Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Tuesday, May 21, 2013

ប្រភពដើមរបស់ឈ្មោះរាជធានីភ្នំពេញ

0 Comments
ក្នុងកាលកន្លងទៅហើយ (គ.ស ១៣៧២) មានដូនចាស់ម្នាក់ឈ្មោះ "ពេញ" ជាអ្នកមានភោគសម្បត្តិបរិបូរណ៏ មានលំនៅក្បែរច្រាំងទន្លេបួនមុខ។ ផ្ទះរបស់​​ គាត់សង់នៅលើទួលខាងកើតភ្នំតូចមួយ។ ថ្ងៃមួយទីនោះ​​ មានភ្លៀងធ្លាក់ខ្លាំង​ទឹកទន្លេជន់លិចរហាចរហឹម ដូនពេញបានចុះទៅកំពង់ទឹក ស្រាប់តែឃើញ​ ដើមគគីរមួយធំអណ្តែតមក​ក្បែរច្រាំង ហើយដោយអំណាចទឹកហូរសងចុះ​ឡើង ដើមគគីរនោះចេះតែអណ្តែតវិលវល់នៅក្បែរច្រាំងនោះ។

លុះដូនពេញឃើញដូច្នេះ ក៏ប្រញាប់ទៅអំពាវនាវហៅអ្នកជិតខាង ឲ្យមកជួយទាញយកដើមគគីរនោះ។​អ្នកជិតខាង​ក៏​ នាំ​គ្នាយកពួរទៅចង ហើយអូសរំកិលបន្តិចម្តងៗទាល់តែមកដល់មាត់ច្រាំង។ ពេលនោះដូនពេញយកកំណាត់ឈើទៅ​ កោសកៀរសំអាតភក់ចេញ គាត់់ក៏បានឃើញក្នុងប្រហោងឈើគគីរមានព្រះពុទ្ធរូប ៤អង្គតូចៗធ្វើអំពីសំរឹទ្ធិ និងទេវ រូប មួយអង្គទៀតធ្វើអំពីថ្ម។ ទេវរូបនោះ ទ្រង់ឈរ ព្រះហស្ថម្ខាងទ្រង់ដំបង ព្រះហស្ថម្ខាងទៀតទ្រង់ស័ង្ខ ព្រះកេសាបួង។

ដូនពេញ និង អ្នកជិតខាងដែលទៅជួយមានសេចក្តីត្រេកអរណាស់ ដោយរើសបានរបស់ជាទីគោរព ក៏នាំគ្នាដង្ហែព្រះ បដិមាករ​ទាំងនោះមកដល់ផ្ទះដូនពេញ ហើយដូនពេញចាត់ការសង់ខ្ទមមួយតូចតម្កល់ ជាបណ្ដោះអាសន្ន។

ថ្ងៃក្រោយមក ដូនពេញអំពាវនាវឲ្យអ្នកជិតខាងជួយលើកដីពូនភ្នំ ដែលនៅខាងលិចផ្ទះរបស់គាត់នោះ ឲ្យទៅជាភ្នំមែន​ ទែន។ បន្ទាប់ពីនោះគាត់អោយគេអារឈើគគីរនោះធ្វើជាសសរវិហារដែលគាត់បំរុងសង់លើភ្នំនោះ។

ក្នុងគ.ស ១៣៧២ ដូនពេញ និង អ្នកស្រុកជាច្រើននាក់ ស្រុះស្រួលបបួលគ្នាសាងសង់ព្រះវិហារ មួយខ្នងប្រក់ ស្បូវភ្លាំងនៅលើកំពូលភ្នំនោះ ហើយគាត់នាំគ្នាដង្ហែព្រះពុទ្ធរូបសំរឹទ្ធិទាំង៤អង្គ ទៅតំកល់ទុកក្នុងវិហារនោះ។ចំណែក​ទេវរូបថ្ម មួយអង្គគាត់ដង្ហែទៅតំកល់ទុកលើអសនៈមួយនៅជើងភ្នំខាងកើត ហើយដោយគាត់យល់ថាទេវរូបនោះ អណ្តែតទឹក មកពីស្រុកលាវ និងមានភាពដូចជាលាវ គាត់ក៏បានសន្មតនាមថា"អ្នកតាព្រះចៅ” នាមនោះជាប់ តរហូតមកដល់សព្វថ្ងៃនេះ។

កាលសាងសង់វិហាររួចហើយ គាត់និមន្តព្រះសង្ឃមកគង់នៅលើជើងភ្នំនោះ នៅទិសខាងលិចទើបមានឈ្មោះថា​"វត្តភ្នំដូនពេញ" ​ដែលសព្វថ្ងៃហៅកាត់ថា "វត្តភ្នំ” តាំងពីពេលនោះមករហូតមកដល់សព្វថ្ងៃ៕

