ឧបករណ៍
ចាក់តន្ត្រី និងទូរស័ព្ទដៃ យុវវ័យបានចាត់ទុកជាការស្ដាប់តន្ត្រី
ជាការកម្សាន្តដែលមិនចេះ ធុញទ្រាន់។ ទន្ទឹមនឹងនេះ
ការប្រើប្រាស់កាសត្រចៀកសម្រាប់ស្ដាប់ កាន់តែមានចំនួនច្រើនឡើងៗ។
តើការស្ដាប់យូរនិងសំឡេងខ្លាំង មានបញ្ហាអ្វីខ្លះ?
ទាក់
ទិនទៅនឹងបញ្ហានេះដែរ Sabay បានធ្វើបទសម្ភាសន៍ជាមួយ
លោកសាស្ត្រាចារ្យ មហាបរិញ្ញា ឯក សំអឿន ឯកទេសបំពង់ក ត្រចៀក
ច្រមុះ នៅមន្ទីរពេទ្យនៅមិត្តភាពកម្ពុជា-សូវៀត។
Sabay៖ ជម្រាបសួរលោកគ្រូ វេជ្ជបណ្ឌិត! ការស្ដាប់តន្ត្រីដោយប្រើប្រាស់កាសត្រចៀក និង ស្ដាប់ក្រៅវាមានសភាពខុសគ្នាដូចម្ដេច?
លោកឯក សំអឿន៖ បាទជម្រាបសួរ! ការស្ដាប់តន្ត្រីក្រៅដោយមិនប្រើកាសត្រចៀក ល្អប្រសើរជាង ព្រោះ មិនបន្លឺសំឡេងជាប់នឹងត្រចៀក។
Sabay ៖ ការស្ដាប់ចម្រៀងតាមកាសត្រចៀកក្នុងរយៈពេលយូរមានផលប៉ះពាល់ដល់សុខភាពយ៉ាងដូចម្ដេច?
លោកឯក សំអឿន ៖ បាទ! ការស្ដាប់ដោយដាក់កាសក្នុងរយៈពេលយូរ ប៉ះពាល់ដល់សរសៃវិញ្ញាណទី៨ និងនាំឲ្យឈឺត្រចៀក និងអាចបណ្ដាលឲ្យឈឺដល់ក្បាលទៀតផង។
Sabay ៖ ការស្ដាប់ដោយសំឡេងខ្លាំង អាចបង្កឲ្យថ្លង់ ឬមានបញ្ហាអ្វីអត់?
លោក ឯក សំអឿន ៖ ការស្ដាប់ដោយប្រើសំឡេងខ្លាំង និងនាំសមត្ថភាពស្ដាប់របស់ត្រចៀកធ្លាក់ចុះខ្សោយទៅៗ ធ្វើឲ្យអ្នកស្ដាប់នោះ ចេះស្ដាប់សំឡេងកាន់តែឡើងខ្លាំងជាងមុន ដែលបង្កឲ្យរលាកសរសៃវិញ្ញាណទី៨និងនាំឲ្យថ្លង់នៅថ្ងៃក្រោយ។
Sabay ៖ ការស្ដាប់ដោយប្រើប្រាស់កាសត្រចៀក ក្នុងរយៈពេលយូរតើនឹងមានផលប៉ះពាល់កម្រិតណា?
លោកឯក សំអឿន ៖ ការ ស្ដាប់ដោយប្រើប្រាស់កាសត្រចៀក ក្នុងរយៈពេលយូរពេកអាចវិលមុខ ឈឺក្បាល កើតទៅជាមានជំងឺថ្លង់នឹងបង្កទៅដុសសាច់ក្នុងខួរក្បាល។
Sabay ៖ ការស្ដាប់គួរប្រើក្នុងកម្រិតសំឡេងប៉ុណ្ណា?
លោកឯក សំអឿន ៖ ការស្ដាប់គួរប្រើក្នុងកម្រិតសំឡេង 10DC ទៅ30DC (DC ខ្នាតរង្វាស់សំឡេង) ក្នុងកម្រិតល្អបំផុត ព្រោះបើប្រើប្រាស់លើសពីនេះ នឹងនាំឲ្យមានបញ្ហាត្រចៀក ជាពិសេសសំឡេងបាសក្នុងកម្មវិធីផ្សេងៗ។ ឧទាហរណ៍ដូចជា នៅពេលទៅចូលរួមកម្មវិធីជប់លៀង អង្គុយជិតបាស ពេលចេញមកវិញ ឡើងហឹងត្រចៀក ធ្វើឲ្យឈឺក្បាល។
Sabay៖ គួរជ្រើសរើសកាសត្រចៀកប្រភេទណា ដើម្បីមានផលល្អដល់ត្រចៀក?
លោកឯក សំអឿន ៖ ការជ្រើសរើសកាសត្រចៀក ប្រភេទណាក៏ដោយ ក៏សុទ្ធតែធ្វើឲ្យប៉ះពាល់ដល់ត្រចៀកដែរ តែអ្វីដែលសំខាន់បំផុតនោះ គឺកុំស្ដាប់យូរពេក។
Sabay ៖ តើគួរស្ដាប់ប៉ុន្មានម៉ោង ក្នុង១ថ្ងៃបើសិនជាប្រើប្រាស់កាសត្រចៀក?
លោកឯក សំអឿន ៖ បាទ! គួរស្ដាប់តន្ត្រីក្នុងចន្លោះពី កន្លះម៉ោងដល់១ម៉ោង ជាការល្អបំផុត បើទោះបីជាការស្ដាប់ឈប់ៗក៏ដោយ គឺត្រឹម១ម៉ោង ឬកន្លះម៉ោង ក្នុងមួយថ្ងៃទើបល្អ។
Sabay ៖ ប្រសិនត្រចៀកចេះតែខ្សោយទៅៗ ស្ដាប់អ្វីមិនឭ តើត្រូវធ្វើដូចម្ដេច?
លោកឯក សំអឿន ៖ ប្រសិនត្រចៀកចេះតែខ្សោយទៅៗ ស្ដាប់អ្វីមិនឭ ត្រូវរួសរាន់ទៅរកគ្រូពេទ្យដែលមានឯកទេសច្បាស់លាស់ដើម្បីពិនិត្យ និងព្យាបាល។ សម្រាប់អ្នកនៅទីក្រុងភ្នំពេញគឺទៅមន្ទីរពេទ្យអង្គឌួង។
Sabay ៖ តើលោក វេជ្ជបណ្ឌិតមានអ្វីបន្ថែម?
លោកឯក សំអឿន ៖ នៅ គ្លីនិករបស់ខ្ញុំ បានទទួលអ្នកជំងឺត្រចៀក ជាយុវវ័យជាច្រើនមកហើយដែលបណ្ដាលមកពីការប្រើប្រាស់កាសត្រចៀក និងនិយាយទូរស័ព្ទយូរៗ។ សម្រាប់យុវវ័យបច្ចុប្បន្ន ដែលនិយមប្រើប្រាស់កាសត្រចៀក សូមស្ដាប់ដោយប្រើប្រាស់សំឡេងល្មមៗ និងរយៈពេលខ្លីគឺក្រោម១ម៉ោងទើបជាការល្អ៕
អត្ថបទ៖ កង ច័ន្ទបញ្ញា
ប្រភពពី សប្បាយ

0 Comments:
Post a Comment