
លោកតាអាយុ៧៥ឆ្នាំត្រូវក្មេងស្រី១៤ឆ្នាំនៅក្បែរផ្ទះប្ដឹងចោទចាប់នាងរំលោភរហូតមានផ្ទៃពោះ៥ខែទើបបែកការណ៍
ខេត្ដតាកែវ៖ លោកតាអាយុ៧៥ឆ្នាំ
ម្នាក់ត្រូវក្មេងស្រីអាយុ១៤ឆ្នាំ
រស់នៅ ក្បែរផ្ទះគ្នាប្ដឹងចោទប្រកាន់ថា
បានចាប់ នាងរំលោភចំនួន៦ដងរហូតមានផ្ទៃពោះ
៥ខែ ទើបបែកការណ៍ ។
ក្មេងស្រីរងគ្រោះឈ្មោះ
យ.ច.ន
អាយុ១៤ឆ្នាំ រស់នៅឃុំអង្គតាសោម
ស្រុកត្រាំកក់ ខេត្ដតាកែវ
បានរៀបរាប់
ប្រាប់អ្នកយកព័ត៌មាននគរវត្ដថា
រូប នាងត្រូវលោកតាឈ្មោះ
មី សារឿន ហៅ វៀច
អាយុ៧៥ឆ្នាំ ជាមន្ដ្រីពេទ្យ
បង្អែកស្រុកត្រាំកក់ចូលនិវត្ដន៍ចាប់រំលោភ
រហូតមានផ្ទៃពោះ៥ខែ ។
នាងយ.ច.ន
បានបញ្ជាក់ថា លោកតាវៀចបានចាប់
នាងរំលោភនៅលើកទី១
ខណៈម្ដាយឪពុក នាងចេញទៅធ្វើការ
។ តាវៀចបាន
ចាប់នាងអូសចូលទៅបន្ទប់ថ្មក្រោមផ្ទះ
រួចធ្វើសកម្មភាពរំលោភរហូតបាន
សម្រេចតែនាងមិនចាំថ្ងៃនោះទេ
តែ ដឹងថា នៅពេលថ្ងៃត្រង់ក្នុងអំឡុងខែធ្នូ
ឆ្នាំ២០១២ ។
ក្មេងស្រីរងគ្រោះបានបន្ដថា
រំលោភ លើកទី១នោះ
នាងមានការឈឺចាប់ យ៉ាងខ្លាំង
និងមានឈាមធ្លាក់ប្រឡាក់
ពេញខ្លួនទៀតផង ។
នាងនិយាយទៀតថា
ក្រោយពីតាវៀចចាប់រំលោភរួចគាត់
បានគំរាមមិនឱ្យប្រាប់ឪពុកម្ដាយរបស់
នាង តែបើហ៊ានប្រាប់គាត់នឹងសម្លាប់
ចោល ។
ក្មេងស្រីបន្ដថា
សកម្មភាព តាវៀច
បានចាប់នាងរំលោភជាលើក
ទី២ នៅឱកាសដែលឪពុកម្ដាយនាង
ចេញទៅធ្វើការ ខណៈនាងនៅផ្ទះតែ
ម្នាក់ឯង ហើយតាវៀចបានចូលទៅចាប់
យកទៅរំលោភនៅកន្លែងដដែល
ហើយ ការចាប់រំលោភនេះ
បានធ្វើឡើងក្នុង
រយៈពេល៣ថ្ងៃ ក្រោយពេលចាប់រំលោភ
នៅលើកទី១ ស្ថិតក្នុងខែធ្នូ
ឆ្នាំ២០១២ ។ រំលោភលើកទី៣
នៅក្នុងខែធ្នូ ឆ្នាំ
២០១២ដដែល គ្រាដែលនាងចូលទៅ
ងូតទឹកក្នុងបន្ទប់ពេលថ្ងៃត្រង់
ប៉ុន្ដែពុំបាន សម្រេចនោះទេ
ដោយសារប្អូនប្រុស របស់នាងទាន់
និងលួចមើលតាមប្រឡោះ
ឥដ្ឋខ្យល់បន្ទប់ទឹក ។
កាលណោះតាវៀច
