Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Saturday, May 18, 2013

តំណាង​រោងចក្រ វិង​ស្តារ​ស៊ូ​ធានា​ខុស​ត្រូវ​ចំពោះ​​ឧប្បត្តិ​ហេតុ​បាក់​ពិតាន

0 Comments

IMG_4241
គំនរបាក់ប្លង់សេនៅរោងចក្រកាលពីម្សិលមិញ។ រូបថត​ ផា លីណា
 ភ្នំពេញៈ តំណាង​រោងចក្រ​ផលិត​ស្បែក​ជើង វិងស្តារស៊ូ​ បាន​ធ្វើ​សន្និសិទ​កាសែត​នៅ​ព្រឹក​ថ្ងៃ​នេះ ដោយ​សម្តែង​ការ​សោក​ស្តាយ និង​ធានា​ខុស​ត្រូវ​ចំពោះ​ឧប្បត្តិ​ហេតុ​បាក់​ពិតាន ឡៅតឿ​អាគារ​ដាក់​សម្ភារៈ កាល​ពី​ព្រឹក​ព្រលឹម​មិ្សល​មិញ ដែល​បណ្តាល​ឲ្យ​កម្មករ ​២​នាក់​ស្លាប់ និង​១១ នាក់​ផ្សេង​ទៀត​របួស។
លោក ចាន់ កុសល នាយក​ផ្នែក​នាំ​ចេញ​ចូល​នៃ​រោងចក្រ ផលិត​ស្បែក​ជើង វិងស្តារស៊ូ បាន​មាន​ប្រសាសន៍​ថា ការ​ធ្វេស​ប្រហែស ដែល​បណ្តាល​ឲ្យ​កើត​ឧប្បត្តិហេតុ​ដោយ​អចតនា​នេះ ក្រុម​ហ៊ុន​និង​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​ជាមួយ​ក្រុម​គ្រួសារ​នៃ​សព និង​ក្រុម​គ្រួសារ​ដែល​មាន​របួស​ទាំង​អស់។
លោក​បញ្ជាក់​ថា ឧប្បត្តិ​ហេតុ​ដែល​កើត​ឡើង​ដោយ​អចេតនា​នេះ ក្រុមហ៊ុន​មាន​ការ​សោក​ស្តាយ​ណាស់ និង​ទទួល​ខុស​ត្រូវ​ទាំងអស់​ចំពោះ​កំហុស​ឆ្គង​នេះ និង​សូម​សន្យា​ចំពោះ​កម្មករ កម្មការិនី មិន​ឲ្យ​មាន​ហេតុ​ការណ៍​នេះ​កើត​ឡើង​ទៀត​ទេ។
ថ្លែង​នៅ​ក្រៅ​រោងចក្រកាលពីម្សិលមិញ ​លោក អ៊ិត សំហេង រដ្ឋ​មន្រ្តី​ក្រសួង​សង្គមកិច្ច បាន​សន្យា​ថា នឹង​ធ្វើ​ការ​ស៊ើប​អង្កេត​ពេញ​លេញ​មួយ​ទៅ​លើ​ករណី​បាក់​អគារ​នេះ​។
លោក​ថ្លែង​ថា​៖ «យើង​នឹង​ធ្វើ​ការ​ស៊ើប​អង្កេត​បញ្ហា​នេះ​ហើយ​ចាត់​វិធានការ​ទៅ​លើ​អ្នក​ដែល ​ពាក់​ព័ន្ធ​ដែល​បណ្តាល​ឲ្យ​ករណី​នេះ​កើត​ឡើង​»។
លោក អ៊ិត សំហេង បាន​ថ្លែង​បន្ត​ថា ផ្នែក​នៃ​អគារ​នេះ​មាន​កម្មករ​តែ​ប្រហែល​១០០​នាក់​តែ ប៉ុណ្ណោះ​កំពុង​ធ្វើ​ការ​ហើយ​ថា ចំនួន​ស្លាប់​អាច​នឹង​មាន​ច្រើន​ជាង​នេះ​ប្រសិន​បើ​វា​កើត​ឡើង​នៅ​កន្លែង​ ផ្សេង​ក្នុង​រោងចក្រ។
លោក​បន្ត​ថា ៖ «នេះ​ជា​លើក​ទី​មួយ​ដែល​ករណី​នេះ​បាន​កើត​ឡើង​នៅ​ក្នុង​រោងចក្រ​នៅ​ក្នុង​ ប្រទេស​របស់​យើង​។ យើង​នឹង​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​រោងចក្រ​ទាំង​អស់​ដែល​បារម្ភ​អំពី​បញ្ហា​​ នេះ​»។
លាង ផាន់ណារ៉ា 
ប្រភពពី ភ្នំពេញប៉ុស្តិ៍

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com