ក្លឹបអ្នកវិនិយោគកម្ពុជា
បានបើកឱកាសល្អសម្រាប់អ្នកមានគម្រោងអាជីវកម្ម
ដែលចង់សរសេរគម្រោង អាជីវកម្ម យករង្វាន់ ហើយគម្រោងនោះ អាចនឹងទទួលបានការចាប់អារម្មណ៍ពីវិនិយោគិន សហការបង្កើតការរកស៊ីជាមួយអ្នកទៀតផង។
លោក
ហ៊ឹម សីហា តំណាងក្លឹបអ្នកវិនិយោគកម្ពុជា បានថ្លែងឲ្យដឹងថា
កម្មវិធីBizStarup Essay Competition ឆ្នាំ២០១៣
បង្កើតឡើងដើម្បីផ្ដល់ឱកាស និងជួយជំរុញដល់យុវជន
ដែលមានគំនិតជា សហគ្រិន សរសេរគម្រោងផែនការអាជីវកម្ម ដែលគេ
បានគិតឃើញ ហើយដាក់មកចូលរួមប្រកួតប្រជែងគ្នា យកចំណាត់លេខ១,២,៣
យករង្វាន់ជាសាច់ប្រាក់។
លើសពីនេះទៅទៀត គម្រោងដែលជាប់ចំណាត់ថ្នាក់ទាំងនោះ អាច ទទួលបានការចាប់អារម្មណ៍ពីអ្នកវិនិយោគិន ក្នុងស្រុកឬក្រៅប្រទេស ហើយអាចមានការចរចា បង្កើតអាជីវកម្មទាំងនោះជាមួយ ម្ចាស់គម្រោង (គេមានលុយ យើងមានគំនិត) ដូច្នេះការស្រមៃ បង្កើតអាជីវកម្ម របស់គេអាចក្លាយជាការពិតទៀតផង។
ចំពោះលក្ខណៈសម្រាប់អ្នក ចូលរួម គឺអាចមានវ័យពី៣០ឆ្នាំចុះក្រោម អាចជាអ្នកកំពុងធ្វើអាជីវកម្មស្រាប់ក៏បាន ឬជានិស្សិតដែលកំពុងសិក្សានៅមហាវិទ្យាល័យ ក៏អាចចូលរួមបាន។
កម្មវិធី នេះ ចាប់ផ្ដើមទទួល ពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃ២៩ ខែមិនា និងប្រកាសលទ្ធផលនៅថ្ងៃទី២ ខែមេសាខាងមុខនេះ។ សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងទូរសព្ទលេខ 012 669 553។
អត្ថបទ៖កង ចាន់បញ្ញា
ប្រភពពី សប្បាយ

0 Comments:
Post a Comment