ប្តី
ប្រពន្ធជនជាតិម៉ាឡេស៊ីមួយគូត្រូវបានតុលាការកាត់ទោសឲ្យជាប់គុក
រយៈពេល២៤ឆ្នាំ
ក្រោយបង្អត់អាហារស្រីបម្រើជនជាតិខ្មែរម្នាក់រហូតដល់ដល់
ស្លាប់។ នៅពេលដែលអាជ្ញាធរចូលទៅស្រាវជ្រាវ ឃើញ ពេលនោះស្ត្រីបម្រើដែលស្លាប់នោះមានទម្ងន់ត្រឹមតែ ២៦,១គីឡូក្រាមប៉ុណ្ណោះ។
ពីរ
នាក់ប្តីប្រពន្ធជនជាតិម៉ាឡេស៊ីដែលមានប្តីឈ្មោះ Soh Chew Tong
អាយុ៤៤ឆ្នាំ និងប្រពន្ធឈ្មោះChin Chui Ling អាយុ៤១ឆ្នាំ
បានប្រើអំពើហិង្សាយ៉ាងឃោរឃៅទៅលើអ្នកបម្រើស្រីម្នាក់ឈ្មោះ ម៉ី
ស៊ីចាន់ ជនជាតិខ្មែរ អាយុ២៤ឆ្នាំ
និងបានបង្អត់អាហារក្នុងផ្ទះរបស់ពួកគេតាំងពីឆ្នាំមុនមកម៉្លេះ
។
ប្ដីប្រពន្ធម៉ាឡេស៊ីជាប់ចោទពេលបញ្ជូនចេញពីតុលាការ
អគ្គរាជ
ទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី លោក ឆាយ
កុសលបានបង្ហាញក្ដីរីករាយចំពោះចំណាត់ការរបស់តុលាការម៉ាឡេស៊ី។
លោកបានរៀបរាប់ថា
នេះចាត់ទុកជាមេរៀនមួយសម្រាប់គ្រួសារដែលចូលចិត្តប្រើអំពើហិង្សា
លើអ្នកបម្រើតាមផ្ទះ។
បន្ទាប់
ពីបានប្រកាសការកាត់ទោសរយៈពេល២៤ឆ្នាំរួច
តុលាការបានអប់រំប្តីប្រពន្ធទាំងពីរឲ្យចេះស្រលាញ់
និងយកចិត្តទុកដាក់ចំពោះអ្នកបម្រើផងទោះបីគេមានសញ្ជាតិខុសពី
សញ្ជាតិខ្លួនក៏ដោយ៕
ប្រែសម្រួល៖ សរ សុគន្ធី
ប្រភព៖ thestar សប្បាយ
ប្រភព៖ thestar សប្បាយ
0 Comments:
Post a Comment