Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Monday, June 3, 2013

មហាអំណាច​នុយក្លេអ៊ែរ នៅ​អាស៊ី​បង្កើន​អាវុធ​នុយក្លេអ៊ែរ

0 Comments

មីស៊ីល​ឥណ្ឌា​ដែល​មាន​សមត្ថភាព​ដឹកនាំ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ
 មីស៊ីលឥណ្ឌាដែលមានសមត្ថភាពដឹកនាំក្បាលគ្រាប់នុយក្លេអ៊ែរ

មហាអំណាច អាវុធនុយក្លេអ៊ែរ បី នៅអាស៊ី គឺ ចិន ឥណ្ឌា និង ប៉ាគីស្ថាន បាន​បង្កើន​ការផលិត​ក្បាលគ្រាប់នុយក្លេអ៊ែ រាប់រយ​គ្រាប់។ ការផលិត​ក្បាលពាំ​គ្រាប់នេះ ធ្វើឡើង ក្នុងខណៈ​ដែល​ភាពតានតឹង​រវាង​ប្រទេស នៅអាស៊ី​កំពុងតែ កើនឡើង។ ប៉ុន្តែ សម្រាប់​វិទ្យាស្ថាន​ស្រាវជ្រាវ​សន្តិភាព​អន្តរជាតិ​ SIPRI ដែល​មាន​មូលដ្ឋាន នៅ​Stockholmវិញ នេះ​ជាការផុយស្រួយ​នៃសន្តិភាព​នៅអាស៊ី​ទៅវិញ។
ប្រទេស​មហាអំណាច​នុយក្លេអ៊ែ បី នៅអាស៊ី បាន​បង្កើន​ឃ្លាំង​អាវុធ​នុយក្លេអ៊ែ របស់​ខ្លួនលើស កាលពី​ឆ្នាំមុនៗ នេះ​បើ​តាមវិទ្យាស្ថាន​ស្រាវជ្រាវ​សន្តិភាព​អន្តរជាតិ Stockholm ដែល​ចេញ​ផ្សាយ​របាយការណ៍​របស់ខ្លួន នៅថ្ងៃ​ចន្ទនេះ។

ប្រទេស​មហាអំណាច​នុយក្លេអ៊ែរ​ទាំងបី​នោះគឺ ប្រទេសចិន ឥណ្ឌា និងប៉ាគីស្ថាន ដែលបាន​ផលិត​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​រាប់រយគ្រាប់។ ប្រទេសចិន នៅឆ្នាំ២០១៣​នេះបាន​ផលិត​ក្បាល​គ្រាប់នុយក្លេអ៊ែ ចំនួន ២៥០ គ្រាប់ ដែលកាលពីឆ្នាំ២០១២ បានផលិតតែ ២៤០ គ្រាប់តែ​ប៉ុណ្ណោះ។ ចំណែកឯ ប៉ាគីស្ថាន ដែលជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់​ចិន​វិញ ក៏​បាន​ផលិត​ក្បាល​គ្រាប់ ពី១០ ទៅ ជាង១០០ គ្រាប់ផង​ដែរ។ រីឯ ឥណ្ឌា​ឯណោះ ក៏បា​នបង្កើន​ក្បាល​គ្រាប់នុយក្លេអ៊ែ​របស់ខ្លួន ពី១០ទៅ ជាង១០០គ្រាប់ដែរ។

គួរបញ្ជាក់​ថា ប្រទេស​នៅ​អាស៊ី តាំងពីឆ្នាំ ២០០៨ មក បាន​បង្កើន​ភាពតានតឹង​ដាក់គ្នា ដូចជា ឥណ្ឌា និងប៉ាគីស្ថាន ចិន និងជប៉ុន រួមទាំង​បញ្ហា បងប្អូន​គូ​សត្រូវ​កូរ៉េទាំងពីរ​ផង​ដែរ។

ទាក់ទង​បញ្ហា​អាវុធនុយក្លេអ៊ែរ​នេះ​ដែរ មាន​តែ​ប្រទេស​មហាអំណាច​ពិភពលោក​ពីរ​ប៉ុណ្ណោះ គឺ អាមេរិក និង រុស្ស៊ី ដែលបាន​កាត់​បន្ថយ​ក្បាល​ពាំគ្រាប់​អាវុធ​នុយក្លេអ៊ែរ។ រុស្ស៊ី បាន​កាត់បន្ថយ​គ្រាប់​នុយក្លេអ៊ែ ពី ១ម៉ឺន​គ្រាប់ មកត្រឹម ៨ពាន់ ៥រយគ្រាប់។ រីឯអាមេរិក បាន​កាត់បន្ថយ អាវុធ​នុយក្លេអ៊ែរ​របស់ខ្លួន ពី ៨ពាន់ មកត្រឹម​៧ ពាន់ ៧រយគ្រាប់។

ប្រទេស​ដែលមាន​ក្បាល​គ្រាប់​នុយក្លេអ៊ែ នៅលើ​ពិភពលោក​ផ្សេងទៀត គឺ ប្រទេស​បារាំង មាន ៣០០​គ្រាប់ ចក្រភព​អង់គ្លេស ជាង ២០០គ្រាប់ និង អ៊ីស្រាអ៊ែល ចំនួន ៨០​គ្រាប់។

ការបង្កើន​ការផលិត​អាវុធ​នុយក្លេអ៊ែរ របស់​ប្រទេស​ទាំងបី នៅអាស៊ី​នេះ បាន​ឆ្លុះបញ្ចាំង​ពី​ការប្រណាំង​ប្រជែង​អាវុធ​នុយក្លេអ៊ែរ និង​បង្កើន​ភាពតានតឹង​ដែល​នេះជា​ចំណុច​ផុយស្រួយ​នៃ​សន្តិភាព នៅអាស៊ី៕ ប្រភពពី (ifr)

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com