បានរត់ចោលទាំងខោខ្លី
នៅក្នុងបន្ទប់ទឹក
របស់នាងថែមទៀត តែរឿងនេះក៏នៅ
មិនទាន់បែកការណ៍នៅឡើយដែរ
។ លើកទី៤ តាវៀចបានយកនំចំណីឱ្យមក
នាងដល់ក្នុងផ្ទះ
ក្នុងអំឡុងខែមករា ឆ្នាំ
២០១៣ រួចក៏បានចាប់នាងរំលោភនៅ
ក្នុងបន្ទប់ថ្មក្រោមផ្ទះ
។ លើកទី៥-៦
តាវៀចបានបន្ដចាប់រំលោភនៅកន្លែង
ដដែលៗជាបន្ដបន្ទាប់ ។
នាងបានបញ្ជាក់ថា
ព្រោះតែការ គំរាមសម្លាប់
ទើបនាងមិនហ៊ានទម្លាយ
រឿងនេះប្រាប់ឪពុកម្ដាយ
តែរហូតមក ដល់ថ្ងៃចូលឆ្នាំខ្មែរទី២
ម្ដាយរបស់នាង សង្ស័យ
ក៏ហៅនាងមកសួរនាំ ។
ពេល
នោះនាងក៏បានរៀបរាប់ពីសកម្មភាពតាវៀចបានចាប់នាងរំលោភជា
បន្ដបន្ទាប់ ។
ស្ដ្រី
ប៊ុន កញៀន អាយុ៣២ឆ្នាំ
ជា កម្មការិនីរោងចក្រ
និងជាម្ដាយក្មេងស្រី
រងគ្រោះ ក្រោយពីដឹងរឿងគាត់ក៏បាននាំ
កូនស្រីមកប្ដឹងនៅអធិការដ្ឋាននគរបាល
ស្រុកត្រាំកក់ ប៉ុន្ដែក្រោយពីប្ដឹង
សមត្ថ កិច្ចបានកោះហៅជនសង្ស័យមកសាកសួរ
តែក្រោយមកបានដោះលែងទៅវិញ
ដោយសមត្ថកិច្ចអះអាងថា
ពុំមាន ភស្ដុតាងដាក់បន្ទុក
។
លោក
យ៉ាង ជា អាយុ៣៥ឆ្នាំ
ជាកម្ម ករសំណង់និងជាឪពុកក្មេងស្រីរងគ្រោះ
បាននិយាយស្រដៀងនឹងប្រពន្ធទាក់ទិន
នឹងបណ្ដឹងកូនស្រី
ហើយមិនត្រូវបាន
សមត្ថកិច្ចចាត់ការ ។
លោកបានបន្ដថា នៅថ្ងៃទី១៩
ខែមេសា ឆ្នាំ២០១៣ ប្រពន្ធ
របស់គាត់បានសច្រេមចិត្ដយកកូនស្រី
ទៅមន្ទីរពេទ្យគាំពារមាតានិងទារក
(ពេទ្យជប៉ុន)
ក្នុងរាជធានីភ្នំពេញដើម្បី
ឱ្យគ្រូពេទ្យយកទារកចេញពីក្នុងផ្ទៃកូន
ស្រីរបស់គាត់ ហើយថែមទាំងមានលិខិត
បញ្ជាក់គ្រូពេទ្យថែមទៀត
។
លោកបានឱ្យដឹងដែរថា
ជនសង្ស័យ “តាវៀច”បានទៅគំរាមក្រុមគ្រួសារ
របស់គាត់ថា “បើប្ដឹងអញមិនឈ្នះ
អញប្ដឹងវិញ ហើយចាប់ដាក់គុកមួយ
ពូជ”។ ឪពុកក្មេងស្រីបានបន្ដថា
ជន សង្ស័យជាអ្នកមានទ្រព្យសម្បត្ដិនិងអំណាច
ដូច្នេះគេមិនខ្លាចការប្ដឹងផ្ដល់របស់ពួក
គាត់ឡើយ ។ រហូតមកដល់ពេលនេះ
