Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Monday, May 20, 2013

បាក់រោងហូបបាយ របស់កម្មកររោងចក្រ ថបវើល របួសកម្មករ ២៣នាក់

0 Comments

-អភិបាល ខណ្ឌមានជ័យ ឧបត្ថម្ភជនរងគ្រោះម្នាក់ៗ ចំនួន២០ម៉ឺនរៀល
ភ្នំពេញ ៖ រោងហូបបាយ និងជាកន្លែង សម្រាកលំហែកាយ របស់កម្មករ កម្មការិនី នៅក្នុងរោងចក្រ ថបវើល ដែលមានទីតាំង ស្ថិតនៅតាមបណ្ដោយ ផ្លូវជាតិលេខ១ ក្នុង ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌ មានជ័យ ត្រូវបានគេរាយការណ៍ថា បាក់ធ្លាក់ ចូលបឹងកំបោ្លក បណ្ដាលឱ្យកម្មករកម្មការិនី ចំនួន២៣ នាក់ រងរបួសធ្ងន់ស្រាល ពេលកំពុង អង្គុយហូបបាយជុំគ្នានៅទីនោះ នារសៀល ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៣។
អ្នកយកព័ត៌មានដើមអម្ពិល ប្រចាំខណ្ឌ មានជ័យ លោកប៉ិច នរៈ ដែលស្ថិតនៅកន្លែង កើតហេតុ បានរាយការណ៍ថា ខណៈដែល កម្មករកម្មការិនីរបស់រោងចក្រ ក្រោយពី សម្រាកការងារពេលថ្ងៃ រួចមក ក៏បាននាំគ្នា ទៅអង្គុយហូបបាយ នៅក្នុងរោងខាងលើ ដែលសាងសង់នៅជាប់បឹងកំបោ្លក ហើយ ពេលកំពុងហូបបាយនោះ ស្រាប់តែបាក់ធ្លាក់ ចូលក្នុងបឹងកំបោ្លកបណ្ដាលឱ្យជនរងគ្រោះ ទាំងនេះ រងរបួសធ្ងន់ស្រាល២៣នាក់។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានបន្ដ ថា ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្ដម សេនីយ៍ ជួន សុវណ្ណ អមដោយអភិបាល ខណ្ឌមានជ័យ លោកគួច ចំរើន អធិការនគរ បាលខណ្ឌលោកហ៊ី ណារិន និងសមត្ថកិច្ច អាជ្ញាធរជាច្រើននាក់ បានទៅជួយអន្ដរាគមន៍ ភ្លាមៗ ។
ប្រភពព័ត៌មានបានបន្ដថា ពេលទៅដល់ កន្លែងកើតហេតុនោះ សមត្ថកិច្ចនិងអាជ្ញាធរ បានយកគ្រឿងចក្រទៅកាយ និងស្ទូចដំបូល រោង ដែលបាក់ចូលក្នុងទឹកបឹង ក្នុងគោល បំណងស្វែងរកជនរងគ្រោះ ដោយសង្ស័យ ថា អាចមាននៅក្នុងទឹកបឹងកំបោ្លកនោះ ប៉ុន្ដែ ក្រោយពីកកាយរួចហើយ ពុំបានប្រទះឃើញ ជនរងគ្រោះណាម្នាក់នោះឡើយ ។
ជនរងគ្រោះទាំង២៣នាក់ ត្រូវបានសមត្ថ កិច្ចនិងអាជ្ញាធរជួយដឹកបញ្ជូនភ្លាមៗ ទៅ កាន់មន្ទីរពេទ្យ ។ ជាមួយគ្នានេះ លោកអភិបាលខណ្ឌមានជ័យ គួច ចំរើន បានឧបត្ថម្ភជនរងគ្រោះក្នុងម្នាក់ៗចំនួន២០ម៉ឺនរៀល៕ ដោយៈ ដើមអម្ពិល(DAP)

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com