
យោងតាមខ្សែវីដេអូរបស់TLC channelគេឃើញថាស្រ្តីរូបនេះពិតជាបានផឹកទឹកនោមខ្លួនឯងអស់មួយ កែវមែន។ តាមរយៈស្រ្តីម្នាក់ទៀតដែលជាមិត្តភក្តិឈ្មោះដេនីសនោះទើបគេបាន ដឹងថាស្រ្តីចម្លែកនេះពិតជាបានផឹកទឹកនោមមែន។ ជាទូទៅគាត់តែងផឹកទឹកនោមនោះចំនួនមួយកែវតែម្តង។ តែក្រោយមកទៀតគាត់ក៏ចាប់ផ្តើមផឹកទឹកនោមជាមួយនឹងថូតាម រន្ធច្រមុះវិញ។ មានពេលខ្លះគាត់យកទឹកនោមខ្ពុរមាត់ទៀតផង។ បើសិនជាសល់តិចតួចនោះគាត់ក៏បានយកវាទៅលាបនឹងស្បែកខ្លួនឯងផង ដែរ។ ខារី និយាយថា៖«ការផឹកតាមរន្ធច្រមុះគឺមានការពិបាកជាងការផឹកតាម មាត់»។
គ្រប់គ្នាពិតជាមានសំណួរតែមួយថាតើហេតុអ្វីបានជាស្រ្តីរូប នេះផឹកទឹកនោមខ្លួនឯង? ក្រុមវេជ្ជបណ្ឌិតនិងគ្រូពេទ្យវិកលចរិតបានរកទ្រឹស្តីឬវិធីសាស្ត្រ នានាក្នុងការបកស្រាយនូវចម្ងល់នេះដែរ។ មានអ្នកខ្លះនិយាយថាវាអាចជាប្រភេទជំងឺម្យ៉ាងឈ្មោះពីកា ឌីសអ័រដឺរ(Pica disorder)ដោយគេឃើញអ្នកជំងឺមានអាការចូលចិត្តរបស់ដែលមិនមែនជា អាហារញ៉ាំបាន។ ចំណែកអ្នកខ្លះនិយាយថា នេះជាជំងឺអូបេសស៊ីវ ខុមភូលស៊ីវ(Obsessive Compulsive)ដែលមានលក្ខណៈដូចជាការផឹកទឹកនោមខ្លួនឯងដូចស្ត្រី ឈ្មោះខារីនេះអ៊ីចឹង។ យោងតាមវេជ្ជបណ្ឌិតព្យាបាលជំងឺវិកលចរិតខេត អាល់បូ ថា ការផឹកទឹកនោមខ្លួនឯងនេះប្រហែលជាអាចជួយឲ្យខារីបំបាត់ជំងឺ ស្រេ្តសក្នុងខ្លួនគាត់បាន៕www.postkhmer.com
0 Comments:
Post a Comment