ខាងសមត្ថកិច្ចពុំទាន់មានដំណោះស្រាយនៅឡើយទេចំពោះពាក្យបណ្ដឹងកូន
របស់ គាត់ ។
ទាក់ទិនបណ្ដឹងក្មេងស្រី
លោកម៉ី សារឿន ហៅវៀច
បានបកស្រាយថា រឿងនេះ
លោកមិនបានដឹងទេ ខុសត្រូវ
យ៉ាងណា សម្រេចទៅលើតុលាការ
។ លោកបានបន្ដថា
អ្នកកាសែតបើហ៊ាន
ចុះផ្សាយពីរឿងគាត់
គាត់នឹងប្ដឹងព្រោះ
កូនចៅរបស់គាត់ មិនឱ្យអ្នកណាចេញ
ផ្សាយរឿងនេះទេ
ហើយកូនៗរបស់គាត់
សុទ្ធតែជាអ្នកមានលុយ
មានអំណាច ។
អធិការស្រុកត្រាំកក់
អ្នកយកព័ត៌
មាននគរវត្ដមិនអាចសុំការពន្យល់បាន
ទេ តែលោក យូ អាន អធិការរងទទួល
បន្ទុកព្រហ្មទណ្ឌស្រុកត្រាំកក់បានឱ្យដឹងថា
មន្ដ្រីជំនាញរបស់លោកបានទទួលពាក្យ
បណ្ដឹងក្មេងស្រីរងគ្រោះរួចហើយៗសមត្ថ
កិច្ចបានចោទប្រកាន់ហើយដែរ
ព្រោះ មានសាក្សី៣នាក់បានបំភ្លឺ
ជុំវិញករណី នេះថា
បានឃើញតាវៀចរំលោភក្មេង
ស្រីតាំងពីដើមរហូតដល់ចប់
។ លោក អធិការរងបានឱ្យដឹងថា
សំណុំរឿងក្មេង ស្រីរងគ្រោះ
ត្រូវបានបញ្ជូនទៅតុលាការ
ហើយបច្ចុប្បន្ន សំណុំរឿងនេះ
ស្ថិតក្នុង ដៃតុលាការនៅឡើយ
។
គួរបញ្ជាក់ថា
ក្មេងស្រីរងគ្រោះជា
កូនស្រីច្បង ក្នុងចំណោមបងប្អូន៣នាក់
ស្ថិតក្នុងគ្រួសារមួយ
មានជីវភាពក្រីក្រ ។
បណ្ដឹងរបស់នាងអ្នកស្រុកនិយាយថា
មិន រំពឹងឈ្នះលោក ម៉ី
សារឿន ហៅ តាវៀច
មន្ដ្រីពេទ្យចូលនិវត្ដន៍បានទេ
ព្រោះ គ្រួសារកូនចៅរបស់គេមានលុយមាន
អំណាច ។
ជាមួយការលើកឡើងរបស់ អ្នកភូមិ គ្រួសារក្មេងស្រីរងគ្រោះ ដែលស្ថិតក្នុង ជីវភាពក្រីក្រ មានតែតុលាការប៉ុណ្ណោះ ដែលអាចជួយរកយុត្ដិធម៌ចំពោះក្មេង ស្រីរងគ្រោះបាន ៕ប្រភព៖ Nokorwat ពត៍មានទាន់ហេតុការណ៍
ជាមួយការលើកឡើងរបស់ អ្នកភូមិ គ្រួសារក្មេងស្រីរងគ្រោះ ដែលស្ថិតក្នុង ជីវភាពក្រីក្រ មានតែតុលាការប៉ុណ្ណោះ ដែលអាចជួយរកយុត្ដិធម៌ចំពោះក្មេង ស្រីរងគ្រោះបាន ៕ប្រភព៖ Nokorwat ពត៍មានទាន់ហេតុការណ៍
0 Comments:
Post a Comment