ជំងឺលើសឈាមទឹកនោមផ្អែមខ្លាញ់ក្នុងឈាមនិងថ្នាំជក់សុទ្ធសឹងជាសត្រូវដ៏ចំបងរបស់បេះដូង
ជំងឺបេះដូងនិងសរសៃឈាមជាជំងឺដែលគេជួបប្រទះជាញឹកញាប់និងជាទូទៅតែមានលក្ខណៈធ្ងន់ធ្ងរខ្លាំងទៀតផងនៅប្រទេសបារាំងជំងឺនេះជាមូលហេតុទីមួយនៃមរណៈភាពជាសំណាងល្អគេអាចកាត់
បន្ថយគ្រោះថ្នាក់ដែលបង្កឲ្យមានជំងឺនេះបានទោះស្ថិតនៅក្នុងដំណាក់កាលណាក៏ដោយតើបុព្វហេតុអ្វីខ្លះដែលបង្កឲ្យមានជំងឺនេះ?តើគេត្រូវធ្វើដូចម្តេចខ្លះទើបអាចកាត់បន្ថយគ្រោះថ្នាក់បានខ្លះនោះ ?
តើអ្វីទៅជាគ្រោះនៃការកើតជំងឺបេះដូង និងជំងឺសរសៃឈាម ?
ជំងឺបេះដូង និងសរសៃឈាម គឺសំដៅលើជំងឺទាំងឡាយដែលប៉ះពាល់ដល់ប្រព័ន្ធបេះដូង និងប្រព័ន្ធសរសៃឈាមទាំងមូលក្នុងខ្លួនយើង។ ជំងឺនេះ គឺជាជំងឺដែលធ្វើការវិវឌ្ឍន៍ដោយសន្សឹមៗ និងដោយស្ងាត់កំបាំងបំផុត។
វាជាជំងឺដែលប៉ះពាល់បន្តិចម្តងៗទៅលើសរសៃឈាមក្រហមនៅក្នុង ខ្លួនរបស់យើង។ កំណកសារជាតិCholestérole បន្តិចៗម្តងនឹងធ្វើឲ្យសរសៃស្ទះ។ សរសៃឈាមគឺបំពង់បង្ហូរមួយដឹកនាំឈាមសំរាប់យកទៅចិញ្ចឹម សរីរាង្គកាយមនុស្ស។ នៅពេលដែលឈាមហូរមិនស្រួលដោយត្រូវកកស្ទះដោយប្រការណាមួយនោះ នោះនឹងធ្វើឲ្យសរីរាង្គណាមួយជួបបញ្ហា។ កំណកស្ទះនេះហើយដែលជាប្រភពបង្កគ្រោះថ្នាក់ដ៏ចំបងមួយដល់ សុខភាព និងអាចឲ្យអ្នកជំងឺស្លាប់ដោយភ្លាមៗទៀតផង។
មាន “កត្តា" ជាច្រើនដែលនាំឲ្យបេះដូង និងសរសៃឈាមមានជំងឺ ព្រោះដូចដែលនាងខ្ញុំបានជំរាបពីខាងដើមអញ្ចឹងថា បើចរន្តឈាមហូរមិនស្រួល ដោយត្រូវកកស្ទះនៅត្រង់ចំណុចណាមួយ នោះសរីរៈខ្លះនឹងពុំអាចធ្វើការវិវឌ្ឍន៍បានតាមសម្រួលទេ។ ក៏ប៉ុន្តែ គ្រោះកើតជំងឺបេះដូង និងសរសៃឈាមនេះ វាប្រែប្រួលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ទៅតាមស្ថានភាពជីវិតរស់នៅ និងការប្រតិបត្តិរបស់យើង។
ក្នុងចំណោមសរីរាង្គកាយទាំងអស់របស់មនុស្សយើង មានសរីរៈបី ដែលងាយនឹងទទួលផលប៉ះពាល់ជាងគេ ៖
