Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Sunday, May 12, 2013

កូរ៉េ​ខាងត្បូង​ធ្វើ​សមយុទ្ធ​ទប់ទល់​អាវុធ​ជីវសាស្ដ្រ

0 Comments
កាលពី​ថ្ងៃ​ទី​៨​ ខែឧសភា​ កូរ៉េ​ខាងត្បូង​ បាន​ធ្វើ​សមយុទ្ធ​សម្រាប់​ទប់ទល់​នឹង​ការ​វាយប្រហារ​ដោយ​អាវុធ​គីមី​សាស្ដ្រ ​ និង​ វិទ្យុសកម្ម​បរមាណូ​ទៀត​ផង​ ។​ ​គោលដៅ​នៃ​ការ​ធ្វើ​សមយុទ្ធ​នោះ​ជា​ការ​ត្រៀមលក្ខណៈ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ មាន​ស្មារតី​ប្រុង​ប្រយ័ត្ន​ខ្ពស់​នៅ​ពេ​ល​ ដែល​ប្រទេស​រង​ការ​វាយប្រហារ​ដោយ​ អាវុធ​ជីវសាស្ដ្រ​ គីមី​សាស្ដ្រ​នោះ​ ។​
សមយុទ្ធ​បាន​ធ្វើ​ឡើង​ដោយ​យក​ស្ថា​-​ នី​យ​រថភ្លើង​ជា​ឧទាហរណ៍​ក្នុង​ការ​វាយ​ ប្រហារ​ដោយ​អាវុធ​ជីវសាស្ដ្រ​ និង​សារ​ ធាតុគីមី​ដទៃ​ទៀ​ត​ ។​ ភ្លាមៗ​នោះ​ប៉ូលិស​ ប្រមាណ​១០០​នាក់​ ទាហាន​ ក្រុម​ជួយ​ សង្គ្រោះ​បន្ទាន់​ រួម​ទាំង​ឧបករណ៍​ទំនើបៗ​ បាន​ចូលរួម​ជួយ​ស​ង្គ្រោះ​ពលរដ្ឋ​ដែល​រង​ ការ​វាយប្រហារ​ដោយ​អាវុធ​ជីវសាស្ដ្រ​។​
សមយុទ្ធ​កើតឡើង​ចំ​ពេល​ដែលរ​ដ្ឋា​ ភិ​បាល​ទីក្រុង​ព្យុ​ង​យ៉ាង​ប្រកាស​ថា​ នឹង​ បើក​ការ​វាយប្រហារ​ ប្រសិនបើ​មាន​ គ្រាប់កាំភ្លើង​ណា​មួយ​ហោះ​ចូល​ទៅ​ទឹក​ ដី​កូរ៉េ​ខាងជើង​ក្នុង​ការ​ធ្វើ​សមយុទ្ធ​រួម​ រវាង​អា​មេ​រិ​ក​ នឹង​កូរ៉េ​ខាងត្បូង​នៅ​តំបន់​ សមុទ្រ​ជាប់​ព្រំដែន​កូរ៉េ​ខាងជើង​នោះ​ ។​
ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ដែរ​ មេដឹកនាំ​ កូរ៉េ​ខាងត្បូង​ លោកស្រី​ផាក​ យុង​ហេ​ ព្រមទាំង​ប្រធានាធិបតី​អា​មេ​រិ​ក​បា​រ៉ា​ក់​ អូ​បា​ម៉ា​ បាន​ប្រ​កា​ស​ថា​ កូរ៉េ​ខាងជើង​ មិន​ទទួល​បាន​អ្វី​នោះ​ឡើយ​ពី​ការ​គំរាម​ កំហែង​ទាំងនោះ​ ។​ មេដឹកនាំ​ទាំង​ពីរ​បាន​ បញ្ជាក់​ទៀត​ថា​ ទ្វារ​បើក​ចំ​ហ​រវាង​ស្វា​-​ គម​ន៍​កិច្ច​ពិភាក្សា​ជា​និច្ច​ ប្រសិនបើ​កូរ៉េ​ ខាងជើង​មាន​បំណង​ចង់បាន​សន្ដិភាព​ ដោយ​ពិតប្រាកដ​នោះ​ ៕

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com