ល្ងាច
មិញនេះ ពិធីបង្ហាញម៉ូដខ្នាតអន្តរជាតិ Glamazon 2.0
ដែលរៀបចំឡើងដោយ NGO Wildlife Alliance នៅសណ្ឋាគារ Naga World
បានលេចវត្តមានជាលើកទី២
ក្នុងប្រទេសកម្ពុជាយើងជាមួយនឹងរូបភាពប្លែកៗ។
ពិធី
បង្ហាញម៉ូដដ៏ចម្លែកនេះមានភ្ញៀវចូលរួមប្រមាណជា៥០០នាក់
ដោយក្នុងនោះមានទាំងភ្ញៀវជាតិ អ្នករចនា និងច្នៃម៉ូដសំលៀកបំពាក់,
អ្នកឯកទេសខាងថតរូប, តំណាងបណ្ដាក្រុមហ៊ុនធំៗ និងភ្ញៀវអន្តរជាតិ
មកពីបណ្ដាប្រទេសមួយចំនួនដូចជា ថៃ វៀតណាម ម៉ាឡេស៊ី
និងសហរដ្ឋអាមេរិកជាដើម។
បន្ថែមពី
នេះ Glamazon បានរៀបចំសំបុត្រ VIP ចំនួន ១០០ កៅអី
សម្រាប់ការបង្ហាញវត្តមានដ៏ខ្ពស់ខ្ពស់ពីស្ថានទូតប្រចាំកម្ពុជា
ដូចជា អាមេរិក សិង្ហបុរី អូស្រ្ដាលី អាល្លឺម៉ង់
និងប្រទេសមួយចំនួនទៀត។
Glamazon
ជាពិធីបង្ហាញម៉ូដខ្នាតអន្តរជាតិមួយបង្កើតឡើងដើម្បីស្វែងរក
ថវិកា ជួយការពារសត្វព្រៃ
និងពូជសត្វដំរីក្នុងប្រទេសកម្ពុជាយើង
ជាពិសេសសត្វព្រៃដែលត្រូវបានអភិរក្សនៅសួនសត្វភ្នំតាម៉ៅ។
ក្នុងចំណោមអ្នកចូលរួមឧបត្ថម្ភមកពីបណ្ដាក្រុមហ៊ុនដែលមកបង្ហាញ
វត្តមានក្នុងព្រឹត្តិការណ៍ Galamzon 2.0 នេះ Sabay
ក៏បានចូលរួមឧត្ថម្ភមួយចំណែកផងដែរ
ក្នុងកិច្ចការលើវិថីដ៏វែងឆ្ងាយរួមគ្នាក្នុងការពារសត្វព្រៃក្នុង
ប្រទេសខ្មែរយើង។
ខាងក្រោមនេះជាការបង្ហាញម៉ូដប្លែកៗ យប់មិញ៖





ទស្សនារូបភាពបង្ហាញម៉ូដប្លែកៗ ច្រើនទៀតចុចទីនេះ
អត្ថបទ៖ តុង ប្រភពពី សប្បាយ
0 Comments:
Post a Comment