Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Thursday, June 6, 2013

ការ​ទប់​ស្កាត់​​ជំងឺ​ទឹក​នោម​ផ្អែម

0 Comments

អាការៈ​សញ្ញា​បួន​យ៉ាង​ដែល​សំគាល់​ពី​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម
អាការៈសញ្ញាបួនយ៉ាងដែលសំគាល់ពីការកើតជំងឺទឹកនោមផ្អែម
នា​ឱកាស​ទិវាប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ទឹក​នោម​ផ្អែម  លោកវេជ្ជបណ្ឌិត កើកគី លីម ប្រធាន​សមាគម​ជំងឺ​ទឹក​នោម​ផ្អែម​នៅ​កម្ពុជា សូម​ជម្រាប​ជូន​អស់​លោក​អ្នក​នាង​អំពី​អាការៈ​សញ្ញា និង​អំពី​វិធីការពារ​​ជំងឺ​ទឹក​ នោម​ផ្អែម។
ការ​​​ធ្វើ​តេស្ត​ ដោយ​ប្រើ​ម៉ាស៊ីន​តូ​ចមួយ​ចុច​ម្រាម​ដៃ​ដើម្បី​​យក​ដំណក់​ឈាម​មក​ធ្វើ​វិភាគ ​ រក​ជំងឺ​ អាច​ធ្វើ​ទៅ​បាន​ នៅ​​តាម​មន្ទីរ​ពិសោធន៍ ឬ​ជា​មួយ​គ្រូពេទ្យ​ឯកទេស​ជំងឺ​នោម​ផ្អែម សំរាប់បណ្តា​ជន​ទូទៅ មិន​ថា​អ្នក​​មាន​កើត​ជំងឺ​​ទឹក​នោម​ផ្អែម​ហើយ អ្នក​មិន​ទាន់​មាន​ជំងឺ​ទេ។

សម្រាប់​សមាគមជំងឺ​ទឹក​នោម​ផ្អែម​កម្ពុជា​ក៏​ដូច​ជា​សមាគម​ផ្សេងៗ​ទៀត​ក្នុង ​លោក​ដែរ កម្មវត្ថុ​ចំបង​ គឺ​ការ​ស្វែង​រក​ជួយ​សង្គ្រោះ​អ្នក​ដែល​​មិន​ទាន់​កើត​ និង​អ្នក​ដែល​ប្រុង​កើត​ជំងឺ​ទឹក​នោម​ផ្អែម។ ដូច្នេះ​បើ​ក្នុង​ករណី​សង្ស័យ គួរ​តែ​រួស​រាន់​នាំ​គ្នា​ទៅ​ពិគ្រោះ និង​ជួប​គ្រូពេទ្យ​ដើម្បី​វិភាគ​។

អាការៈ​សំខាន់​បួន​យ៉ាង​សំរាប់​សំគាល់​ជំងឺ​ទឹក​នោម​ផ្អែម ៖

-          នោម​ច្រើន
-          ស្រេក​ទឹក
-          ចុះ​ស្គម
-          អស់​កម្លាំង

ដូច​ពាក្យ​ចាស់​លោក​ថា “ការពារ​ប្រសើរ​ជាង​ព្យាបាល” ! ប្រសិន​បើ​យើង​មាន​ការ​ប្រយុង​ប្រយ័ត្ន និង​ចេះ​​ការពារ​ជាមុន នោះ​គ្រោះ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ នឹង​ក្រ​កើត​មាន​ចំពោះ​ខ្លួន​យើង។ ការពារ​ដែល​មិន​មែន​មាន​ន័យ​ថា​ការ​ពារ​មិន​ឲ្យ​កើត​ទេ តែ​គឺ​ឲ្យ​ក្រ​មាន​ជំងឺ​ទឹក​នោមផ្អែម និង​ការពារ​កុំ​ឲ្យ​ជំងឺ​នេះ​ធ្លាក់​ដុន​ដាប​ខ្លាំង បំផ្លាញ​សុខភាព​និង​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​បាន​ឆាប់​រហ័ស​ពេក។

ដំបូន្មាន​សំខាន់ៗ សំរាប់​ទប់​ស្កាត់​ជំងឺ​ទឹក​នោម​ផ្អែម ៖
-          ធ្វើ​កីឡា។ គួរ​ធ្វើ​លំហាត់​ដើរ ពី ៤៥ ទៅ​៥០ នាទី យ៉ាង​ហោច​ណាស់ បីដង​ក្នុងមួយ​សប្តាហ៍។
-          ការ​បរិភោគ​ត្រឹម​ត្រូវ។ ​បាយ សូម​ពិសា​ឲ្យ​ល្មម ជាពិសេស​ចំពោះ​អ្នក​ដែលមិន​សូវ​បញ្ចេញ​កម្លាំង​កាយ។ ពិសា​បន្លែ​ផ្លែឈើ ឲ្យ​បាន​ច្រើន។ សូមកុំ​ខ្លាច​​ផ្លែឈើ​ដែលមានជាតិ​ផ្អែម​នោះ​ឲ្យ​សោះ​ លើក​លែង​តែ​អ្នក​ជំងឺ​ដែល​ធ្លាក់​ដល់​ដំណាក់​កាលចាក់​Insuline ។
-          ទទួល​ដំណេក​ឲ្យ​បាន​ ៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ​
-          បង្រៀន​ចិត្ត​កុំ​ឲ្យ​មានកំហឹង និង​កើត​ទុក ធ្លាក់​ទឹក​ចិត្ត (Depression)

ដើម្បី​បុព្វហេតុ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​ទឹក​នោម​ផ្អែម​នៅ​កម្ពុជា លោក លោកកើកគី​ លីម ជា​ប្រធាន​សមាគម​ជំងឺ​ទឹក​នោម​ផ្អែម​កម្ពុជា សូម ​អំពាវ​នាវ​ដល់​បណ្តា​ជន​គ្រប់​រូបដែល​មាន​សទ្ធាជ្រះ​ថ្លា ​ឲ្យ​ជួយ​គាំទ្រ​សមាគម​តាម​លទ្ធភាព​ ​តាម​រយៈ​ការ​ឧបត្ថម្ភ​ផ្ទាល់​ដល់​សមាគម និង​តាម​រយៈ​ការ​ឧបត្ថម្ភ​ដល់​អ្នក​ជំងឺ​ដោយ​ផ្ទាល់​តែ​ម្តង៕
ដោយ អៀង សុខម៉ិញ 
ប្រភពពី RFI © CDA



0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com