ភ្នំពេញ៖
លោក ខៀវ កាញារីទ្ធ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន
និងជាអ្នកនាំពាក្យរបស់រដ្ឋាភិបាល
បានថ្លែងថា សម្តេចនាយករដ្ឋមន្ត្រី
ហ៊ុន សែន
មិនបានបញ្ជាឲ្យបិទបណ្តាញសង្គមFacebookនោះទេ។
លោក បានថ្លែងបែបនេះ នៅក្នុងទិវាសេរីភាពសារព័ត៌មាន ឆ្នាំ២០១៣ ព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៣ ធ្វើឡើងជាសាធារណៈ ក្រោមប្រធានបទ “ការធានាសេរីភាព ក្នុងការបញ្ចេញមតិ នៅគ្រប់ប្រព័ន្ធផ្សព្វផ្សាយ” នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី ក្នុងរាជធានីភ្នំពេញ ដោយមានការចូលរួម ពីលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ប៉ែន សមិទ្ធិ ប្រធានក្លឹបអ្នកកាសែតកម្ពុជា លោកស្រី Anne Lemaistre តំណាង UNESCO ប្រចាំកម្ពុជា។
ទិវាសេរីភាពសារព័ត៌មាន ថ្ងៃ៣ឧសភា ត្រូវបានអនុម័តដោយមហាសន្និបាត របស់អង្គការសហប្រជាជាតិ នៅឆ្នាំ១៩៩៣ និងឆ្លងតាមការអនុម័តរបស់សន្និសីទទូទៅ របស់អង្គការយូណេស្កូ លើកទី២៦ ឆ្នាំ១៩៩១។ វាជាថ្ងៃមួយ សំរាប់លើកទឹកចិត្ត និងលើកកម្ពស់ ដល់ការបង្កើតថ្មី ដើម្បីគាំទ្រសេរីភាពសារព័ត៌មាន។ ក៏ជាថ្ងៃវាយតំលៃពីស្ថានភាពនៃសេរីភាពសារព័ត៌មានទូទាំងសកលលោក និងក៏ជាថ្ងៃរំលឹកដល់រដ្ឋាភិបាល ដើម្បីឲ្យមានការតាំងចិត្តគោរពដល់សេរីភាពក្នុងការបញ្ចេញមតិ។
ប្រធានបទនៃទិវាសេរីភាព សារព័ត៌មាន ឆ្នាំ២០១៣ ផ្តោងលើសុវត្ថិភាពក្នុងការនិយាយ ការធានាសេរីភាពក្នុងការបញ្ចេញមតិ នៅគ្រប់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់។
ការប្រារព្ធពិធីអបអរ ទិវាសេរីភាពសារព័ត៌មានឆ្នាំនេះ មានគោលបំណងផ្តល់ជាវេទិកាសន្ទនាមួយដល់អ្នកតំណាងប្រព័ន្ធផ្សព្ធផ្សាយ និងអង្គការសង្គមស៊ីវិល ដើម្បីជជែកវែកញែកអំពីការប្រឈម និងបញ្ហានានាជុំវិញសុវត្ថិភាពរបស់អ្នកសារព័ត៌មាននៅកម្ពុជា៕ ប្រភព៖ Cen ពត៍មានទាន់ហេតុការណ៍http://www.thebreakingnews.tv/pc/2.aspx?130503025732

0 Comments:
Post a Comment