
ខាងក្រោមនេះគឺជាក្បួនហុងស៊ុយដែលលម្អិតប្រាប់យើង យ៉ាងច្បាស់ពីលក្ខណៈពណ៌ហេង និង ពណ៌ឆុង ឬស៊យប្រចាំថ្ងៃនីមួយៗ ៖
+ ថ្ងៃច័ន្ទ
-ពណ៌ហេងមានពណ៌ទឹកប៊ិចនាំមកនូវលាភកាន់តែហូរហៀរ ។
-ពណ៌បៃតង នាំមកនូវអំណាចបុណ្យបារមី ។
-ពណ៌ស្វាយនាំមកនូវជោគជ័យ ។
ចំណែកឯពណ៌ស៊យ ឬឆុងវិញមាន
-ពណ៌ក្រហម កាត់លាភសក្ការ ។
-ពណ៌ទឹកក្រូចនាំមកនូវភាពរាំងស្ទះ មាសប្រាក់ លុយកាក់មិនហូរចូល ។
+ ថ្ងៃអង្គារ
-ពណ៌ស្វាយនាំមកនូវជោគល្អ និងភាពជោគជ័យគ្រប់បែបយ៉ាង ។
-ពណ៌ក្រហមនាំមកនូវអំណាចបារមី ។
-ពណ៌ទឹកក្រូចនាំមកនូវយសស័ក្តិ និងការចរចាបានទទួលផលល្អប្រសើរជាងមុន ។
ចំណែកពណ៌ស៊យ ឬពណ៌ឆុងវិញមាន
-ពណ៌ស ធ្វើអ្វីៗជួបបញ្ហារាំងស្ទះគ្រប់បែបយ៉ាង ។
+ ថ្ងៃពុធ
-ពណ៌ហេងមានពណ៌ងងឹត ខ្មៅ ប្រផេះ ព្រោះថ្ងៃនេះជាថ្ងៃរឹង ប្រសិនបើប្រើពណ៌កាន់តែចាស់ កាន់តែជួយលើកថាមពល ។
ចំណែកពណ៌ឆុង ឬស៊យវិញមាន
-ពណ៌ស៊ីជម្ពូខ្ចី ពណ៌ផ្ទៃមេឃខ្ចី កាត់បន្ថយអស់បុណ្យបារមី និងអំណាច ។
+ ថ្ងៃព្រហស្បត្តិ៍
-ពណ៌ហេងមានពណ៌ទឹកប៊ិចនាំមកនូវអំណាច និងការរាប់អានល្អ ។
-ពណ៌ក្រហម នាំមកនូវជោគជ័យគ្រប់ប្រការ ។
-ពណ៌បៃតងនាំមកនូវភាពសម្បូរហូរហៀរ ។
ចំណែកពណ៌ស៊យ ឬឆុងវិញមាន
-ពណ៌ស្វាយ នាំមកនូវភាពសោកសៅ និងខកចិត្តគ្រប់បែបយ៉ាង ។
+ ថ្ងៃសុក្រ
-ពណ៌ហេងមានពណ៌ទឹកក្រូចជួយបង្កើនអំណាចបារមី ។
-ពណ៌ស៊ីជម្ពូ នាំមកនូវជោគជ័យគ្រប់ប្រការ ។
ចំណែកពណ៌ស៊យ ឬឆុងវិញមាន
-ពណ៌ងងឹត ខ្មៅ ប្រផេះ ព្រោះជាថ្ងៃតំណាងឲភាពខកបំណងគ្រប់ប្រការ ។
+ ថ្ងៃសៅរ៍
-ពណ៌ហេង មានពណ៌ផ្ទៃមេឃនាំមកនូវជោគសំណាង និងលុយកាក់ ។
-ពណ៌ស៊ីជម្ពូ នាំមកនូវសេចក្តីសុខស្រស់ស្រាយ និងរីករាយ ។
-ពណ៌ខ្មៅនាំមកនូវសំណាងល្អ
ចំណែកពណ៌ស៊យ ឬឆុងវិញមាន
-ពណ៌ងងឹត និងធ្វើឲរាំងស្ទះការចរចាគ្រប់បែបយ៉ាងទាំងអស់ ។
+ ថ្ងៃអាទិត្យ
-ពណ៌ហេងមានពណ៌ស៊ីជម្ពូនាំមកនូវអំណាចបារមី ។
-ពណ៌បៃតងនាំមកនូវជោគលាភមាសប្រាក់ ។
-ពណ៌ស្ករ នាំមកនូវសំណាងល្អ និងទទួលបានជោគជ័យរាល់ការចរចា ។
ចំណែកពណ៌ស៊យវិញមាន
-ពណ៌ទឹកប៊ិចនាំមកនូវឧបសគ្គផ្សេងៗ ។
-ពណ៌ផ្ទៃមេឃខ្ចីនាំមកនូវការរាំងស្ទះគ្រប់ប្រការ ៕
រៀបចំដោយ: មីមី
By : khmeronlinenews
0 Comments:
Post a Comment