ប្រទេសចិននាពេលថ្មីៗនេះបានចេញសេចក្តី
ព្រាងច្បាប់មួយស្តីពីការផាកពិន័យដល់ស្ត្រីទាំងឡាយណាដែលមាន
ផ្ទៃពោះសម្រាលកូនដោយគ្មានប្តីស្របច្បាប់...
ពោលគឺសេពគប់មិត្តប្រុសរហេតរហូតជ្រុលដល់ទៅរួមរ័កមិនប្រើ
ស្រោមអនាម័យនាំឱ្យមានកូន ឬខ្វះសេចក្តីថ្លៃថ្នូរក្នុងការរួមរ័ក
និងព្រមទាំងទប់ស្កាត់អំពើសហាយស្មន់លួចលាក់ផងដែរ ។
សេចក្តីព្រាងច្បាប់នេះ ពិតមែនតែវាល្អម្យ៉ាង
តែវាធ្វើឱ្យប៉ះពាល់ម្យ៉ាង
ហើយនាំឱ្យមានការរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋនៅ
ទីក្រុងវូហាន ខេត្តហូបេ ប្រទេសចិន ដោយហេតុថា
អាចនាំឱ្យមានការរើសអើងនិងបង្កឱ្យមានអត្រាបោះបង់
ទារកចោលកាន់តែច្រើនឡើង ។
ប្រព័ន្ធផ្សព្វផ្សាយនានាក្នុងក្រុងវូហាន បានបញ្ជាក់ថា
រដ្ឋភិបាលក្នុងក្រុងនេះ
នឹងផាកពិន័យដល់ស្ត្រីមិនទាន់មានប្តី
តែមានកូនជាមួយបុរសដែលគេមានគ្រួសាររួចហើយ។
ការព្រាងច្បាប់ខាងលើក្នុងគោលដៅទប់ស្កាត់
ស្ត្រីដែលមិនចង់យកប្តី ប៉ុន្តែចង់បានកូន
ឬចូលចិត្តរួមរ័កជាមួយមិត្តប្រុសរហេតរហូតមានកូនឥតខាន់ស្លា
ឬស្ត្រីដែលមានកូនរកឪពុកមិនឃើញដែលវានាំឱ្យប៉ះពាល់ដល់សេច
ក្តីថ្លៃថ្នូរស្ត្រីស្មារតី និងផលវិបាកកុមារ ។
ចំពោះស្ត្រីដែលបម្រើការងាររដ្ឋ
ប្រសិនបើមានកូនគ្មានប្តីនឹងទទួលទោសធ្ងន់ធ្ងរជាងស្ត្រី
ធម្មតា ។ ក្រុមអ្នកឯកទេស មិត្តអ្នកតាមដានព័ត៌មាន
និងពលរដ្ឋនៅក្រុងវូហាន
បានប្រឆាំងយ៉ាងខ្លាំងទៅនឹងការព្រាងច្បាប់នេះដោយលើកហេតុផល
ថា អាចធ្វើឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់ពលរដ្ឋ។
សាស្ត្រាចារ្យមកពីសាកលវិទ្យាល័យវូហាន បានឱ្យដឹងថា
ស្ត្រីមិនទាន់មានប្តីអាចចង់បានកូនតាមចិត្ត
តាមរយៈការចាក់មេជីវិតបង្កកំណើតបាន។
តើសកម្មភាពនោះត្រូវរងការផាកពិន័យដែរឬអត់?
សេចក្តីព្រាងច្បាប់ខាងលើ
កើតឡើងក្រោយពេលដែលមានស្ត្រីជាច្រើនមិនទាន់មានប្តី តែមានកូន
ហើយខ្លះទៀតក៏បានបង្កើតកូនរួចបោះបង់ចោលនៅទីសាធារណៈ
ដោយសារខ្មាសញាតិមិត្តនៅឯស្រុកកំណើតពេលដឹងថា
កូនចៅទៅរកស៊ីនៅឆ្ងាយ
ហើយមានកូនជាមួយប្រុសណាមួយដែលមិនមែនជាប្តី ។
ជាក់ស្តែងដូចករណីស្ត្រីម្នាក់នៅខេត្តវូហាន
បានកើតកូនដោយមិនដឹងខ្លួន
នៅក្នុងបន្ទប់ទឹកធ្វើឱ្យទារកនោះធ្លាក់ហូរចូលក្នុងបំពង់ទុយោ
បង្គន់
តែទារកមានសំណាងម្នាក់នោះត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះ
ទាន់ពេលវេលា ៕បញ្ចូលអត្ថបទ ៖ ស្រីណា កោះ
ប្រភពពី កោះសន្តិភាព
0 Comments:
Post a Comment