Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Saturday, June 1, 2013

ដើមឫស្សីហ្វេងស៊ួយនាំសំណាងដល់គេហដ្ឋាន

0 Comments


ដើមឫស្សីហ្វេងស៊ួយនាំសំណាងដល់គេហដ្ឋាន

តាមជំនឿរបស់ ប្រជាជនចិនបានឱ្យដឹងថា ដើមឫស្សីហ្វេងស៊ួយ គឺជាវត្ថុនាំសំណាង និងជា ឱសថព្យាបាលជំងឺដ៏ស័ក្តិសិទ្ធិបំផុត ។ ការដាំដើមឬស្សីហ្វេងស៊ួយនៅក្នុងគេហដ្ឋាន នឹងនាំសំណាង មកកាន់ក្រុមគ្រួសារលោកអ្នកជាក់ជាពុំខានឡើយ ។ មានមនុស្សមួយចំនួន ពួកគេមិនបានដឹងពីអត្ថ ប្រយោជន៍នៃដើមឫស្សីហ្វេងស៊ួយនោះទេ ដោយពួកគេយល់ឃើញថា ដើមឬស្សីគ្រាន់តែជារុក្ខជាតិពណ៌ បៃតងធម្មតា ប៉ុន្តែតាមពិតវាគឺជារុក្ខជាតិដែលនាំសំណាងដ៏ស័ក្តិសិទ្ធិបំផុត ។
ដើមឫស្សីត្រូវបានគេចាត់ទុកថា គឺជារុក្ខជាតិនាំសំណាងបំផុតនាំមកនូវជោគជ័យ និងការរីក ចម្រើន ព្រមទាំងភាពសុខសាន្តនឹងកើតមានឡើងនៅក្នុងគេហដ្ឋានរបស់ លោកអ្នកដោយសារអានុភាព ដ៏អស្ចារ្យរបស់ដើមឫស្សីមួយនេះ ។ លោកអ្នកអាចដាំដើមឫស្សីនេះ នៅមុខផ្ទះក៏បាន ឬក្នុងផ្ទះក៏បាន ដោយហេតុថា ដើមឫស្សីហ្វេងស៊ួយមិនមានម្លប់ត្រឈឹងត្រឈៃអ្វីឡើយ ពីព្រោះវាជាប្រភេទរុក្ខជាតិ ក្រិនតែប៉ុណ្ណោះ ។
1
ដើមឬស្សីហ្វេងស៊ួយតំណាងឱ្យធាតុទាំង៥ នៃព្រះហ្វេងស៊ួយ ផងដែរ ។
ធាតុឈើ ៖ គឺដើមឫស្សីតែម្តង ។
ធាតុដី ៖ ថ្មដែលដើមឫស្សីដុះពីលើ ។
ធាតុទឹក ៖ ទឹកដែលស្រោចឱ្យដើមឫស្សីលូតលាស់ ។
ធាតុភ្លើង ៖ ផើងភាគច្រើនមានចំណងពណ៌ក្រហមដែល ទុកសម្រាប់ចងផ្អោបដើមឫស្សី ។
ធាតុដែក ៖ គេច្រើនបញ្ចុះលោហធាតុទៅក្នុងផើងដែលធ្វើពីដីឥដ្ឋ ឬសេរ៉ាមិក ។
ដើមឫស្សីហ្វេងស៊ួយស័ក្តិសិទ្ធិក៏អាស្រ័យទៅលើចំនួនដើម របស់វាដែរ ។
- ២ដើម តំណាងឱ្យសេចក្តីស្រលាញ់និងអាពាហ៍ពិពាហ៍ ។
៣ដើម តំណាងឱ្យសុភមង្គល
- ៥ដើម តំណាងឱ្យសុខភាព
៨ដើមតំណាងឱ្យទ្រព្យសម្បត្តិនិងភាពសម្បូរសប្បាយ រីឯ៩ ដើមវិញ តំណាងឱ្យជោគវាសនាល្អ ៕

រៀបចំដោយ: ធីតា

By : khmeronlinenews

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com