ធ្មេញជាផ្នែកដ៏សំខាន់មួយធ្វើឲ្យស្នាមញញឹមមានភាពស្រស់ស្អាត
និងទាក់ទាញអ្នកដទៃ។ ប៉ុន្តែបើធ្មេញរបស់អ្នកខូច
ហើយត្រូវទៅដាក់ធ្មេញទាំងអាយុមិនដល់២០ឆ្នាំផង
តើអ្នកនឹងមានកង្វល់ប៉ុណ្ណា?
ដើម្បីជៀសវាងការទៅដាក់ធ្មេញទាំងវ័យក្មេង
ទន្តពេទ្យមួយរូបបានឲ្យយោបល់ថា
យុវវ័យគួរតែមានវិធានការបង្ការជាមុន។
ទន្តពេទ្យ យូ លាងគ័ង ប្រចាំគ្លីនិចធ្មេញMy Teeth បានប្រាប់ឲ្យដឹងថា មានយុវវ័យ ទាំងប្រុសទាំងស្រី ជាមធ្យមអាយុក្រោម២០ឆ្នាំ បានមកដាក់ធ្មេញ។ មូលហេតុនៃការមកដាក់ធ្មេញទាំងវ័យក្មេង គឺភាគច្រើនបណ្ដាលមកពីបញ្ហាដង្កូវស៊ី និងមកពីបញ្ហាផ្សេងៗទៀត ដូចជាជួបគ្រោះថ្នាក់រហូតដល់បាត់បង់ធ្មេញជាដើម។
អ្នកជំនាញរូបនេះបានប្រាប់ពីគន្លឹះក្នុងការថែរក្សាមាត់ធ្មេញសម្រាប់យុវវ័យអាយុក្រោម២០ឆ្នាំដូចជា៖
១.សម្អាតធ្មេញឲ្យបានទៀងទាត់ ២ទៅ៣ដងក្នុងមួយថ្ងៃ បន្ទាប់ពីញុំាអាហារហើយ
២.ទាក់យកកម្ទេចសាច់ ឬចំណីអាហារផ្សេងៗចេញពីកន្លៀតធ្មេញ
៣.៦ខែម្ដង ត្រូវទៅពិនិត្យ ឬសម្អាតធ្មេញ ជៀសវាងធ្មេញខូចដោយមិនដឹងខ្លួន
បើអាចធ្វើបាននូវគន្លឹះទាំងបីយ៉ាងខាងលើ យុវវ័យអាចជៀសវាងការមកដាក់ធ្មេញទាំងវ័យក្មេងមិនខាន។
ប៉ុន្តែ លោក លាងគ័ង បានបញ្ជាក់ថា៖ “ការមកដាក់ធ្មេញក៏មិនមានផលប៉ះពាល់អ្វីនោះទេ មានតែជួយលើកសម្រស់វិញទេ ឧទាហរណ៍ដូចជាអ្នកខ្លះបាក់ធ្មេញមុខជាដើម។ ម្យ៉ាង វាជួយដល់សុខភាពផង”។
លោកឲ្យយោបល់ថា អ្នកដែលមានបញ្ហាសុខភាពធ្មេញទៅហើយ គួរតែទៅរកពេទ្យឯកទេសជំនាញដើម្បីពិគ្រោះ និងព្យាបាលប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពទៅ កុំចាំយូរ៕
អត្ថបទ៖ ផល្លា សុម៉ាលីណា
ប្រភពពី សប្បាយ
ទន្តពេទ្យ យូ លាងគ័ង ប្រចាំគ្លីនិចធ្មេញMy Teeth បានប្រាប់ឲ្យដឹងថា មានយុវវ័យ ទាំងប្រុសទាំងស្រី ជាមធ្យមអាយុក្រោម២០ឆ្នាំ បានមកដាក់ធ្មេញ។ មូលហេតុនៃការមកដាក់ធ្មេញទាំងវ័យក្មេង គឺភាគច្រើនបណ្ដាលមកពីបញ្ហាដង្កូវស៊ី និងមកពីបញ្ហាផ្សេងៗទៀត ដូចជាជួបគ្រោះថ្នាក់រហូតដល់បាត់បង់ធ្មេញជាដើម។

១.សម្អាតធ្មេញឲ្យបានទៀងទាត់ ២ទៅ៣ដងក្នុងមួយថ្ងៃ បន្ទាប់ពីញុំាអាហារហើយ
២.ទាក់យកកម្ទេចសាច់ ឬចំណីអាហារផ្សេងៗចេញពីកន្លៀតធ្មេញ
៣.៦ខែម្ដង ត្រូវទៅពិនិត្យ ឬសម្អាតធ្មេញ ជៀសវាងធ្មេញខូចដោយមិនដឹងខ្លួន
បើអាចធ្វើបាននូវគន្លឹះទាំងបីយ៉ាងខាងលើ យុវវ័យអាចជៀសវាងការមកដាក់ធ្មេញទាំងវ័យក្មេងមិនខាន។
ប៉ុន្តែ លោក លាងគ័ង បានបញ្ជាក់ថា៖ “ការមកដាក់ធ្មេញក៏មិនមានផលប៉ះពាល់អ្វីនោះទេ មានតែជួយលើកសម្រស់វិញទេ ឧទាហរណ៍ដូចជាអ្នកខ្លះបាក់ធ្មេញមុខជាដើម។ ម្យ៉ាង វាជួយដល់សុខភាពផង”។
លោកឲ្យយោបល់ថា អ្នកដែលមានបញ្ហាសុខភាពធ្មេញទៅហើយ គួរតែទៅរកពេទ្យឯកទេសជំនាញដើម្បីពិគ្រោះ និងព្យាបាលប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពទៅ កុំចាំយូរ៕
អត្ថបទ៖ ផល្លា សុម៉ាលីណា
ប្រភពពី សប្បាយ
0 Comments:
Post a Comment