Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Monday, May 20, 2013

ការ​ធ្លាយ​អាម៉ូញាក់​​រោង​ចក្រ​ទឹក​កក ​អម្រឹត (មានវីដេអូឃ្លីប)

0 Comments

ស្ត្រី​មាន​ផ្ទៃ​ពោះ ​មនុស្ស​ចាស់​ និង​កុមារ​ជាច្រើន​កំពុង​ប៉ះ​ពាល់​ពី​ការ​ធ្លាយ​អាម៉ូញាក់​​រោង​ចក្រ​ទឹក​កក ​អម្រឹត (មានវីដេអូឃ្លីប) 



ជនរងគ្រោះ​សម្រាក​នៅ​​ព្យាបាល​​

ជនរងគ្រោះ​សម្រាក​នៅ​​ព្យាបាល​​

រាជធានីភ្នំពេញ ៖ ប្រភពព័ត៌​មាន​បន្ទាន់​រាយ​ការណ៍​មកថា បន្ទាប់​ពី​មាន​បណ្តឹង​តវ៉ា​ជា​ច្រើន​ពី​​​ពល​រដ្ឋ​ដែល​រង​ការ​បំពុល​បរិយា​ កាស​ដោយ​ការ​លេច​ធ្លាយ​សារ​ធាតុ​​អាម៉ូញាក់​របស់​រោង​ចក្រ​ទឹក​កក​អម្រឹត​ នោះ នាពេល​ថ្មីៗ​នេះ​បាន​ជះ​ឥទ្ធិ​ពល​ប៉ះពាល់​យ៉ាង​​ខ្លាំង​ដល់​ស្ត្រី​មាន​ផ្ទៃ ​ពោះ​​២​នាក់​ ស្ត្រី​កូនខ្ចី​៣​នាក់​ មនុស្ស​ចាស់​៣​នាក់ និង​កុមារ​១០​នាក់ ត្រូវបាន​បញ្ជូន​នៅ​កាន់​មន្ទីរពេទ្យ​​បង្អែក​​​សម្តេច​ឪ គីឡូ​ម៉ែត្រ​លេខ​៦ កាលពី​វេលា​ម៉ោង​១១​​ថ្ងៃ​​ទី​១០ ឧសភា ​២០១៣ នេះ ។
​សូម​បញ្ជាក់ថា ស្ត្រី​​ទើប​ឆ្លង​ទន្លេ​​ម្នាក់​ឈ្មោះ​អ៊ូ សារិន មាន​អាការ​ធ្ងន់​ធ្ងរ​​នោម​ចេញ​ឈាម ហើយ​ក្មេង​​ដែល​រងគ្រោះ​មាន​អាការ​​​ទន់​ដៃជើង​ ថប់​ដង្ហើម និង​ផ្តាសាយ ។ ចំណែក​​ឯ​ការ​ចំណាយ​ផ្សេងៗ​សាលា​ខណ្ឌ​ឫស្សីកែវ ជាអ្នក​រ៉ាប់រង ៕ប្រភពពី កោះសន្តិភាព





http://kohsantepheapdaily.com.kh/article/70445.html

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com