ស្ត្រីតែងបារម្ភសម្រាប់អនាគតរហូតដល់ពេលយកស្វាមី ។ បុរសមិនខ្វាយខ្វល់សម្រាប់អនាគតរហូតដល់ពេលមានភរិយា ។
នោះជាភាពខុសប្លែកគ្នាក្នុងទស្សនៈអំពីស្នេហា អាពាហ៍ពិពាហ៍ក៏ដូចទម្លាប់ទាំងឡាយក្នុងជីវភាពប្រចាំថ្ងៃ... ។

១.ស្ត្រីឈ្លាសវៃសង្ឃឹមយកបានស្វាមី
ម្នាក់ស្រឡាញ់នាង/បុរសល្ងង់ខ្មៅចាត់ទុកថា
នឹងរៀបការជាមួយនារីម្នាក់ដែលស្រឡាញ់គេ ។
២.ស្ត្រីជានិច្ចកាលសង្ឃឹមថា
ខ្លួនក្លាយជាមនុស្សស្រីចុងក្រោយរបស់បុរស/បុរសតែងសង្ឃឹមថា
ខ្លួនជាបុរសដំបូងរបស់ស្ត្រី ។
៣.ចង់ពិនិត្យម៉ត់ចត់ផ្ទៃមុខរបស់
ស្ត្រីនោះត្រូវរង់ចាំក្រោយពេលគេលាងជម្រះគ្រឿងសំអាង/ចង់ពិនិត្យ
ល្អិតល្អន់ផ្ទៃមុខបុរសនោះត្រូវរង់ចាំទាំង២នាក់ចែកផ្លូវគ្នា ។
៤.បុរសជោគជ័យរកប្រាក់បានច្រើនជាងចំនួនស្ត្រីបានចាយ/ស្ត្រីជោគជ័យគឺរកបានបុរសដូច្នេះ ។
៥.បុរសព្រមសងប្រាក់ទ្វេដងដើម្បីទិញ
របស់ដែលខ្លួនចង់បាន/ស្ត្រីពេលណាក៏សងពាក់កណ្តាលនៃតម្លៃប្រាក់
ដើម្បីទិញរបស់ដែលខ្លួនមិនត្រូវការពិតប្រាកដ ។
៦.ស្ត្រីតែងបារម្ភសម្រាប់អនាគតរហូតដល់ពេលយកស្វាមី/បុរសមិនខ្វាយខ្វល់សម្រាប់អនាគតរហូតដល់ពេលមានភរិយា ។

៧.បុរសចូលហាងគឺចង់ទិញរបស់ដែលគេត្រូវការ/ស្ត្រីចូលហាងគឺចង់មើលរបស់អ្វីត្រូវការទិញឬអត់ ។
៨.មានបុរសខ្លះចាត់ទុកថា
អាពាហ៍ពិពាហ៍ជាផ្នូរកប់សេចក្តីស្នេហា/មានស្ត្រីខ្លះចាត់ទុកថា
មិនរៀបការនោះស្នេហានឹងស្លាប់គ្មានទីជ្រកកោន ។
៩.បុរសយកចិត្តទុកដាក់តែបច្ចុប្បន្នកាលរបស់ស្ត្រី/ស្ត្រីបែរជាយកចិត្តទុកដាក់ដល់អនាគតរបស់បុរស ។
១០.បុរសនិយាយច្រើនបំផុតគឺក្រោយពេលស្រវឹង/ស្ត្រីនិយាយច្រើនបំផុតគឺក្រោយពេលយកស្វាមី ។
១១.មុនពេលរៀបការបុរសសុទ្ធតែតាមច្បាម
ស្ត្រីដល់ពាក់កណ្តាលយប់ទើបព្រមទៅវិញ/ក្រោយពេលរៀបការស្ត្រី
ជានិច្ចកាលត្រូវរង់ចាំដល់ពាក់កណ្តាលយប់ទើបឃើញស្វាមីខ្លួនវិល
មកវិញ ។
១២.ស្ត្រីមិនគួរវាយដំបុរសព្រោះថា
អ្នកប្រាកដជាមិនអាចតបតគេបាន/បុរសមិនគួរវាយស្ត្រីព្រោះអ្នកវាយ
មនុស្សស្រីគឺពុំមានលក្ខណៈជាបុរស ។
១៣.ស្ត្រីបាត់បង់ស្នេហានឹងមាន
អារម្មណ៍ល្ហល្ហេវបំផុត/បុរសមានស្នេហានឹងមានអារម្មណ៍អស់កម្លាំង
ដោយសារលំបាកវេទនាបំផុត ។
១៤.ប្រសិនស្ត្រីចាត់ទុកបុរសជាមិត្ត
រឿងនោះអាចជាការចាប់ផ្តើមរបស់សេចក្តីស្នេហា/ប្រសិនបុរសចាត់ទុក
ស្ត្រីជាមិត្ត ប្រការនេះមានន័យថា គេចាប់ផ្តើមបំភ្លេចដៃគូជាស្ត្រី
។
១៥.ស្ត្រីស្រឡាញ់បុរសម្នាក់មិនត្រូវ
ការមានមូលហេតុអ្វី/បុរសស្រឡាញ់មនុស្សស្រីម្នាក់នោះត្រូវគិតចេញ
រយពាន់មូលហេតុ ដើម្បីថ្ងៃក្រោយនៅត្រូវឆ្លើយសំណួរថា
"ហេតុអ្វីបងស្រឡាញ់អូន?" របស់ស្ត្រី ។

