
កាលពីថ្ងៃទី១៣ មេសា កន្លងទៅនេះ ភោជនីយដ្ឋានអាហារសមុទ្រមួយ ដែលមានទីតាំងត្រង់ចំណុចមនុស្សកកកុញ ក្នុងទីក្រុង Hunan ប្រទេសចិន បានសម្រេចចាប់ផ្តើមប្រើយុទ្ធសាស្ត្រ "ត្រេកត្រអាល" មួយ ដោយបុគ្គលិកបម្រើសេវាកម្មទាំងអស់ ត្រូវស្ថិតក្នុងសម្លៀកបំពាក់ប៊ីគីនី។
អ្នកគ្រប់គ្រង សណ្ឋាគារ លោក Far Tan Ngoc បាននិយាយថា ការរកស៊ីមុខរបរសណ្ឋាគារនេះ សព្វថ្ងៃបានកំពុងធ្លាក់ចុះយ៉ាងកំហ៊ុក ហេតុដូច្នេះហើយ មានតែប្រើវិធីថ្មីនេះទេ ដែលអាចទាក់ទាញអតិថិជនបានច្រើន ។ លោកបន្តថា "នេះគឺម៉ូឌែលប៊ីស៊ីនិសថ្មីរបស់យើង ដើម្បីលក់ដាច់ ដូច្នេះហើយ យើងក៏តម្រូវឲ្យបុគ្គលិកទាំងអស់ត្រូវស្លៀកប៊ីគីនីក្នុងអំឡុងពេល បម្រើភ្ញៀវ និងរាក់ទាក់ និយាយឲ្យខ្លីគឺធ្វើយ៉ាងណា ឲ្យភ្ញៀវមានអារម្មណ៍ផាសុខភាព ក្នុងពេលអង្គុយស្រស់ស្រូប ជាពិសេសអាហារពេលល្ងាច" ៕ខ្មែរស្ថាបនា
























0 Comments:
Post a Comment