
ក្មេងស្រីអភ័ព្វរូបនោះមានឈ្មោះថា Bhawana Thami ដែលឥឡូវនេះ នាងមានអាយុ ៩ ឆ្នាំហើយ និងត្រូវបានគេគ្រប់គ្នាហៅថា “មនុស្សបិសាច” ដោយសារតែរូបលក្ខណៈខាងក្រៅរបស់នាងចម្លែកខុសគេ នៅក្នុងភូមិរបស់នាង ស្ថិតក្នុងស្រុក Dolakha ចម្ងាយប្រមាណជា ៣៤៥ គីឡូម៉ែត្រ ពីរដ្ឋធានី Kathmandu ប្រទេសនេប៉ាល់។ លក្ខខណ្ឌនេះគឺជាលទ្ធផលនៃជំងឺខ្នៅដុះមួយដ៏កម្រ ដែលបន្សល់ទុកពីការមិនបានព្យាបាល ហើយក៏បានក្លាយទៅជាជំងឺមហារីកបែបនេះតែម្តង។
ហេតុនេះហើយ គ្រួសារនេះ ក៏ត្រូវរងទទួលពីជំនឿរបស់ពួកអ្នកភូមិថា កូនដែលរូបរាងចម្លែកអាក្រក់បែបនេះ គឺត្រូវតែជា “មនុស្សអាបធ្មប់” ។ ដូច្នេះ ត្រូវតែឃ្លាតឲ្យឆ្ងាយពីសហគមន៍។
សូមបញ្ជាក់ថា ឪពុករបស់នាងលោក Kaluman បានព្យាយាមមិនអនុញ្ញាតិឲ្យកូនស្រីរបស់គាត់ឆ្លុះកញ្ចក់នោះទេ ប៉ុន្តែថ្ងៃមួយ អ្នកកាសែតថតរូបភាពរបស់នាង និងបានបង្ហាញវាទៅនាង ជាហេតុធ្វើឲ្យនាងមានការភ័យខ្លាច និងរន្ធត់ចិត្តយ៉ាងខ្លាំង។
ទោះជាយ៉ាងណា ឥឡូវនេះ ក្មេងស្រី Bhawana ត្រូវបានគ្រូពេទ្យធ្វើការវះកាត់យកចេញនូវស្នាមខ្នៅដែលពោរពេញដោយ សក់ទាំងនោះរួចរាល់ហើយ ដែលធ្វើឲ្យឪពុករបស់នាងមានសង្ឃឹមថា កូនស្រីរបស់គាត់នឹងចាប់ផ្តើមមកជីវិតធម្មតាវិញ។ គួរបញ្ជាក់ផងដែរថា ការវះកាត់បានមួយភាគតូចលើកទី១ ត្រូវបានអនុវត្តន៍នៅក្នុងរដ្ឋធានី Kathmandu អាស្រ័យដោយមានការជួយឧបត្ថមពីសប្បុរសជន នៅក្នុងប្រទេសនេប៉ាល់ កាលពីឆ្នាំមុន។ រីឯការវះកាត់លើកទី២ឆ្នាំបន្ទាប់ សក់នៅលើផ្ទៃមុខរបស់នាង ត្រូវបានយកចេញទាំងស្រុង។ ទោះជាយ៉ាណា នាងនឹងត្រូវទទួលការវះកាត់លើកទី៣ទៀត ដើម្បីធ្វើឲ្យប្រសើរឡើង នៅពេលនាងមានអាយុ ១៤ ឆ្នាំ។
ឥឡូវនេះ នាងបានវិលត្រលប់មកភូមិរបស់នាងវិញហើយ និងបានកំពុងលេងជាមួយក្មេងៗដទៃទៀតមិនដូចកាលពីមុនទេ។ គួរកត់សម្គាល់ថា រូបរាងរបស់ Bhawana បានកំពុងផ្លាស់ប្តូររៀងរាល់ថ្ងៃ ចាប់តាំងទទួលការវះរួចមក ហើយឥឡូវនេះ នាងបានចូលរួមក្នុងសកម្មភាពសាលា និងនៅក្នុងភូមិដែលចុងក្រោយទទួលយកនាង និងគ្រួសារ បានចូលរួមក្នុងសហគមន៍វិញនោះ៕









0 Comments:
Post a Comment