១៦.បុរសចាប់ស្ត្រីឲ្យរង់ចាំ
គឺពុំមែនជាបុរសល្អ/ស្ត្រីចាប់បុរសឲ្យរង់ចាំនោះមិនជាអ្វីទេ
តែអ្នកត្រូវប្រយ័ត្នព្រោះពុំទាន់ប្រាកដថា គេអត់ធ្មត់រង់ចាំបានយូរ
។
១៧.ក្រោយពេលបុរសស្រវឹងស្រានឹងគិត
ទៅដល់បុរសតែម្នាក់
ស្ត្រីក្រោយពេលស្រវឹងស្រានឹងគិតទៅដល់បុរសតែម្នាក់
គឺជាបុរសដែលបានបោះបង់គេចោល ។
១៨.យុវជនកំពុងមានស្នេហាតែងចង់ឲ្យ
គ្រប់រឿងស្មុគស្មាញក្លាយទៅជាងាយស្រួល/នារីកំពុងមានស្នេហាតែងចង់
ឲ្យគ្រប់រឿងងាយស្រួលទៅជាស្មុគស្មាញ ។
១៩.ក្រោយពេលបុរសទន្ទ្រានបានពិភពលោក
នោះអាចដណ្តើមបានស្ត្រី/ក្រោយពេលស្ត្រីដណ្តើមបានបុរស
នោះអាចដណ្តើមបានទាំងពិភពលោក ។
២០.បុរសទុកឲ្យស្ត្រីជា
អ្នកសម្រេចចិត្តដោយសារគេដឹងថាស្ត្រីនឹងមិនឲ្យគេសម្រេច/ស្ត្រីទុក
ឲ្យបុរសសម្រេចចិត្ត គឺព្រោះតែគេចង់ដឹងថា
បុរសអាចទាយបានចំណងពិតប្រាកដជារបស់គេ ឬអត់។
២១.ស្ត្រីតែងរ៉ាយរ៉ាប់អំពីបុរសដែល
គេកំពុងស្រឡាញ់/បុរសពេលជជែកជាមួយគ្នាតែងពិភាក្សាអំពីស្ត្រីដែល
គេមិនដណ្តើមបាន ។
២២.បុរសចូលចិត្តបំផុតគឺស្ត្រីស្តាប់សម្តី/ស្ត្រីបែរជាចាប់ចិត្តបុរសមិនស្តាប់សម្តីនាង៕ប្រភពពី ខ្មែរស្ថាបនា
0 Comments:
Post a Comment