Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Saturday, June 1, 2013

មើលនិស្ស័យបុរសតាមរយៈខោសំណព្វចិត្តរបស់គាត់

0 Comments



-ខោរឹបបញ្ចេញរាង :
បុរសចូលចិត្តជ្រើសរើសស្លៀកខោប្រភេទនេះ យើងអាចទស្សន៍ទាយបានថា ជាបុរស ម្នាក់ដែលមានការជឿជាក់ទៅលើខ្លួនឯងខ្ពស់បំផុត ។ ចំណែកការងារវិញ ធ្វើឡើងយ៉ាងផ្ចិតផ្ចង់ និងយក ចិត្តទុកដាក់មិនធ្វើចុងដៃចុងជើង ឬបន្សល់ទុកឲអ្នកដទៃធ្វើតាមក្រោយនោះដែរ ។ ជាងនេះទៅទៀត ប្រសិនបើជាប្រភេទខោដែលមានពណ៌ឆើត ឬលម្អទៅដោយក្បួរក្បាច់ផ្កាភ្ញីទៀតនោះ បុរសប្រភេទនេះ រមែងស្រលាញ់ភាពស្អាតស្អំ មិនស្មោគគ្រោក ព្រោះមុននឹងចាកចេញដំណើរទៅទីណាមួយ គេនឹងផ្ចិត ផ្ចង់ សម្អិតសម្អាងរាងកាយ រហូតគាប់ភ្នែក ហើយទើបចាកចេញដំណើរ និងចំណុចចុងក្រោយ គឺស្អប់ភាពវៀចវេរតែម្តង ។​
-ខោប្រភេទកុម៉ង់ដូ មានជីពរាង និងហោប៉ៅច្រើន :
សម្រាប់បុរសពេញចិត្តលើខោប្រភេទនេះ យើងអាចទស្សន៍ទាយបានថា ជាមនុស្សស៊ីវិល័យ ដើរ ទាន់សម័យនិយម ក៏ប៉ុន្តែក៏អាចគូសបញ្ជាក់បានដែរថា ជាមនុស្សក្លាហាន ហ៊ានពុះពាររាល់ឧបសគ្គមិន ថា តូច ឬធំ តែនិយាយពីចិត្តថ្លើមវិញ មានសន្តានចិត្តល្អ ។​នៅចំពោះមុខសុភាពស្រ្តីវិញ បុរសប្រភេទនេះ តែងបង្ហាញនូវក្តីសន្តោសប្រណី ព្រោះគេចូលចិត្តទៅលើរឿងស្នេហាបំផុតផងដែរ ។ ក្រៅពីនេះការយក ចិត្តទុកដាក់ទៅលើការងារ ក៏អាចចាត់ទុកថា ជាចំណង់ចំណូលចិត្តរបស់គេផងដែរ ព្រោះក្រោយពេលធ្វើ អ្វីមួយហើយ បើមិនបានរួចរាល់តាមផែនការ គេក៏នៅក្រាញននៀល ឬដេកមិនសុខ ឈរជើងមិននឹងផង ដែរ ។​
3-ខោរលុងស្រួល :
បុរសដែលចូលចិត្តស្លៀកខោប្រភេទនេះ យើងអាចទស្សន៍ទាយបានថា ជាបុរសដែលមានបុគ្គ លិកភាពងាយៗមិនសូវប្រកាន់វិន័យ តែចំពោះរឿងពាក់ព័ន្ធនឹងភេទផ្ទុយគ្នាវិញ គេប្រាកដជាម៉ត់ចត់ មិន អាចចាត់ទុកថា ជាការលេងសើចបានឡើយ ។ លើសពីនេះទៅទៀតចំពោះរឿងស្នេហាវិញ បុរសប្រភេទ នេះភាគច្រើនអាចជឿទុកចិត្តបាននឹងភាពស្មោះត្រង់របស់ពួកគេ តែចំណែករឿងលុយកាក់វិញ អាច ពោលបានថាមានលក្ខណៈកំណាញ់ក្រៅតម្រាក៏ថាបាន ដោយសារតែឧត្តមគតិនេះតែងគិតពីអនាគតនៃ ជីវិតវែងឆ្ងាយ មិនសូវចូលចិត្តរឿងស៊ីចាយខ្ជះខ្ជាយ សប្បាយឥតប្រយោជន៍នោះឡើយ ។​
4-ខោប្រភេទចង្កេះកៅស៊ូ មានខ្សែចង :
សម្រាប់បុរសដែលចូលចិត្តយកខោប្រភេទនេះមកស្លៀកនោះ គេពិតជាគ្មានការអៀនខ្មាសក្នុង រឿងស្នេហានោះឡើយ ។ ជាប្រភេទបុរសដែលមានចិត្តអន្ទះសា ក្រោយពេលមានបំណងប្រាថ្នាទៅលើអ្វី មួយហើយនោះ រមែងព្យាយាមយក ឬធ្វើវាឲទាល់តែបាន ។ ក្រៅពីនេះជាបុរសចូលចិត្តមានសេរីភាព ជា ជាងការរស់នៅក្រោមអំណាចរបស់នរណាម្នាក់ ព្រោះនៅក្នុងចិត្តរបស់គេស្អប់ខ្ពើមបំផុតពាក្យទុក្ខសោក រីងរៃ ឬត្បោងក្បាលជង្គង់ប្រមូលទុករឿងអពមង្គលនៅក្នុងខួរក្បាលស្តុកឥតប្រយោជន៍ជាដើម ។​
5-ខោប្រភេទជើងវែងរឹបចុងជើង :
សម្រាប់បុរសដែលចូលចិត្តជ្រើសរើសខោប្រភេទដូចអ្នកហាត់កីឡានេះ ជាមនុស្សដែលមានចរិត មិនសូវអើពើក្នុងរឿងផ្លូវភេទ ឬកាមតណ្ហា ក៏ប៉ុន្តែបុរសប្រភេទនេះ អាចរក្សាបាននូវភាពស្មោះត្រង់ចំពោះ ដៃគូជីវិតរបស់ខ្លួនជាពិសេសគេមានចរិតទន់ភ្លន់សុភាពរាបសាដែលភាគច្រើនជាលក្ខណៈសម្បត្តិបាន មកពីកំណើត ។ បុរសប្រភេទនេះ ប្រសិនបើស្រ្តីណាម្នាក់បានយកមករស់នៅក្បែរនោះ ពិតជាផុតទុក្ខ ព្រួយពីការបង្កដំបៅក្នុងបេះដូងរឿងក្បត់ចិត្តគ្នាជាមិនខាន ។ ជាងនេះទៅទៀតជាបុរសដែលយកចិត្តទុក ដាក់មើលថែទាំគ្រួសារ កម្រនឹងរកបានទៀតផង ៕
dnews-files-2013-02-woman-in-pants-660-jpg
រៀបចំដោយ: ធីតា
By : khmeronlinenews

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com