រឿងរ៉ាវដ៏គួរឲ្យហួសចិត្ត និងអស់សំណើច
មួយបានកើតឡើង
ដោយសារចោរចិត្តធម៌ម្នាក់បានយកកង់ដែលខ្លួនលួចមកទុកឲ្យម្ចាស់
ដើមវិញ អមដោយលិខិតសុំទោស និងគូប៉ុងញ៉ាំអាហារជាការលួងចិត្ត។

កង់ដែលចោរយកទុកឲ្យម្ចាស់ដើមវិញ និងសំបុត្រដែលភ្ជាប់មកជាមួយ
ក្រោយ
ចោរយកកង់មកទុកវិញ ម្ចាស់ដើមបានថតរូបកង់ លិខិតសុំទោស
និងគូប៉ុងដែលចោរភ្ជាប់មកជាមួយបង្ហោះក្នុងគេហទំព័រកម្សាន្ត Reddit
ដោយសរសេរថា “បីថ្ងៃមុន កង់របស់ខ្ញុំត្រូវចោរលួច។
នៅព្រឹកនេះខ្ញុំភ្ញាក់ឡើងក៏ឃើញកង់របស់ខ្ញុំចតនៅមុខទីធ្លា
ផ្ទះវិញ អមដោយលិខិតនេះ… តើវាមិនមែនជារឿងដ៏ឆ្កួតមួយទេឬ?”។
បន្ទាប់ពីបង្ហោះបានបន្តិច
មានមនុស្សជាច្រើនបានចូលរួមបញ្ចេញមតិយ៉ាងផុលផុសផ្អើលអ៊ីនធឺណិត។
លិខិតដែលចោរសរសេរសុំទោសនោះរៀបរាប់ដូច្នេះថា ៖
មកដល់ម្ចាស់កង់
កាល
ពីថ្ងៃសៅរ៍ ទី២០ មេសា ខ្ញុំបានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យ
និងស្រវឹងជាខ្លាំង។ ចេញពីបាមកវិញ វាយប់ជ្រៅណាស់ទៅហើយ
ដូច្នេះគឺគ្មានរថយន្តក្រុងនោះទេ
ហើយខ្ញុំក៏ដាច់យ៉ៃគ្មានលុយជិះតាក់ស៊ីដែរ។ អីចឹងហើយ
ទើបខ្ញុំសម្រេចចិត្តខ្ចីកង់របស់អ្នកដោយមិនបានប្រាប់ដល់អ្នក
ជាមុន។ បើតាមការចងចាំរបស់ខ្ញុំ
កង់របស់អ្នកជិះស្រួលខ្លាំងណាស់។ ទោះជាយ៉ាងណា
ខ្ញុំពិតជាសុំទោសដែលមិនបានសុំខ្ចីកង់ពីអ្នក
ដូច្នេះដើម្បីជាការប៉ះប៉ូវខ្ញុំសូមភ្ជាប់ជាមួយគូប៉ុងញ៉ាំនំខេក
Laca ដោយឥតគិតថ្លៃនៅភោជនីយដ្ឋាន Domino’s នេះចុះ។
ដោយគោរព
ពីចោរលួចកង់
ប្រភពមិនបានបញ្ជាក់ ពីអត្តសញ្ញាណម្ចាស់កង់ និងទីកន្លែងដែលហេតុការណ៍នេះកើតឡើងឡើយ។

សំបុត្រដែលចោរសរសេរសុំទោសម្ចាស់កង់

គូប៉ុងអាហារដែលចោរភ្ជាប់មកឲ្យម្ចាស់កង់ដើម្បីជាការប៉ះប៉ូវ
តើមិត្តអ្នកអានយល់ថា នេះជារឿងគួរឲ្យអស់សំណើចទេ?
ប្រែសម្រួល៖ Zac
ប្រភព៖ Huffingtonpost សប្បាយ
ប្រភព៖ Huffingtonpost សប្បាយ
0 Comments:
Post a Comment