១- ខួរក្បាល។ ខួរក្បាលអាចទទួលផលប៉ះពាល់ពីរយ៉ាង។ ដំបូងគឺជាផលប៉ះពាល់ដែលគេទទួលរងតែមួយរយៈខ្លី។ នោះគឺអ្នកជំងឺអាចសន្លប់ ឬដួល ឬងងឹតភ្នែកមើលអ្វីមិនឃើញមួយរយៈ។ នេះគឺជាសារព្រមានមួយដែលមានរយៈពេលតែពីរ ឬបីនាទីប៉ុណ្ណោះ។ ប៉ុន្តែផលប៉ះពាល់ទីពីរដែលសំខាន់ និងមានលក្ខណៈធ្ងន់ធ្ងរខ្លាំងនោះជាប់ជាប្រចាំអស់មួយជីវិត គឺអ្នកជំងឺអាចនឹងជួបគ្រោះដាច់សរសៃឈាម ឬក៏សរសៃឈាមត្រូវកកស្ទះ ស្ពៀតទាំងស្រុង ដែលធ្វើឲ្យគាត់ដួល-ស្លាប់មួយចំហៀងខ្លួនលែងកំរើកបាន។
២- បេះដូង។ ក៏មិនខុសពីខួរក្បាលដែរ បេះដូងអាចទទួលផលប៉ះពាល់ ជាលក្ខណៈសន្សឹមៗ ប៉ុន្តែកាន់តែធ្ងន់ឡើងៗ ជារៀងរាល់ថ្ងៃ។ សាច់ដុំបេះដូងនឹងចុះខ្សោយជាលំដាប់ ដែលធ្វើឲ្យអ្នកជំងឺមានអារម្មណ៍ចុកណែន និងឈឺក្នុងទ្រូង។ នេះជាគ្រោះថ្នាក់ដែលវិវឌ្ឍទៅមុខបន្តិចម្តងៗជានិច្ច។ ផលប៉ះពាល់មួយទៀតដែលបេះដូងអាចជួបប្រទះជាលក្ខណៈបន្ទាន់ ឬភ្លាមមួយរំពេចនោះ សាច់ដុំបេះដូងត្រូវស្វិតស្លោក ឬរលួយ និងជាពិសេសវាអាចធ្វើឲ្យបេះដូងគាំងលែងដំណើរការភ្លាមមួយរំពេច តែម្តង។
៣- អវៈយវៈជើង។ នៅពេលដំណើរឈាមជួបនឹងភាពរអាក់រអួល នោះ អាការៈ ឈឺចុកចាប់ ស្ពឹកស្រពន់ ឬរមួលក្រពើ នៅកំភួនជើង អវៈយវៈផ្នែកខាងក្រោម (ជើងទាំងពីរ) នឹងលេចឡើងបន្ទាប់ពីបានឈរ ឬដើរយូរបន្តិច ប៉ុន្តែយូរៗទៅអាការៈនេះ កាន់តែដុនដាបឡើងៗ អ្នកជំងឺអាចមានអាការៈឈឺកំភួនជើង មិនអាចដើរបានឆ្ងាយសោះឡើយ។ អាការៈបែបនេះជាសញ្ញាប្រាប់ថាអ្នកមានរោគសញ្ញារលាកសរសៃឈាម នៅជើង។
ភ្នាក់ងារបង្កគ្រោះថ្នាក់-សត្រូវនឹងបេះដូង
សូមជម្រាបថា ជំងឺបេះដូង និងសរសៃឈាម គឺជាជំងឺដែលកើតឡើងជាញឹកញាប់ និងជាទូទៅមានលក្ខណៈធ្ងន់ធ្ងរផង។ ហើយដូចដែលនាងខ្ញុំបានរៀបរាប់ពីខាងដើមស្រាប់ថា មានកត្តាជាច្រើនដែលជំរុញឲ្យយើងមានជំងឺបេះដូង និងសរសៃឈាមនេះ។ កត្តាគ្រោះថ្នាក់មានច្រើន ដែលត្រូវបានគេបែងចែកជាពីរប្រភេទ។
