
ការសិក្សាមួយបង្ហាញថាការទទួលទានអាហារពេលព្រឹកអាចជួយផ្តល់ នូវអត្ថប្រយោជន៍មួយចំនួនដល់លោកអ្នកបានដូចជា អាហារពេលព្រឹកមានសារជាតិបម្រុងរាងកាយប្រកបដោយគុណភាពខ្ពស់ច្រើន សម្បូរជាតិវីតាមីននិងជាតិរ៉ែនានា។ ជួយបង្កើននូវថាមពលដល់រាងកាយពេលលេងកីឡាឬ សកម្មភាពផ្សេងៗពេលរៀននិងពេលធ្វើការងារ។ បង្កើននិងតភ្ជាប់នូវប្រព័ន្ធសព៌ាង្គកាយរឹងមាំ។ កាត់បន្ថយជាតិកូឡេស្ទេរ៉ូលស្ថិតនៅកម្រិតទាប។
ដូច្នេះការទទួលទានអាហារពេលព្រឹកបានត្រឹមត្រូវពិតជាមានសារៈ សំខាន់ច្រើនណាស់ដល់សុខភាពមនុស្សគ្រប់រូបជាពិសេសសម្រាប់កុមារនិង មនុស្សពេញវ័យ។ យោងតាមសមាគមចំណីអាហារអាមេរិកADAបានឲ្យដឹងថា ក្មេងៗដែលញ៉ាំអាហារពេលព្រឹកមានសកម្មភាពល្អនៅក្នុងថ្នាក់រៀន និងការលេងនៅទីកន្លែងផ្សេងៗ។ ពួកគេក៏ជាក្មេងមានការផ្តោតអារម្មណ៍ច្រើន មានជំនាញខាងដោះស្រាយបញ្ហាបានល្អ និងសកម្មផ្នែកឥន្ទ្រិយារម្មណ៍ដែរនិងភ្នែករបស់ពួកគេមានលក្ខណៈ សកម្មទៀតផង។
ការសិក្សាជាច្រើនដែលបានផ្តោតទៅលើរបបអាហាររបស់កុមារនិងមនុស្ស ធំបានបង្ហាញថាអ្នកញ៉ាំអាហារពេលព្រឹកមានទំនោរនៃការថយទម្ងន់ ចុះជាងអ្នកមិនបានញ៉ាំអាហារពេលព្រឹក។
ទ្រឹស្តីមួយលើកឡើងថាអាហារពេលព្រឹកអាចកាត់បន្ថយនូវតម្រូវការរាងកាយគឺសេចក្តីស្រេកឃ្លាននាពេលថ្ងៃ៕ប្រភពពី ភ្នំពេញប៉ុស្តិ៍
0 Comments:
Post a Comment