១-រូបមន្តប៉េងប៉ោះ និងចេក ៖ យកប៉េងប៉ោះ និងចេកមកកិនបញ្ចូលគ្នា។ បន្ទាប់ពីនោះយកមកបំពោកលើផ្ទៃមុខដោយទុកចោលឲ្យបានប្រហែលកន្លះម៉ោង រួចលាងសម្អាតចេញដោយទឹកស្អាត។ ការប្រើរូបមន្តនេះ អាចជួយរឹតបន្តឹងរន្ធរោម និងជួយបន្ថែមសំណើមលើផ្ទៃមុខបានយ៉ាងល្អ៕

២-រូបមន្តឪឡឹកជួយបន្ថែមសំណើម៖ យកឪឡឹកមកកិនលាយ ជាមួយទឹកដោះគោជូ ហើយយកមកបំពោកលើផ្ទៃមុខឲ្យបានប្រហែល ១០ទៅ១៥នាទី សឹមលាងទឹកស្អាតចេញ។ បើស្ត្រីណាមានបញ្ហារឿង “មុន” អាចច្របាច់ក្រូចឆ្មារដាក់បញ្ចូលបន្តិចបន្តួច កាន់តែប្រសើរ ព្រោះថាអាចជួយធ្វើការសម្អាតស្បែក ឲ្យបានជ្រៅជាងធម្មតាផង។
៣-រូបមន្តស្ត្រប៊ឺរី ៖ ចិតផ្លែស្ត្រប៊ឺរីជា បន្ទះស្តើងៗ ហើយដាក់បំពោកលើផ្ទៃមុខ ឬកិនផ្លែរួមបញ្ចូលជាមួយទឹកដោះគោជូរ រួចហើយយកទៅបំពោកលើផ្ទៃមុខ ដោយទុកចោល ២០នាទី នោះនឹងអាចជួយឲ្យផ្ទៃមុខមានសំណើម និងស្បែកមានភាពទន់ល្មើយ។
៤-រូបមន្តត្របែក ដើម្បីស្បែកស្អាត៖ យកផ្លែត្របែកមកពុះជាពីរ ហាន់ជាចំណិតតូចៗ លាយជាមួយទឹកដោះគោឆៅ រួចយកទៅបំពោកមុខឲ្យបានប្រហែល ១៥ទៅ២០នាទី មុនធ្វើការលាងសម្អាតចេញវិញ។ ក្នុងផ្លែត្របែកមានវីតាមីនC ដែលអាចជួយបង្កើតសរសៃទឹកប្រូតេអ៊ីន ក្នុងស្បែក និងផ្តល់សំណើមស្បែកលើផ្ទៃមុខឲ្យហាប់ណែន។ ត្រូវអនុវត្តរូបមន្តនេះ ក្នុងមួយសប្តាហ៍ ២ទៅ៣ ដង ឲ្យបានរយៈពេលមួយខែ នឹងទទួលលទ្ធផលគួរជាទីពេញចិត្ត។
ប្រភពពីkhmerangkor-news.com
0 Comments:
Post a Comment