាស ដែលគ្របដណ្ដប់ដោយ ភើងអគ្គិពណ៌ក្រហមច្រាល នៅលើផ្ទៃមេឃ។

ផ្នែកមួយ នៃអាគារ ដែលអាចជាញ្ជាំងឬដំបូល បានខ្ទាតប៉ើងចេញ ទៅគ្រប់ទិស។
-----------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com