ការបង្កើតរាជធានី

រាជធានីភ្នំពេញត្រូវបានសាងសង់ជាលើកដំបូង នៅក្នុងសតវត្សរ៍ទី១៥ ក្នុង​ អំឡុងរជ្ជកាលព្រះបាទស្រីសុរិយោព័រ(ពញាយ៉ាត) នៅពេលដែល​ព្រះ អង្គបានបោះបង់ចោលរាជធានីអង្គរ  ហើយបានមកសាងសង់រាជធានីថ្មី មួយ ទៀតនៅទួលបាសាន ក្នុងខេត្តស្រីសឈរ  ដែលសព្វថ្ងៃត្រូវបានគេ​ស្គាល់ ថា ជាស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។


ព្រះអង្គ បានគង់នៅទីនោះបាន​តែមួយឆ្នាំគត់ដោយសារតែមាន ទឹកជំនន់រាល់រដួវវស្សា ព្រះអង្គបានផ្លាស់ប្តូររាជធានី ហើយ បានមកសាងសង់រាជធានីថ្មីមួយទៀតតាមបណ្តោយមាត់ទន្លេចតុមុខ (ទន្លេមុខបួន) នៅក្នុងឆ្នាំ ១៤៣៤ ដែលសព្វ ថ្ងៃជារាជ ធានីភ្នំពេញ ។

ការសាងសង់ព្រះបរមរាជវាំងនៅរាជធានីភ្នំពេញ​មាន២លើក ៖
លើកទី១ ៖ ក្នុងរជ្ជកាលព្រះបាទពញ្ញាយ៉ាតក្នុងសតវត្សរ៍ទី ១៥ ។
លើកទី២ ៖ ក្នុងរជ្ជកាលព្រះបាទនរោត្តមក្នុងសតវត្សរ៍ទី ១៩ ទើបឋិតឋេរ។

ការសាងសង់ព្រះបរមរាជវាំងនៅរាជធានីភ្នំពេញមាន២លើក ដោយសារតែបន្ទាប់ពីការសាងសង់លើកទី១ (ឆ្នាំ១៤៣៤-១៤៩៧) រាជវាំងត្រូវបានផ្លាស់ទៅអង្គរវិញ ក្រោយពីអង្គរទៅពោធិសាត់ រួចទៅបរិបូរណ៍ បន្ទាប់មកទៅលង្វែក ហើយទៅឧត្តុង្គ ។ បន្ទាប់ពីឧដុង្គ រាជវាំងត្រូវបានត្រឡប់មកសាងសង់ជាលើកទី២នៅរាជធានីភ្នំពេញក្នុងឆ្នាំ ១៨៦៥ ហើយទើបបានឋិតឋេរមកដល់សព្វថ្ងៃ។


ភ្នំពេញសម័យប៉ុលពត

ក្នុងកាលដែលពួកខ្មែរក្រហមចូលមកកាន់អំណាច នៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ១៩៧៥ ប្រជាជន ត្រូវបានបង្ខំឲ្យ ចាកចេញពី ទីក្រុង។គ្រប់ហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានបំផ្លិចបំផ្លាញធ្ងន់ធ្ងរបំផុត និយាយជារួម ក្នុងរយៈពេល​ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ទីក្រុងភ្នំពេញបានក្លាយជាទីក្រុងខ្មោច។


ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ប្រជាជនបានវិលត្រឡប់មករស់នៅក្នុងស្រុកកំណើតវិញ។ ក្នុងស្ថានភាពទប់ស្កាត់ ការវិលត្រលប់នៃរបបប្រល័យពូជសាសន៏ផង ស្តារ និង កសាងប្រទេសផង រដ្ឋអំណាច និងប្រជាជនបានរួមគ្នា ពុះពារ ជំនះលើការលំបាកគ្រប់បែបយ៉ាងជាបន្តបន្ទាប់ និងបានកែប្រែសោភ័ណភាពរាជធានីភ្នំពេញ ឲ្យកាន់តែស្រស់ បំព្រងគួរជាទីមោទៈ និងស្របតាមនិន្នាការរីកចំរើនរបស់សង្គជាតិ។



រាជធានីភ្នំពេញសព្វថ្ងៃ

វាជាផ្លូវដ៏វែងឆ្ងាយឆ្ពោះទៅកាន់រាជធានីភ្នំពេញដែលមានសុខសន្តិភាព និងរីកចម្រើនដូចសព្វថ្ងៃ ។ ដោយបច្ចុប្បន្ននេះ ប្រទេស កំពុងមានស្ថិរភាព ភ្នំពេញកំពុងត្រូវបានស្តារនិងអភិវឌ្ឍន៍ជាបណ្តើរទៅរកភាពរីកចម្រើនរុងរឿងដូចពីសម័យមុន ។ប្រភពពី http://www.phnompenh.gov.kh/kh/

សព្វថ្ងៃនេះ រាជធានីភ្នំពេញជាទីក្រុងដែលគួរអោយទាក់ទាញ បង្កអោយមានភាពធូរស្រាល និងពោរពេញដោយភាពសុខ ដុមរមនា ...
សូមចុចទីនេះដើម្បីមើលភ្នំពេញសព្វថ្ងៃ​ក្នុង​ វិដេអូ 




 

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com