អ្នកភូមិចាក់ត្រឡោក ក្នុងឃុំ-ស្រុកបារាយណ៍ ខេត្តកំពង់ធំ កំពុងដងទឹកអណ្តូងមុជ កាលពីថ្ងៃអាទិត្យ និងទិដ្ឋភាពផ្ទះរយីករយាក របស់អ្នកភូមិជនបទមួយនេះ ដែលមើលទៅគួរឲ្យសង្វេគ។ ទឹកអណ្តូងលូនេះ មិនមែនគ្រាន់តែសម្រាប់មុជមួយមុខនោះទេ វាក៏សម្រាប់ផឹក និងចម្អិនម្ហូបអាហារផងដែរ។ បើគ្រាន់តែមើលពីទិដ្ឋភាពរបស់អ្នកភូមិមួយនេះ រដ្ឋាភិបាលនៅត្រូវធ្វើដំណើរលើផ្លូវវែងឆ្ងាយតទៅមុខទៀត ដោយត្រូវចាប់ផ្តើមពីការរៀបចំផែនការយុទ្ធសាស្ត្រថ្នាក់ជាតិ ឲ្យមានប្រសិទ្ធភាពហើយត្រូវយកទៅអនុវត្តឲ្យបានពិតប្រាកដ ទើបអាចធ្វើឲ្យប្រជាពលរដ្ឋនៅជនបទដូចជាភូមិមួយនេះឆ្លងផុតពី ស្ថានភាពគួរឲ្យសង្វេគបាន។ រូបថត មិនា


រដូវធ្វើស្រែចាប់ផ្តើមហើយ!
លោក អ៊ីវ សៀ អាយុ៤៦ឆ្នាំ កំពុងរាស់ដីស្រែ នៅភូមិចាក់ត្រឡោក ឃុំ-ស្រុកបារាយណ៍ ខេត្តកំពង់ធំ កាលពីថ្ងៃអាទិត្យ។ នៅពេលមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ដែលមានទឹកសមល្មមក្នុងស្រែ កសិករខ្មែរបានចាប់ផ្តើមភ្ជួរស្រែ។ ការភ្ជួរស្រែ គឺជាការចាប់ផ្តើមនៃការបង្កបង្កើនផល។ ការបង្កបង្កើតផលស្រូវរដូវវស្សារបស់កសិករខ្មែរ គឺនៅតែពឹងអាស្រ័យស្ទើរតែទាំងស្រុងទៅលើទឹកភ្លៀងនៅឡើយ ខណៈដែលកម្ពុជានៅមិនទាន់មានប្រព័ន្ធស្រោចស្រពតាមតម្រូវការ នៅឡើយ។ រូបថត មិនា

ការផលិតសូត្រ!
កសិករផលិតសូត្រនៅខេត្តសៀមរាប កំពុងដាក់ដង្កូវនាងឲ្យស៊ីស្លឹកមន ដើម្បីផលិតសូត្រ។ វិស័យសូត្រនៅកម្ពុជាកំពុងប្រឈមនឹងបញ្ហាលំបាក ខណៈសូត្រភាគច្រើនត្រូវបាននាំចូលពីក្រៅប្រទេសដើម្បីផ្គត់ ផ្គត់សិប្បកម្មសូត្រក្នុងស្រុក។ បច្ចុប្បន្នកម្ពុជាអាចផលិតសូត្រខ្លួនឯងបានតែ៥ភាគរយប៉ុណ្ណោះនៃ តម្រូវការសូត្រសរុប៕ Ruth Keber
ប្រភពពី ភ្នំពេញប៉ុស្តិ៍
0 Comments:
Post a Comment