Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Wednesday, May 1, 2013

ពិតជា​ក្លាហាន​មែន​! ជម្រុះ​ល្វាង​លើ​ឲ្យ​ឃ្មុំ​ញី​ឈ្មោល​ញី​ញក់​តាមចិត្ត​!

0 Comments


​អាមេរិក​៖ ស្ត្រី​ក្លាហាន​ម្នាក់ បាន​បញ្ចេញ​ប្ញ​ទ្ធិ​សម្តែង​រាំ​អាក្រាត​ល្វាង​ខាងលើ​ដ៏​អស្ចារ្យ ខណៈ​ឃ្មុំ​ចំនួន ១២,០០០ ក្បាល បាននាំគ្នា​បន្លឺ​សូរ​រងូ​ងៗ​រុំ​ព័ទ្ធ​ពេញ​រាងកាយ​។

​ស្ត្រី​រូបនេះ​មានឈ្មោះ សា​រ៉ា ម៉ា​ពី​លី ដែល​ហៅ​ខ្លួនឯង​ថា "​រាជិនី​ឃ្មុំ​" បាន​កំពុង​ធ្វើ​រឿងនេះ​អស់​រយៈពេល​ជាង ១ ទសវត្ស​មកហើយ ក្នុង​ទម្រង់​នៃ​ការ​ភាវនា​មួយ​។ នាង សា​រ៉ា មាន​ស្រុកកំណើត​មកពី Oregon សហរដ្ឋអាមេរិក បានអនុញ្ញាត​ឲ្យ​ពពួកសត្វ​ឃ្មុំ​ទាំងនោះ​វារ​រុំ​ព័ទ្ធ​រាងកាយ ដែលមាន​រយៈពេល​រហូត​ដល់​ទៅ ២ ម៉ោង សូម្បី​អង្គុយ​ចុះ និង​ផឹក​តែ ខណៈ​ពួកវា​គ្របដណ្តប់​មកលើ​ខ្លួនប្រាណ​របស់​នាង​។​

​នាង​បាន​និយាយថា នាង​ត្រូវ​រង​ភាព​ឈឺ​ចុកចាប់​បំផុត ជាមួយ​ស្រទាប់​ឃ្មុំ​ដែល​មក​ទំ​នៅលើ​ដងខ្លួន​របស់​នាង​ជា​លើកដំបូង​។ សា​រ៉ា បាន​សរសេរ​នៅលើ​គេហទំព័រ​របស់​នាង​ថា នៅពេល​រាំ នាង​បានធ្វើ​ចលនា​ជាមួយ​ឃ្មុំ ខណៈ​ពួកវា​រុញ​ប្រឆាំង​នាង​នៅក្នុង "​ភាវនា​ជ្រៅ​" មួយ​។ នាង​បាន​សរសេរ​ឲ្យ​ដឹង​ទៀតថា "​ខ្ញុំ​ពិចារណា​ថា ការ​រាំ​នេះ​ធ្វើទៅបាន គឺ​ហាក់ដូច​ជាមាន​បទ​ភ្លេង​មួយ​កំពុង​ប្រគុំ​ក្នុងចំណោម​មនុស្ស​ជាច្រើន​ អីចឹង។ សត្វ​ឃ្មុំ​ចំនួន ១២,០០០ ក្បាល​ទាំងនេះ បាន​រុញច្រាន​ជាមួយ​ស្លាប​ដ៏​ខ្លាំងក្លា​របស់​ពួកវា ពី​ផ្នែក​ម្ខាង​នៃ​ដងខ្លួន​របស់ខ្ញុំ ដូច្នេះ​ខ្ញុំ​ក៏​បណ្តែតអារម្មណ៍​ទោរទន់​ដោយ​ក្តីសប្បាយ​រីករាយ​ទៅតាម​ពួកវា ​ផងដែរ​"៕ខ្មែរស្ថាបនា

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com