ប្រភេទទីមួយ គឺជាកត្តាដែលមិនអាចចៀសវាងបាន នោះគឺកត្តាអាយុ និងកត្តាភេទ ព្រមទាំងកត្តាគ្រួសារ។ នៅពេលដែលមនុស្សម្នាក់ មានវ័យកាន់តែជ្រេ គ្រោះកើតជំងឺបេះដូង និងសរសៃឈាមក៏កាន់តែកើនឡើងដែរ ហើយជាទូទៅធម្មជាតិបានតម្រូវថាមនុស្សប្រុសងាយទទួលគ្រោះថ្នាក់ ជាងស្ត្រីច្រើន នៅក្នុងប្រភេទជំងឺនេះ។ បុរសដែលមានអាយុចាប់ពី៤៥ឆ្នាំឡើងទៅ ងាយរងគ្រោះកើតជំងឺបេះដូងណាស់ ចំណែកឯស្ត្រីវិញ ទាល់តែដល់អាយុ៥៥ឆ្នាំ ឬទាល់តែអស់រដូវទើបអត្រាភាគរយនៃគ្រោះថ្នាក់មានកំរិតស្មើបុរស។ ប្រសិនបើនៅមានសមាជិកណាម្នាក់ក្នុងគ្រួសារស្លាប់មុនអាយុ៦៥ឆ្នាំ ព្រោះតែជំងឺបេះដូង នោះកូនចៅស្រករក្រោយក៏ងាយនឹងកើតជំងឺនេះ ជាងគ្រួសារដែលគ្មានប្រវត្តិពាក់ព័ន្ធនឹងជំងឺនេះដែរ។
កត្តាទីពីរ គឺកត្តាដែលចៀសវាងបាន។ យើងអាចកើតជំងឺបេះដូង ព្រោះតែការប្រព្រឹត្តផ្ទាល់ខ្លួនដូចជា ជក់បារី បរិភោគអាហារដែលមានសារជាតិខ្លាញ់ ជាតិស្ករច្រើនជ្រុល ទាល់តែមានជំងឺខ្លាញ់ក្នុងឈាម Cholestérole មានជំងឺទឹកនោមផ្អែម ជំងឺលើសឈាម និងធាត់។ នៅពេលដែលមនុស្សម្នាក់ៗមិនសូវធ្វើការហាត់ប្រាណ ធ្វើកីឡា ឬបញ្ចេញកម្លាំងកាយ ចូលចិត្តភាពស្រណុកស្រួល នោះសារជាតិខ្លាញ់មិនល្អនឹងងាយកើនឡើងនៅក្នុងឈាមណាស់។ មិនធ្វើកីឡា មិនបញ្ចេញកម្លាំងពលកម្មសោះពេក នឹងជម្រុញឲ្យឆាប់មានជំងឺសម្ពាធឈាម (ជម្រុញឲ្យមានជំងឺលើសឈាម)។ សូមជំរាបថា ការបរិភោគអាហារដែលសម្បូរដោយប្រូតេអ៊ីន និងខ្លាញ់ច្រើនជ្រុលជាញឹកញាប់ពេក នោះអត្រាជាតិខ្លាញ់ ប្រូតេអ៊ីន ក៏មានច្រើនក្នុងឈាមដែរ។ ហើយបើឈាមមានអត្រាជាតិខ្លាញ់ ឬប្រូតេអ៊ីនខ្ពស់ពេក បំពង់សរសៃឈាមក៏ងាយនឹងកកស្ទះដែរ។ ជាពិសេសវាធ្វើឲ្យអ្នកបរិភោគឡើងទម្ងន់ ដែលជាបុព្វហេតុនាំឲ្យបេះដូងត្រូវប្រឹងធ្វើការហួសធម្មតា។ ចំពោះអ្នកដែលទទួលទានបារី និងមានអាយុក្រោម៤៥ ឆ្នាំវិញ គាត់ងាយនឹងកើតជំងឺស្លោកសាច់ដុំបេះដូងច្រើនជាងអ្នកមិនជក់បារី ដល់ទៅ៨ដង។
មធ្យោបាយការពារ ?
