Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Wednesday, May 1, 2013

មេដឹក​នាំ​អាស៊ាន​ផ្តោត​​លើ​ការ​បន្ធូរ​បន្ថយ​​​ភាព​តាន​តឹង​នៅ​សមុទ្រចិន​​

0 Comments


ក្រុង​បង់ដា​សើរី បេហ្គាវ៉ាន់ៈ បណ្តា​មេដឹក​នាំ​អាស៊ាន​បាន​បញ្ចប់​ជំនួប​កំពូល​​នៅ​​ថ្ងៃ​ព្រហស្បតិ៍​​ ដែល​ផ្តោត​សំខាន់​​លើ​ការ​បន្ធូបន្ថយ​​ភាព​តាន​តឹង​​​​​ជុំ​វិញ​សមុទ្រ​ចិន​ ខាង​ត្បូង និង​ពង្រឹង​​ភ្ជាប់​ទំនាក់​ទំនង​សេដ្ឋកិច្ច​ក្នុង​តំបន់​។
សមាគមន៍​​​ប្រជា​ជាតិ​អាស៊ី​អាគ្នេយ៍ ហៅ​កាត់​ថា ​អាស៊ាន ​​​​​ដែល​មាន​សមាជិក ​១០ ​ប្រទេស ​​បាន​ស៊ូអត់ទ្រាំ​​​​​ក្នុង​ការ​បែក​ចេញ​​ដ៏​​ជ្រៅ​កាល​ពី​ឆ្នាំ​មុន​​ពី​ របៀប​​ដែល​ត្រូវ​ដោះ​ស្រាយ​​ជម្លោះ​ជា​មួយ​ប្រទេស​ចិន​​ជុំ​វិញ​ដែន​សមុទ្រ ហើយ​មេដឹក​នាំ​ទាំង​ឡាយ​​បាន​ផ្តោត​យក​ចិត្ត​ទុក​ដាក់​​ខ្លាំង​​​​ក្នុង​​ កិច្ច​ពិភាក្សា​​សប្តាហ៍​នេះ​​ស្តី​ពី​ការ​បង្កើត​ឡើង​វិញ​នូវ​ឯកភាព​រួម​​​ នៅ​ក្នុង​ប្រទេស​​ប៊្រុយណេ។
លោក​ប្រធានា​ធិបតី​ហ្វីលីពីន បេនីកណូ អាគី​ណូបាន​និយាយ​បន្ទាប់​ពី​​ការ​​ជួប​ជុំ​ដំបូង​កាល​ពី​រាត្រី​ថ្ងៃ​ពុធ​​ នៅ​ក្នុង​ពិធី​ទទួល​ទានអាហារ​​ពេល​ល្ងាច​មួយ​រៀប​ចំ​ដោយ​ស្តេចប៊្រុយណេ ស៊ូតង់ ហាស្សាណាល ប៊ូលហ្គៃ​ ​ថា មេដឹកនាំ​បាន​ជោគជ័យ​​​ក្នុង​ការ​ស្វែង​រក​ដំណោះ​ស្រាយ​រួម​គ្នា​​​លើ​ បញ្ហារសើប​។​​​​ លោក​អាគីណូ​និយាយ​ថា ៖​«​អ្នក​រាល់​គ្នា​​ចាប់​អារម្មណ៍​ដែល​មាន​ដំណោះ​ស្រាយ​សន្តិភាព​មួយ និង​​ក៏​កំពុង​​បារម្ភ​ពី​​​ជម្លោះ​​ដែល​កំពុង​​កើន​ឡើង​»​។​​ ប្រភពព័ត៌មានៈ ភ្នំពេញប៉ុស្តិ៍

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com