Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Saturday, May 18, 2013

ក្តារមឈូសចម្លែកៗ មាននៅប្រទេសហ្គាណា

0 Comments


សម្រាប់ប្រជាជនហ្គាណា ពិធីបុណ្យសពគឺជាពេលវេលាទុក្ខសោកដ៏ធំមួយ។ ពួកគេគិតថា នៅ
ពេលដែលពួកគេស្លាប់ គេនឹងបានផ្លាស់ប្តូរ ទៅកាន់ជីវិតមួយផ្សេងទៀត។ ម៉្យាងវិញទៀត ពួកគេ
នឹងស្លាប់ដោយមានកិត្តិយស នៅពេលដែលមានក្តារមឈូស ដ៏ស្រស់ស្អាត សម្រាប់ដាក់សាក
សពពួកគេ។
ក្តារមឈូសត្រូវបានគេរចនាឡើង នៅក្នុងរោងចក្រមួយ ស្ថិតនៅតាមបណ្តោយផ្លូវ នៃទីក្រុង Accra
ទៅតាមទិដ្ឋភាព នៃជីវិតរស់នៅរបស់អ្នកស្លាប់ មានដូចជា រថយន្តប្រសិនបើ គេជាអ្នករត់តាក់ស៊ី,
ត្រីប្រសិនបើគេជាអ្នកនេសាទ ឫក៏ម៉ាស៊ីន កាត់ដេរ ប្រសិនបើគេជា ជាងកាត់ដេរ និងមានជាច្រើន
ទៀតដូចជា ៖ ដបស្រាបៀរ, ទូរស័ព្ទដៃ, មាន់, តោ, ដំរី, ដបភេសជ្ជៈកូកាកូឡា ជាដើម។
ក្តារមឈូសមួយអាចមានតំលៃរហូតទៅដល់ ៤០០ដុល្លារសហរដ្ឋអាមេរិក ដែលវាគឺជាតម្លៃ ដ៏ថ្លៃមួយ
ស្មើទៅនឹងប្រាក់ខែមួយឆ្នាំ របស់បុគ្គលិកម្នាក់ នៅក្នុងប្រទេសនេះ។
បច្ចុប្បន្ន ក្តារមឈូសដែលមានរូបរាងប្លែកៗទាំងអស់នេះ បានក្លាយជាប្រពៃណីថ្មីមួយ សម្រាប់ប្រជា
ជនហ្គាណា ហើយក៏មានការចាប់អារម្មណ៍ យ៉ាងខ្លាំងផងដែរ ពីសំណាក់ភ្ញៀវទេសចរ នៅក្នុងប្រទេស
មួយនេះ៕
Looking Today
Looking Today
Looking Today
Looking Today
Looking Today
Looking Today
Looking Today
Looking Today
Looking Today
ប្រភពពី ដើមអំពិល

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com