ការការពារពិតជាមាន ! ហើយមិនងាយស្រួលទេ ប៉ុន្តែវាមានប្រសិទ្ធិភាពខ្លាំងណាស់ ប្រសិនបើអស់លោកអ្នកនាងអាចព្យាយាមធ្វើការការពារបាន។
តែសូមចងចាំថា ការកាត់បន្ថយគ្រោះថ្នាក់កើតជំងឺបេះដូង និងសរសៃឈាម មានលក្ខណៈងាយស្រួល ល្គិកណាការការពារផ្តើមធ្វើតាំងពីដំបូង។ វិធានការចាំបាច់សំខាន់ៗសំរាប់ការពារកុំឲ្យមានគ្រោះថ្នាក់ដល់ បេះដូង និងសរសៃឈាមមានបួនប្រការធំៗ ៖
១- ឈប់ជក់បារី
២- ប្រកាន់ខ្ជាប់នូវទម្លាប់ដ៏ប្រពៃៗក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ត្រូវតែប្រយុទ្ធប្រឆាំងនឹងទម្លាប់អាក្រក់ដែលចូលចិត្តតែភាព ស្រណុក ខ្លាចរអានឹងការបញ្ចេញកម្លាំង។ ទាំងនេះមិនមានន័យថាលោកអ្នកត្រូវតែអញ្ជើញទៅធ្វើកីឡារាប់ម៉ោង ក្នុងមួយថ្ងៃៗនោះទេ ដើរ ឬរត់១០នាទីមួយថ្ងៃ វាប្រសើរណាស់ទៅហើយសំរាប់សុខភាព។ ចំពោះការបរិភោគទៀតសោត តោងទទួលទានអាហារឲ្យបានគ្រប់មុខ មានបន្លែ ផ្លែឈើ សាច់ ត្រី គ្រាប់ធញ្ញជាតិបាយ សណ្តែក ពោត។ ប្រសិនបើអាចពិសារបន្លែបៃតង ឬផ្លែឈើបានកាន់តែច្រើន នោះកាន់តែប្រសើរ។ ចំណែកសាច់ ម្ហូបចៀន ឬ ចំណីខ្លាញ់វិញ ជាពិសេសជាមួយខ្លាញ់ជ្រូក ខ្លាញ់គោ ឬ បឺរ សុទ្ធសឹងជាសត្រូវលេខមួយរបស់បេះដូង និងសរសៃឈាមហើយ ហើយវាងាយនឹងធ្វើឲ្យលោកអ្នកឆាប់ឡើងទម្ងន់ណាស់។ បេះដូងនឹងត្រូវធ្វើការហួសពីកំរិតធម្មតា ប្រសិនបើលោកអ្នកនាងកាន់តែធាត់។ សុរាក៏យ៉ាងដូច្នេះដែរ បើលោកអ្នកនាងជាអ្នកធ្លាប់ទទួលទានវា សូមកុំឲ្យលើសពីមួយកែវក្នុងមួយថ្ងៃ។
៣- នាងខ្ញុំហាក់ដូចជាវិលមកនិយាយជាន់គ្នាដដែលៗ ម្តងហើយម្តងទៀត ពីបញ្ហារបបអាហារ។ ដ្បិតរបបអាហារត្រឹមត្រូវ អាចជួយកាត់បន្ថយសារជាតិខ្លាញ់ក្នុងឈាមបាន។ ហើយម្យ៉ាងវិញទៀត ដូច បាននិយាយពីខាងដើមស្រាប់មកហើយថា មានជំងឺខ្លាញ់ក្នុងឈាម និងជំងឺទឹកនោមផ្អែមជាប់កាយ គឺជាកត្តាគ្រោះថ្នាក់មួយដែលជំរុញឲ្យយើងងាយមានជំងឺបេះដូងនិង សរសៃឈាម។ ដូច្នេះត្រូវតែកាត់បន្ថយអត្រាជាតិខ្លាញ់ និងសារជាតិស្ករក្នុង ឈាមឲ្យមានកំរិតសមរម្យ តាមរយៈការធ្វើរបបអាហារ ឬតាមរយៈការទទួលទានថ្នាំ។
៤- ត្រូវតាមដាន និងព្យាបាលឲ្យបានត្រឹមត្រូវ។ ប្រសិនបើអ្នកមានជំងឺលើសឈាម លោកអ្នកគួរតែព្យាបាលជំងឺនេះកុំឲ្យដាច់ និងមិនត្រូវឈប់ទទួលទានថ្នាំដោយគ្មានវេជ្ជបញ្ជាឡើយ៕

0 Comments:
Post a Comment